ឯកឧត្តម​រដ្ឋមន្ត្រី​ចុះ​ពិនិត្យមើល​ស្រូវ ប.វ.ស ដែល​ប្រើប្រាស់​កាកសំណល់​ឡ​ជីវឧស្ម័ន របស់​កសិករ អ៊ុក អ៊ា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 1837

កាលពី​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​រួមមាន ឯ.ឧ​អនុ​រដ្ឋលេខា ឯ.ឧ​ទីប្រឹក្សា​ក្រសួង ឯ.ឧ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​កសិកម្ម ថ្នាក់ដឹកនាំ​អង្គភាព និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​ស្រូវប្រដេញទឹក​នៅ​ភូមិ គោក​ឬ​ស្សី កំភេម ថ្មី គោគ​ពោ ព្រៃ​ដង្ហើម និង​ភូមិ​ស្វាយចេក ឃុំ​កែប​ពណ៌ ស្រុក​ពួក និង​បាន​ចុះ​ពិនិត្យ​ដំណាំ​ស្រូវ របស់​កសិករ អ៊ុក អ៊ា ដែល​អនុវត្តតាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ (ប.វ.ស) ដោយ ប្រើប្រាស់​កាកសំណល់​ឡ​ជីវឧស្ម័ន និង​ជួប​សំណេះសំណាល​ជាមួយ​កសិករ​ប្រមាណ៥០គ្រួសារ នៅ​ភូមិ​យាង​ទេស ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​អាជ្ញាធរ ស្រុក ឃុំ ភូមិ​ផងដែរ។

លោកស្រី​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​បាន​ឲ្យ​ដឹងថា ស្ថានភាព​ការងារ​បង្កបង្កើនផល​ក្នុង​ឆ្នាំ២០១២សំរេចបាន ២០.៩០០ហិកតា​ស្មើនឹង១០០%នៃ​ផែនការ ហើយ​កសិករ​ធ្វើ​ស្រូវពង្រោះ​ច្រើនជាង​ឆ្នាំមុន​ដោយ​មូលហេតុ​ការរាំងស្ងួត បានអូសបន្លាយ។

ដោយ​មានការ​ជម្រុញ​ពី​មន្ទីរ​កសិកម្ម​ខេត្ត និង​អង្ក​ការ​នានា​ប្រជាជន​នៅក្នុង​ស្រុក​សូត្រ​និគម​បាន អនុវត្ត​បច្ចេកទេស​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​បាន ២.៣៥០គ្រួសារ លើ​ផ្ទៃដី ៨៦០ ហិកតា និង​បាន​បង្កើតជា​ក្រុម​ប​ន្សុ​ត​ពូជស្រូវតូចៗជាង២០ក្រុម​លើ​ពូជ១០ប្រភេទ​ដែល​រដ្ឋាភិបាល​បានដាក់​ចេញ។

តាម​របាយការណ៍​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បង្ហាញ​ឲ្យ​ដឹងថា គិត​មក​ត្រឹម​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ ការងារ​បង្ក បង្កើន​ស្រូវវស្សា​នៅ​ទូទាំង​ខេត្ត​សំរេចបាន ១៨០.៨៥៥ហិកតា លើ​ផែនការ ១៧៩.០៩០ហិកតា ក្នុងនោះ​ផ្ទៃដី​ខូចខាត ដោយ​គ្រោះរាំងស្ងួត និង​ជំនន់​ទឹកភ្លៀង​ចំនួន៣៦៥ហិកតា ស្តារ​បាន៥០ហិកតា ឡ​ជីវឧស្ម័ន​នៅក្នុង​ស្រុក​មាន ២៩ឡ នៃ​ឡ​សរុប​ក្នុង​ខេត្ត​ចំនួន ៨៩ឡ។

នាឱកាស​នោះ​ប្រជាកសិករ​ឡើង​មាន​យោបល់​អំពី​បញ្ហា​ដែល​ជួបប្រទះ​កន្លងមក ក្នុង​ការងារ​បង្កបង្កើន​ផល​ជូន​ដល់ ឯ.ឧ​រដ្ឋមន្ត្រី​ដើម្បី​ជ្រាប។ មានមតិ​ឆ្លើយតប ឯ.ឧ​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​បន្ត ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​កសិករ​ចងក្រង​ជា​សហគមន៍​ផលិត​ពូជស្រូវ​ឲ្យ​កាន់តែច្រើន​ដើម្បី​ធានា​តម្លៃ​ទីផ្សារ​ស្រូវ ពូជ​ឲ្យ​បាន​ខ្ពស់ និង​បង្កើន​មុខរបរ​តាមរយៈ​ការលក់​ស្រូវពូជ​ផង និង​បច្ចេកទេស​ផង។ ការប្រើប្រាស់​ពូជ​តិច សុទ្ធ និង​តាម​បច្ចេកទេស​នោះ​កសិករ​នឹង​កាន់តែ​ចំណេញ ហើយ​ជីវភាព​នឹង​កែប្រែ។ លោក​ក៏បាន​បន្ថែមទៀតថា ចំពោះ ពូជស្រូវ​អ៊ី​អ៊ែ៥០៤ ដែលជា​ពូជ​មកពី​ប្រទេស​វៀតណាម​បច្ចុប្បន្ន​ត្រូវបាន​រាជរដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​អនុញ្ញាត ឲ្យ​ផលិត​តែ១០%ក្នុង​មួយ​ខេត្ត​ប៉ុណ្ណោះ​ព្រោះ​ពូជ​នេះ​ជា​ពូជ​ដែល​មិន​ធន់​នឹង​ជំងឺ និង​ជា​ពូជ​ដែល​បង្ក​ជំងឺ​ពី​សត្វល្អិត ចង្រៃ​ជាច្រើន។ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​កសិករ​ចាំបាច់​ត្រូវតែ​ពង្រឹងគុណភាព​ស្រូវ​អង្ករ​របស់ខ្លួន ដែល បច្ចុប្បន្ន​យើង​មានការ​ប្រកួត ប្រជែង​ទីផ្សារ​អង្ករ​ជាមួយ​ប្រទេស​វៀតណាម ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌា ប៉ា​គី​ស្ថាន ជាដើម។ ហើយ​លោក​ក៏បាន​ស្នើ​ឲ្យ​មន្ទីរ​កសិកម្ម ការិយាល័យ​កសិកម្ម​ស្រុក​ត្រូវ​ជួយ​គិតគូរ និង​ដោះស្រាយ​ពី​បញ្ហា​ទឹក និង​ស្នើសុំ កិច្ចសហការ​ពី​មន្ទីរ ធនធានទឹក និង​ឧតុនិយម ដើម្បី​កំណត់​ផែនទី​រក​តំបន់​ប្រព័ន្ធធារាសាស្ត្រ ដូចជា អូរ ប្រឡាយ ស្ទឹង ព្រែក បឹងបួរ ណា​ដែល​អាច​ស្រោចស្រព​ដំណាំ និង​ស្រូវ​របស់​កសិករ។

តាម​ការលើកឡើង​រប​ស់លោក​បណ្ឌិត អ៊ុក ម៉ា​កា​រ៉ា នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ពូជ​កសិកម្ម​នៅ​កម្ពុជា ទាក់ទង​ទៅនឹង បញ្ហា​ពូជ ក៏​សូម​ឲ្យ​ប្រជាជន​ចេះ​ជ្រើសរើស​ពូជ​សុទ្ធ និង​អនុវត្ត​បច្ចេកទេស​ប.វ.ស​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ទិន្នផល​កាន់តែ ខ្ពស់ និង​មាន​គុណភាព ហើយ​ការប្រើប្រាស់​ពូជ​សុទ្ធ​មាន​រយៈពេល​តែ៣ឆ្នាំ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...