ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងគណ:ប្រតិភូបានអញ្ជើញបន្តដំណើរទូកទេសចរណ៍មកពិនិត្យសហគមន៍នេសាទកំពង់ភ្លុក

ចេញ​ផ្សាយ​ ១៤ តុលា ២០២០ 2551

កម្មវិធីទី២៖

ចេញពីសិប្បកម្មកែច្នៃផល និងផលិតផលជលផល គណ:ប្រតិភូបានអញ្ជើញបន្តដំណើរទូកទេសចរណ៍មកពិនិត្យសហគមន៍នេសាទកំពង់ភ្លុក។ ប្រើរយ:ពេលធ្វើដំណើរ ០២ម៉ោង មកដល់សហគមន៍ ជាកិច្ចចាប់ផ្តើមធ្វើការសំណេះសំណាលលោក រឿម ប្រធានក្រុមប្រឹក្សាសហគមន៍បានសម្តែងការស្វាគមន៍ និងរាយការណ៍ជូនគណ:ប្រតិភូជ្រាបអំពីរចនាសម្ព័ន្ធរដ្ឋបាលរបស់សហគមន៍ គោលការណ៍របស់សហគមន៍គឺអភិវឌ្ឍ និងអភិរក្សសហគមន៍ បទពិសោធន៍ បញ្ហា ការការពារ និងប្រើប្រាស់ធនធានធម្មជាតិ ជីវចម្រុះប្រកបដោយនិរន្តរភាព ធ្វើអេកូទេសចរណ៍ បង្កើតតំបន់អភិរក្ស បោះបង្គោលព្រំប្រទល់ ដាំព្រៃលិចទឹក និងទប់ស្កាត់បទល្មើសនេសាទ ដើម្បីការពារផលប្រយោជន៍រួម។ បច្ចុប្បន្ន សហគមន៍មានទូកនេសាទខ្នាតតូច ៦០ គ្រឿង និងខ្នាតធំចំនួន ២០គ្រឿង។ បច្ចុប្បន្នសហគមន៍មានកាណូត ៨០០គ្រឿង និងទូកអំ ២០គ្រឿង ចំណូលអាស្រ័យលើចំនួនភ្ញៀវទេសចរណ៍ គិតជាមធ្យម ២៥០-៣០០ដុល្លារ/ខែ មិនរួមទាំងចំណូលពីផលនេសាទ។

ធ្វើការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារដែលផ្ញើជីវិតនៅលើផ្ទៃទឹក និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាត។ បានឃើញសហគមន៍ទទួលបានជោគជ័យក្នុងការការពារបាននូវធនធានធម្មជាតិ (មច្ឆជាតិ បក្សីទឹក និងព្រៃលិចទឹក) និងបរិស្ថាន រក្សានិរន្តរភាពនៃការនេសាទ សមត្ថភាពនៃការការពារ អភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ។ ផ្ទុយទៅវិញចំពោះប្រាក់ចំណូលរបស់សមាជិកសហគមន៍នៅមានកម្រិត ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាគំនិតជូនសហគមន៍ ពិសេសរដ្ឋបាលជលផលឲ្យគិតគូអំពីកម្រិតជីវភាពរបស់ប្រជានេសាទតាមរយ:បង្កើតមុខរបរបន្ថែម ជំរុញវិស័យវារីវប្បកម្ម ដោយមិនត្រូវពឹងតែលើធនធានធម្មជាតិ បើមិនដូច្នេះទេយើងមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ និង២០៥០។ ត្រង់ចំណុចនេះ រដ្ឋបាលជលផលគួររៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេស ការងារគ្រប់គ្រង និងការអភិវឌ្ឍក្នុងរង្វង់សហគមន៍នេសាទដើម្បីស្វែងរកការរីកចម្រើន លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ភ្ជង់ផ្តោតទៅលើវារីវប្បកម្មវិញ ដើម្បីបង្កើនផលចាប់ ទើបធ្វើឲ្យជីវភាព និងសន្តិសុខស្បៀងត្រូវបានធានា និងលើកកម្ពស់ជាជំហានៗ ប្រែក្លាយសហគមន៍នេសាទទៅជាសហគមន៍គំរូទាំងលើការអភិវឌ្ឍ និងអភិរក្ស។ ឯកឧត្ដមរដ្ឋមន្រ្តីបានបន្តទៀតថា តាមបំណងប្រាថ្នាដ៏ទទួចរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី គឺចង់បាន ចង់ឃើញសមាជិកសហគមន៍នេសាទនៅទូទាំងប្រទេស មានជីវភាពសម្បូរសប្បាយ ការពារបាននូវធនធានធម្មជាតិ រស់នៅជួបជុំគ្រួសារ ក្រោមម្លប់សុខសន្តិភាព។ ដូច្នេះ តាមរយ:ជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុបនេះ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍសហគមន៍នេសាទកំពង់ភ្លុកឲ្យមានការរីកចម្រើនជាជំហានៗដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត មេត្តាជួយជំរុញការងារចុះបញ្ជីដីសហគមន៍ ដើម្បីការពារការទន្រ្ទានកាន់កាប់ជាកម្មសិទ្ធិឯកជន។

តាមផ្លូវទឹកទៅកាន់សហគមន៍ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក  ជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនគណ:ប្រតិភូបានជ្រាបជាយ៉ៗអំពីដែនសមត្ថកិច្ចរបស់រដ្ឋបាលជលផលក្នុងការគ្រប់គ្រងផ្ទៃដីព្រៃលិចទឹកក្នុងបឹងទន្លេសាបមានចំនួន ៦៤២ពាន់ហ. មានសហគមន៍នេសាទ ២៣ មានតំបន់អភិរក្ស ៤កន្លែង គ្របដណ្តប់លើផ្ទៃដី ៨៤៣៥ . សកម្មភាពប្រចាំថ្ងៃរបស់សហគមន៍នេសាទ ផលចាប់ប្រចាំឆ្នាំ សកម្មភាពបង្គ្រាបបទ ល្មើស។ល។ ហើយជាក់ស្តែងតាមផ្លូវទឹកទៅកាន់សហគមន៍ គណ:ប្រតិភូបានឃើញសកម្មភាព បង្គ្រាបបទល្មើសនេសាទ ០២ករណីរបស់មន្រ្តីរដ្ឋបាលជលផលផងដែរ។ នាឱកាសនេះ សហគមន៍នេសាទចំនួន១៥០ ក្នុងនោះ ១០០ សហគមន៍ ជាសហគមន៍នេសាទ និង ៥០ ទៀតជាសហគមន៍ស្រះជម្រកត្រី ដោយសហគមន៍នីមួយៗទទួល បានប្រាក់ឧបត្ថម្ភ ៤លានរៀល។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...