ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញទៅពិនិត្យស្ថាន ភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)

ចេញ​ផ្សាយ​ ២៣ តុលា ២០២០ 2327

នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញទៅពិនិត្យស្ថាន ភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។ យោងតាមរបាយ ការណ៍របស់វិទ្យាស្ថានបានឲ្យដឹងថាឥទ្ធិពលនៃទឹកជំនន់ទឹកភ្លៀងមកពីផ្នែកខាងលើជាពិសេសមកពីផ្លូវជាតិ៤ និងជំន់ព្រែកត្នោតបានធ្វើឲ្យវាលស្រែពិសោធន៍របស់វិទ្យាស្ថានទាំងស្រូវស្រាល និងស្រូវកណ្តាលទទួលរងនូវការជន់លិចបណ្តាលឲ្យស្រូវស្រាលខូចខាតស្ទើរតែទាំងស្រុង និងស្រូវកណ្តាលមានការប៉ះពាល់ និងខូចខាតមួយចំនួន។ តាមការ អះអាងរបស់បណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថាន ថាប្រសិនបើស្ថានភាពទឹកចាប់ផ្តើមស្រកចាប់ពីថ្ងៃនេះ នោះនៅសប្តាហ៍ក្រោយស្រូវកណ្តាលអាចធ្វើការប្រមូលផលបានខ្លះ។ ដោយឡែក ចំពោះអគាររដ្ឋបាល និងមន្ទីរពិសោធន៍ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់បានរួមសាមគ្គីគ្នាទាំងកាយនិងចិត្ត ទាំងយប់ ទាំងថ្ងៃដើម្បីយកបាវខ្សាច់មកទប់កាន់ទឹកមិនឲ្យហូរចូលក្នុងអគារ ហើយកន្លែងខ្លះប្រើម៉ាស៊ីនបូមរំដោះទឹក ជួយសង្គ្រោះទ្រព្យសម្បត្តិរដ្ឋពីការលិចលង់។ ទោះជាយ៉ាងនេះក្តី ជាអកុសល់ នៅយប់ថ្ងៃទី១ ឥទ្ធិពលនៃទឹកជំនន់បានចូលទៅបំផ្លាញស្រូវពូជចំនួន ៣តោនដល់ក្នុងឃ្លាំងតែម្តង។ 
ក្នុងអន្តរកាលនេះ វិទ្យាស្ថានកំពុងបន្តចាត់វិធានការការពារដោយប្រើបាវខ្សាច់លើកព័ទ្ធជុំវិញ  ឃ្លាំងស្តុកស្រូវពូជ អគារសំខាន់ៗ និងបូមទឹកចេញ។ ពិនិត្យឃើញស្ថានភាពនៃគ្រោះមហន្តរាយនេះរួច ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក កម្មករកទាំងអស់ដែលបានយកអស់កំលាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ចាត់វិធានការការពារឲ្យបានទាន់ពេល បើទោះជាមានការប៉ះពាល់ និងខូចខាតស្រូវពូជ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្តី។ បន្ទាប់ទឹកស្រក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យវិទ្យាស្ថានរៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានឲ្យបានល្អប្រសើរ និងត្រូវស្តារស្ថានភាពដំណាំស្រូវឡើងវិញតាមលទ្ធភាពដែលអាចធ្វើបាន។ លោកបន្តថា នេះជាបទពិសោធន៍ដែលគួរចងចាំទុកជាមេរៀនសម្រាប់ឆ្នាំបន្តបន្ទាប់។ មួយវិញ ទៀត ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែរក្សាទ្រព្យសម្បត្តិឲ្យបានគង់វង្សល្អ ពិសេសពូជស្រូវគ្រឹះក្នុងឃ្លាំង ធនាគារពិន្ធុ (GEN Bank) និងមន្ទីរពិសោធន៍។ ដើម្បីជួយសម្រាលបញ្ហាប្រឈម នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភវិទ្យាស្ថានប្រេងចំនួន ៩០០លីត្រ និងថវិកាចំនួន ៥០០ដុល្លារ ទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់ ជាពិសេសការបន្តបូមទឹកចេញពីតំបន់លិចលង់។ លោកនាយកវិទ្យាស្ថាន ក្នុងនាមឲ្យមន្រ្តីរាជ ការគ្រប់ជាន់ថ្នាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះពេលវេលា ទឹកចិត្ត និងការយក ចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តីមកលើវិទ្យស្ថានទាំងមូល បើទោះបីលោកមាន ការមមាញឹកយ៉ាងណាក៏ដោយ។ នាឱកាសនេះ លោកនាយកវិទ្យាស្ថានបានផ្តល់ស្រូវពូជសែនក្រអូបចំនួន ០៤តោន និងស្រូវពូជចម្រុះចំនួន ២០តោនទៀត ជូនឯកឧត្តមរដ្ឋមន្រ្តី ទុកយកទៅចែកជូនប្រជាកសិករ ឬសហគមន៍កសិកម្មដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីចូលរួមស្តារផលិតកម្មដំណាំស្រូវក្រោយពេលទឹកស្រកឡើងវិញ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...