ឯកឧត្តមរដ្ឋមន្ត្រីណែនាំឱ្យមន្ទីរត្រូវចុះតាមដានអប់រំ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2287

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​បាន​ណែនាំ​ដល់​មន្ទីរ​ក​សិ​ម្ម ​ត្រូវ​សហការ​ជាមួយ​មន្ទីរជំនាញពាក់ព័ន្ធ ​នឹង​អាជ្ញាធរ​មូលដ្ឋាន ​ចុះ​តាមដាន​អប់រំ​ដល់​ប្រជាកសិករ ​ឱ្យប្រើ​ប្រាស់​ទឹក​មាន​លក្ខណៈ​សន្សំសំចៃ ​ប្រើប្រាស់​ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ឯក​ឱ​ត្ដម​រដ្ឋមន្ដ្រី ​បាន​បន្ដថា ជាមួយគ្នា​នោះ​ត្រូវ​រៀបចំ​ផែនការ​គ្រប់ក្រង​ទឹក ​ឱ្យ​បានល្អ​ចៀសវាង​មានទំនាស់​ឡើងជា​យថាហេតុ ពិសេស​សិក្សា​ពី​ទំហំ​ផ្ទៃដី ​ដែល​អាចមាន​លទ្ធភាព​ស្រោចស្រព​បាន ដើម្បី​ជៀសវាង​កង្វះខាត​ទឹកជា​យថាហេតុ​ ដែលជា​ការ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​កសិករ ។

ការណែនាំ​នេះ ​ត្រូវបាន​ធ្វើឡើង ខណៈពេលដែល​ឯកឧត្ដម​រដ្ឋមន្ដ្រី ​អញ្ជើញ​ចុះ​ពិនិត្យ​ស្រុ​វ​ប្រាំង ​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ១០០គ្រួសារ ​នៅ​ភូមិ​ដំណាក់​កន្សែង ឃុំ​ផ្ទះ​រ៉ុង ស្រុក​បាកាន ខេត្ដ​ពោ​ធិ៏​សាត់ កាលពីពេលថ្មីៗនេះ ។

យោងតាម​របាយ​ការ​ណ៏​ របស់​មន្ទីរ​កសិកម្ម​ បាន​ឱ្យដឹងថា ស្រូវវស្សា​កន្លងមក ​អនុវត្ដ​បាន១០៥.២៧៩ហិកតា ​ស្មើនឹង១០៧,៤៣ភាគរយ ​នៃ​ផែនការ៩៨.០០០ហិកតា​ស្មើ៨០ភាគរយ។ ស្ថានភាព​ស្រូវ​ប្រាំង ​គិត​មកដល់​សព្វថ្ងៃ​ ទូទាំង​ខេត្ដ​អនុវត្ដ​បាន​ប្រមាណ៦.៦០០ហិកតា ស្មើ៣០០ភាគរយ ​នៃ​ផែនការ២.២០០ហិកតា ក្នុងនោះ​ស្រុក​ភ្នំក្រវាញ ​អនុវត្ដ​បាន​ជាង៥.០០០ហិកតា ដែល​ស្រុក​ទាំងពីរ​នេះ ​បានទទួល​របប​ទឹក​ពី​ទំនប់​ដំណាក់​អម្ពិល ។

ដោយឡែក ​មន្ទីរ​កសិក​ម្ម​បាន​សម្ដែង​ នូវ​ការ​ព្រួយ​បានរ​ម្ភ​ពី​កង្វះខាត​ទឹកជា​យថាហេតុ ព្រោះថា​ទំហំ​ផ្ទៃដី​ ដែល​បាននិងកំពុង​អនុវត្ដ​ មានការ​កើនឡើង ​លើសពី​លទ្ធភាព​ស្រោចស្រព​ របស់​ទំនប់ (ទំនប់​ដំណាក់​អម្ពិល ​មានលទ្ធភាព​ស្រោចស្រព​ស្រូវប្រាំង ​បាន​ប្រមាណ៤.០០០ហិកតា​ សម្រាប់​ខេត្ដ​ពោ​ធិ៏​សាត់​និង​បាត់ដំបង)។

ក្រោយពី​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ តាមរយៈ​ការលើកឡើង​បញ្ហា ​ដែល​កសិករ​បាន និងកំពុង​ជួបប្រទះ​ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ​សារុន បានអនុញ្ញាត​ឱ្យ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ពន្យល់​ណែនាំ​ពី​មូលហេតុ​ និង​វិធានការ​អនុវត្ដ​ន៏ងាយៗដល់​កសិករ ។

ជាមួយគ្នា​នោះ ​ឯកឧត្ដម​បាន​ណែនាំ ​ដល់​កសិករ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់ ថ្នាំពុល​ជី ពូជស្រូវ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ព្រោះក្រៅពី​ការខាតបង់​ពេលវេលា ថវិកា​វា​បង្កឱ្យមាន​ផលប៉ះពាល់ ​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​ថែមទៀត ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​ណែនាំ​បន្ដថា​ ត្រូវមាន​ការជឿ​ល​ជាក់ ​មកលើ​មន្ដ្រី​ជំនាញ​ជាជាង​ស្ដាប់​តាម​អាជីវករ​ខិលខូច​ ដោយ​សហការ​ណ៏ ​និង​ហ៊ាន​រាយ​ការ​ណ៏​មក​មន្ដ្រី​ជំនាញ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​មាន​វិធានការ ​ចំពោះ​អាជីវករ​ឬ​ជនខិលខូច ​បោកប្រាស់។ ជាមួយគ្នា​នោះ​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​ ងាក​មកប្រើប្រាស់​ពូជ​សុទ្ធ​ មាន​ប្រភព​មិន​ច្បាស់លាស់ ​ជាពិសេស​ពូជស្រូវសំខាន់ៗទាំង១០ប្រភេទ ​ដែល​រាជរដ្ឋាភិបាល​បានកំណត់ ​ព្រោះ​សិទ្ធ​សឹង​ជា​ពូជ ​ដែលមាន​សក្ដានុពល​ខ្ពស់​ សម្រាប់​ការជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ ៕

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...