ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គល បុរី ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២០ 2224

ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប។ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គល បុរី ខេត្តបន្ទាយមានជ័យ។ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយ:ពេលដ៏ខ្លីនេះ ដែលបងប្អូនបានខិតខំស្តារដំណាំស្រូវបានទាន់ពេលវេលា ជាក់ស្តែងគ្រាន់តែឃុំសឿមួយផ្ទៃដី ២០០ហ. គ្របដណ្តប់ដោយពណ៌បៃតងខ្ចី លូតលាស់ល្អ ខ្លះកំពុងបាចជី និងបាញ់ថ្នាំការពារសត្វល្អិត។ និយាយក្នុងទឹកចិត្តសប្បាយរីករាយ និងមានក្តីសង្ឃឹមជឿជាក់ថាការស្តារផលិតកម្មដំណាំស្រូវ នឹងទទួលបានលទ្ធផលល្អ ហើយភ្ជាប់ទៅនឹងសមិទ្ធផលស្រូវក្នុងស្រែដែលកំពុងលូតលាស់ល្អនេះ បងប្អូនម្ចាស់ស្រែប្រមាណ ៥០នាក់ តំណាងឲ្យបងប្អូនទូទាំងស្រុកមង្គលបុរី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយឧបត្ថម្ភពូជស្រូវ ហើយបានជូនពរសម្តេចជួបតែពុទ្ធពរទាំងបួនប្រការ។

ដោយឡែងនៅចំណុចប្រឡាយព្រែក នៅឃុំចំណោម ស្រុកមង្គលបុរីដដែល បងប្អូនយើងខ្លះកំពុងបូមទឹកចេញពីស្រែដើម្បីព្រោះស្រូវ ដោយសារតំបន់នេះទឹកស្រកចុះយឺត ធ្វើឲ្យការស្តារផលិតកម្មដំណាំស្រូវមានការយឺតយ៉ាវ ជាក់ស្តែងគិតមកដល់ថ្ងៃទី២១ ទើបសម្រេចបានជាង ០០០ . លើផ្ទៃដីខូចខាតជាង ០០០ហ.ត។ ទោះជាយ៉ាងណា តាមកំលាំងចិត្ត និងឆន្ទ:របស់បងប្អូនប្រជាកសិករថានឹងខិតខំស្តារផលិតកម្មដំណាំស្រូវឲ្យបានសម្រេចក្នុងពេលឆាប់ៗខាង មុខ។ តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតមកទល់ថ្ងៃទី១៩ ខែវិឆ្ឆិកា នេះ ខេត្តបន្ទាយមានជ័យបានស្តារដំណាំស្រូវបានចំនួន ១៣៨ហ. ហើយ លើផ្ទៃដីខូចខាតចំនួន ៣០ ១២៩ . ហើយបាននិងកំពុងបន្តធ្វើការស្តារយ៉ាងញាប់ដៃ ញាប់ជើងដើម្បីឲ្យបានទាន់ពេល។ សូមបញ្ជាក់ថានៅស្រុកមង្គលបុរី កាលពីថ្ងៃទី១០ ខែវឆ្ឆិកា កន្លង ទៅមានពីធីចែកគ្រាប់ពូជស្រូវ និងស្បៀងជូនប្រជាកសិករចំនួន ១១ ១៦៩គ្រួសារ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំប្រជាកសិករដែលមានដីស្រែក្នុងតំបន់ដែលបានអនុវត្តរួចហើយ ត្រូវចុះស្រែមើល ថែរទាំស្រូវ (ដូចភិរម្យង៉ុយពោលថា កត្តិកធ្លាក់ខ្យល់តម្កល់ទឹកនៅ បើចង់បានស្រូវស្រេចនៅលើថែរ) ហើយចំពោះតំបន់ដែលមិនទាន់បានអនុវត្តគួរត្រៀមឧបករណ៍ សម្ភារឲ្យបានគ្រប់គ្រាន់ រង់ចាំទឹកស្រកចុះចាប់ផ្តើមអនុវត្តតែម្តង ត្រង់ចំណុចនេះមន្ទីរត្រូវចុះមកតាមដានជាប់ជាប្រចាំក្រែងពួក គាត់មានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ត្រូវជួយដោះស្រាយជូនគាត់ឲ្យបានទាន់ពេល។

ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក
តាមផ្លូវទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ក្នុងដំណើរបេសកកម្មរយ:ពេល...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តមក ពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង
កម្មវិធីទី២ នៅខេត្តកំពចាមដដែល ចេញពីស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី លោក និងសហការី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ...
នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីអញ្ជើញមកពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល
កម្មវិធីទី២ ពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន...
នៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការីបានអញ្ជើញមកពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋកំពុងមមាញឹកទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស...
នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ៍ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញមកពិនិត្យច្រកទ្វេភាគី (កម្ពុជា-វៀតណាម) ច្រកទាន់ហន់
កម្មវិធីទី៣៖ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម មាន់ស្រែជាលក្ខណគ្រួសារ របស់លោក អាង សុផា និងភរិយា សៀង សុខុម
កម្មវិធីទី២៖ ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរជាមួយដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និងសហការីបានអញ្ជើញមកពិនិត្យ Ares Organic Farm Products
ឈានចូលថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីមកកាន់...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាល ខេត្តកែប និងសហការីបានបន្តដំណើរមកខេត្តកែប ដើម្បីមកតាមដានចលនាជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង...
កម្មវិធីទី៥៖ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សោម ពិសិដ្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរមកពិនិត្យសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលកំពុងដំណើរការយ៉ាងមមាញឹករបស់ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន...
កម្មវិធីទី៤៖ ជាកម្មវិធីចុងក្រោយសម្រាប់កម្មវិធីព្រឹកថ្ងៃទីមួយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីមក...
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន Long Wo Agriculture (Cambodia)
កម្មវិធីទី៣៖ នៅស្រុកភ្នំស្រួចដដែល ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) របស់ក្រុម ហ៊ុន បឹងកេត ហ្រ្វេសហ្រ្វូត...
កម្មវិធីទី២៖ ចេញពីស្រុកថ្ពង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ...