ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ស្វាគមន៍គណៈប្រតិភូអូស្ត្រាលី

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 1966

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​អូស្ត្រាលី​ដឹកនាំ​ដោយ​ឯកឧត្តម Willem Westa van Holthe រដ្ឋមន្ត្រី​ឧស្សាហកម្ម​កែច្នៃ​បឋម និង​ជលផល រដ្ឋ​ Nothern Territory នៃ​ប្រទេស​អូស្ត្រាលី និង​លោកជំទាវ Alison Burrows ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជាព្រមទាំង​គណៈប្រតិភូ​អមដំណើរ​ចំនួន៧ រូប។ កិច្ចសវនាការ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បានផ្តល់​ជំនួយ​ជាច្រើន​សម្រាប់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ជាពិសេស​ជំនួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជាដូចជា​កម្មវិធី​ស្រាវជ្រាវ​ក្នុង​ក្របខ័ណ្ឌ ​នៃ​គម្រោង ACIAR ការអភិវឌ្ឍ​កសិកម្មកម្មវិធី​ផ្សព្វផ្សាយ​កសិកម្មកម្មវិធី​កែលម្អ​គុណភាព​កសិកម្ម ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​កម្មវិធី​សង្វាក់​តម្លៃ​កសិកម្ម(CAVAC)ជាដើម។ ឆ្លៀតឱកាស​នោះ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​យ៉ាង​ក្បោះក្បាយ​អំពី​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កន្លងមក និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ជាពិសេស​បាន​ផ្តោត​ការយកចិត្តទុកដាក់​ជា​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅលើ​ការបង្កើន​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ ការលើកកម្ពស់​ផលិតកម្ម​សត្វ សុខភាព​សត្វ វារីវប្បកម្ម​និង​កំណែទម្រង់​ក្នុង​វិស័យ​ជលផល​ និង​ព្រៃឈើ។

ឯកឧត្តម Willem Westa van Holthe បាន​ជម្រាបជូន​អំពី​ស្ថានភាព​ទូទៅ និង​សក្តានុពល​ផលិតកម្ម​កសិកម្ម​នៅ​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី។ ជាពិសេស​ផលិតកម្ម​សត្វ និង​ជលផល​មានដូចជា ៖ ការចិញ្ចឹម​គោ​ពូជ-ប្រា​ម៉ាន់ ជ្រូក ចៀម។ល។ ការផលិត និង​ចែកចាយ​លក់​សាច់គោ​មាន​គុណភាព​នៅក្នុង​ស្រុកទៅ​ក្រៅប្រទេស   ជា​ពិសេសមក​តំបន់​អាស៊ី និង​បណ្តា​ប្រទេស​សមាជិក​អាស៊ានដូចជា​ នៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ប្រទេស​ប្រ៊ុយណេ​ជាដើម។ ឯកឧត្តម Willem Westa បានលើកឡើង​ផងដែរ​អំពីការទទួល​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ អំពី​សុខភាព​សត្វ និង​ពិធីសារសម្រាប់​ការនាំចេញ​សត្វ និង​សត្តឃាត​​ពី​ប្រទេស​​អូស្ត្រាលី​មក​ប្រទេស​កម្ពុជាហើយ​ដែល​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​បាន​យល់ព្រម​លើ​សំណើ​នេះ​រួចហើយ។ ជាមួយនេះ​ឯកឧត្តម​មាន​ឆន្ទៈ​ចង់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ចិញ្ចឹមសត្វជលផលការកែច្នៃនិង​ចាយ​ចែក​សាច់គោ​មានគុណ​ភាព​នៅ​កម្ពុជា។

ឆ្លៀតឱកាស​នោះ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​សក្តានុពល​នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​ដែល​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​បាន ក៏ដូចជា​តម្រូវការ​សាច់ ផលិតផល​ជលផល​សមុទ្រ​ប្រកបដោយ​គុណភាព​សម្រាប់​តម្រូវការ​ភ្ញៀវ​ទេសចរណ៍​ផងដែរ ដែល​ចេះតែមាន​ការកើនឡើង​ពីមួយ​ឆ្នាំទៅ​ឆ្នាំ។ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​នេះ និង​សំណូមពរ​ឲ្យ​ភាគី​អូស្ត្រាលី​ជួយ​លើ​ផ្នែក​ផលិតកម្ម​បសុព្យាបាល បច្ចេកទេស​បង្កាត់​ពូជ​គោ ការបង្កើន​ផលិតភាព​ស្រូវ អង្ករ ការអភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប និង​វារីវប្បកម្ម​សមុទ្រ ព្រមទាំង​ជំនួយ​បច្ចេកទេសផ្សេងៗទៀត​ក្នុងន័យ​បន្ត​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ និង​ការអភិវឌ្ឍន៍​ដើម្បី​ផលប្រយោជន៍​ប្រជាកសិករ​រស់នៅ​តំបន់​ជនបទ។ ឆ្លើយតប​នឹង​សំណើ​នេះ លោកជំទាវ Alison Burrows ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ជម្រាបជូន​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បន្ត​ជួយ​កម្ពុជា​លើ​វិស័យ​ស្រូវ អង្ករ តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​ជំ​ហ៊ាន​ទី២ផងដែរ។

ជារួម ជំនួប​ពិភាក្សា​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​ស្មារតី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ពីគ្នា​ទៅវិញទៅមក​ក៏ដូចជា​ការ​រឹតចំណង​មិត្តភាព​ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ។ ភាគី​អូស្ត្រាលីបាន​គាំទ្រ​ជា​វិជ្ជមាន​លើ​សំណើ​កិច្ចសហប្រតិបត្តិការ​ដែល​បានលើកឡើង​ខាងលើ និង​សូម​អញ្ជើញ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ចូលរួម​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី​ភាគ​ខាងជើងដើម្បី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ក៏ដូចជា​ការទទួលបាន​នូវ​ចំណេះដឹង​អំពី​វិស័យ​កសិកម្ម​ក្នុងប្រទេស​អូស្ត្រាលីដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត។ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ បាន​អបអរសាទរ​ចំពោះ​សំណូមពរ​នេះ ហើយ​រំពឹងថានឹង​ពិនិត្យ​លទ្ធភាព​ពេលវេលា​តាម​ជាក់ស្តែង​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ។

កិច្ចសវនាការ​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្តិការ​ខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...