ក្រសួងចំនួន៣ សហការជាមួយអាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍ រៀបចំ “វេទិកាស្វាយចន្ទី” ក្នុងខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ០៦ ធ្នូ ២០២៣ 1387

នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត បានរៀបចំ “វេទិកាស្វាយចន្ទី” នៅក្នុងទឹកដីខេត្តកំពង់ធំ ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា”។

វេទិកានេះផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។

វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា គណៈអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ កំពង់ចាម ស្ទឹងត្រែង និងសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី សរុបប្រមាណ ៤៥០នាក់។

វេទិកានះ ជាព្រឹត្តិការណ៍លើកទី១ និងជាប្រវត្តិសាស្រ្ត ជួយជំរុញការផ្សព្វផ្សាយឱ្យសាធារណជន អាជីវករ ពាណិជ្ជករ អ្នកធុរកិច្ច ទាំងក្នុងស្រុក និងនៅក្រៅស្រុក បានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់អំពីសក្តានុពល និងកាលានុវត្តភាពស្វាយចន្ទីកម្ពុជា និងដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃផលិតផលស្វាយចន្ទី សំដៅបង្កើនតម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក ក្នុងតំបន់ និងពិភពលោក បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់គោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ៕

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូកុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន...
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ៖ ក្រសួងកសិកម្ម តាមដាននិងវិភាគការវិវត្តន៍ថ្លៃស្រូវ និងថ្លៃផលិតស្រូវ ដើម្បីត្រៀមជួយកសិករឲ្យទទួលបានប្រាក់ចំណេញ
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដឹកនាំមន្ត្រីក្រោមឱវាទចុះអនុវត្តវិធីសាស្ត្រពន្លត់ភ្លើងឆេះព្រៃលិចទឹកសហគមន៍ និងប្រគល់សម្ភារៈពន្លត់អគ្គីភ័យ ជូ...
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ ដឹកនាំក្រុមការងារចម្រុះសម្របសម្រួលច្រវ៉ាក់ថ្លៃកសិផល ប្រជុំវាយតម្លៃស្ថ...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃសន្និសីទ អង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៣៧...
នៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយបានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់...
តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមពិធីបើកបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿ...
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ឯកឧត្តម...
ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពការងាររបស់ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្សព្វផ្សាយច្បាប់ស្តីពីជលផល នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤នេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមទស្សនកិច្ចសិក្សា ជាមួយគណៈកម្មការសម្របសម្រួល ការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមប្រជុំគណៈកម្មការ និងក្រុមការងារបច្ចេកទេស សម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យសហគ្រាស ផលិតម្សៅដំឡូងមី...
នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤នេះ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារជំនាញជួបជាមួយម្ចាស់ចម្ការស្វាយចន្ទី នៅសហគមន៍ស្ទឹងត្រង់សែនជ័យ ខេត្តកំពង់ចាម
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្មាំ២០២៤ នេះ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា
ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកពិព័រណ៌ កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ នៅសាកលវិទ្យា...
ថ្ងៃសុក្រ ទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីប្រកាសបើកពិព័រណ៌កសិកម្មវាលបៃតង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ
នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...