ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំវិស័យឯកជនដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាមកពិនិត្យក្រុមហ៊ុន Netafim ក្នុងបំណងសិក្សាស្វែងយល់អំពីបច្ចេកទេសកសិកម្មថ្មីទំនើបទាក់ទងផ្ទះសំណាញ់ ការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម

ចេញ​ផ្សាយ​ ៣១ សីហា ២០២២ 2192

នៅវេលាម៉ោង ១០:០០ ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំវិស័យឯកជនដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាមកពិនិត្យក្រុមហ៊ុន Netafim ក្នុងបំណងសិក្សាស្វែងយល់អំពីបច្ចេកទេសកសិកម្មថ្មីទំនើបទាក់ទងផ្ទះសំណាញ់ ការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម ពិសេសប្រព័ន្ធដំណក់ទឹក។ លោក Eli Matan អ្នកគ្រប់គ្រងទូទៅ បានពន្យល់ប្រាប់ជាហូរហែរអំពីការអនុវត្តបច្ចេកវិទ្យាកសិកម្ម ការងារស្រាវជ្រាវ ការបណ្តុះបណ្តាល និងបង្ហាញ។ល។ សំខាន់ជាងគេ គឺការប្រើប្រាស់ និងគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធភាពខ្ពស់លើដំណាំ ដោយសារបរិមាណទឹកត្រូវការប្រើប្រាស់សម្រាប់វិស័យកសិកម្មមាននិន្នាការកើនឡើងជាលំដាប់។ ដើមឡើយរដ្ឋអ៊ីស្រាអែលប្រើទឹកសំណល់ពីទីក្រុង និងទីប្រជុំជន ដែលបានច្រោះសំអាតរួចហើយ ដោយសារវិស័យកសិកម្មមានការរីកចម្រើន សេចក្តីត្រូវការទឹកក៏កើនឡើង ដែលទាមទារឲ្យរដ្ឋាភិបាលត្រូវការវិនិយោគយ៉ាងច្រើនដើម្បីទាញយកទឹកសមុទ្រមកច្រោះ ចំរាញ់ប្រើប្រាស់បន្ថែម។ បច្ចុប្បន្ន ការអនុវត្តប្រព័ន្ធដំណក់ទឹកក្នុងកសិដ្ឋានត្រូវបានវិវឌ្ឍន៍យ៉ាងទូលំទូលាយ ដោយសារបច្ចេកវិទ្យានេះបានផ្តល់ប្រយោជន៍យ៉ាងច្រើនដូចជា÷ ប្រើបរិមាណទឹកតិច ចំគោលដៅ គ្រប់គ្រងការលូត លាស់រុក្ខជាតិគ្មានប្រយោជន៍ និងការលូតលាស់ពពួកបាក់តេរី និងផ្សិតចង្រៃបានល្អ ប្រើប្រាស់ ជីទឹកចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ដំណាំ កាត់បន្ថយស្តេសរបស់ដំណាំដោយ សារបរិមាណទឹកជោគជាំពេក កាត់បន្ថយពលកម្ម និងទទួលបានទិន្នផលខ្ពស់ (សូមបញ្ជាក់ថា បច្ចុប្បន្នអ៊ីស្រាអែលបានប្តូរបច្ចេកទេសរាយទុយោលើផ្ទៃដីមកបង្កប់ក្នុងដីវិញ)។ តាមការបញ្ជាក់ពីលោក Eli Matan ថាការបង្កប់ទុយោក្នុងដីមានប្រយោជន៍ដោយសារឬសដំណាំចាប់យកទឹក និងសារធាតុចិញ្ចឹមបានល្អ រក្សាសម្ងួតផ្ទៃដីខាងលើ មិនបង្កលក្ខណអំណោយផលឲ្យរុក្ខជាតិគ្មានប្រយោជន៍ដុះលូតលាស់បាន និងគ្រប់គ្រងមិនឲ្យបាក់តេរី និងពួកផ្សិតចង្រៃរស់ និងលូតលាស់បានងាយ។ល។ ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មផលិតទុយោតំណត់ទឹករបស់ក្រុមហ៊ុន Netafim។ រោងចក្រអាចផលិតបានទុយោ ១ពាន់លានម៉ែត្រ/ឆ្នាំ។ រោងចក្រមានមន្ទីរពិសោធន៍វត្ថុធាតុដើម ពិនិត្យគុណភាពផលិតផលសម្រេច ប្រព័ន្ធតាមដានរាល់បញ្ហាដែលអាចកើតឡើងបន្ទាប់ពីផលិត។ Netafim គឺជាក្រុមហ៊ុនធារាសាស្ត្រស្រោចស្រពដ៏ធំបំផុត និងឈានមុខគេលើពិភពលោកក្នុងដំណោះស្រាយប្រព័ន្ធធារាសាស្រ្តស្រោចស្រព ដែលបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការខ្វះខាតស្បៀងអាហារ ទឹក និងដី ដើម្បីអនាគតប្រកបដោយនិរន្តរភាព ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣៣ និងរោងចក្រផលិតចំនួន ២១ នៅទូទាំងពិភពលោក។ Netafim ផ្តល់នូវដំណោះស្រាយប្រព័ន្ធធារាសាស្រ្ត និងជីជាតិ ដែលមានលក្ខណៈច្នៃប្រឌិត ជួយកសិកររាប់លាននាក់ ដែលអនុញ្ញាតឱ្យកសិករតូចតាចដល់ផលិតករកសិកម្មខ្នាតធំនៅក្នុងប្រទេសជាង ១១០ ដាំដុះកាន់តែច្រើន។ Netafim ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ ដោយលោក Netafim បានត្រួសត្រាយផ្លូវនៃបដិវត្តន៍ដំណក់ទឹកដោយបង្កើតការផ្លាស់ប្តូរ គំរូ ឆ្ពោះទៅរកប្រព័ន្ធធារាសាស្រ្តច្បាស់លាស់។ ក្រុមហ៊ុនក៏កំពុងឈានមុខគេក្នុងវិស័យកសិកម្មឌីជីថល ដោយរួមបញ្ចូលការត្រួតពិនិត្យ តាមពេលវេលាជាក់ស្តែងការវិភាគ និងការគ្រប់គ្រងដោយស្វ័យ ប្រវត្តិទៅក្នុងប្រព័ន្ធទំនើបបំផុតមួយ។ ការផ្តល់បរិមាណទឹក និងសារធាតុចិញ្ចឹមដ៏ល្អទៅ កាន់ឫសនៃរុក្ខជាតិនីមួយៗ មិនមែនដីនោះទេ។ ដូច្នេះ ចំនួនប្រជាជនកាន់តែកើនឡើង ទិន្នផលកាន់តែប្រសើររៀងរាល់រដូវ ជាមួយនឹងធនធាន ឬទុនផលិតតិចជាងមុន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យក្រុមហ៊ុន Netafim ពិនិត្យលទ្ធភាពសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាក្នុងការរៀបចំស្រូវបង្ហាញដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពថ្មីទំនើបនៅស្ថានីយផលិតពូជស្រូវ។ ជាការឆ្លើយតប ក្រុមហ៊ុនបានរីករាយនឹងទទួលសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយសន្យាថានឹងសហការជាមួយអគ្គនាយកដ្ឋានកសិកម្មធ្វើការសិក្សាស្រាវជ្រាវអំពីប្រសិទ្ធភាពសេដ្ឋកិច្ច និងការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកលើផលិតកម្មដំណាំស្រូវ ជាពិសេសដើម្បីរកដំណោះស្រាយទៅនឹងបញ្ហាកង្វះទឹកនារដូវប្រាំងនៅកម្ពុជា។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...