ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃសប្តាហ៍កន្លងទៅនេះ បានអញ្ជើញចូលរួមទិវាបង្ហាញដំណាំសណ្តែកបាយ លើពូជ CMB3 ដំំណាំពោតរបស់កសិករ នៅភូមិរកាថ្មី ឃុំស្រែចំរោង និងនៅភូមិធ្មាឃុំច្រេសស្រុកជុំគីរី។
ទិវានេះបានធ្វើឡើង ដោយមានសហការរវាងវិទ្យាស្ថានអភិវឌ្ឍន៏កសិកកម្ម ជាមួយនឺងប្រទេសអូស្ត្រាលី។ លោក ស៊ូ ហ្វូកៃ និងលោក ចនឌីកសិន ដែលមនពីមជ្ឈមណ្ឌលមណ្ឌលអូស្ត្រាជ្រាវកសិកម្មអន្តរជាតិ និងមកពីសាលាវិទ្យាសាស្ត្រកសិកម្ម និងចំណីអាហារ នៃសកលវិទ្យាល័យគ្វីនស្លានប្រទេសអូស្រា្តលី និងមន្ត្រីជំនាញបានផ្តល់បតិបចេ្ចកទេស អំពីបចេ្ចកទេសដាំដំណាំថែរក្សាដំណាំ។
នៅក្នុងទិវាបង្ហាញនេះ ក៏មានការចូលរូមពីមន្ទីកសិកម្ម និងកសិករដែលមកពីបណ្តាខេត្ត ដូចជា ខេត្តកំពង់ធំ តាកែវ កំពង់ស្ពី។ នៅចំពោះមុខកសិករ ជាង១០០នាក់ ដែលចូលរូមក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់ទិវាបង្ហាញដំណាំ ហើយបានផ្តល់អនុសាសន៏សំខាន់ៗ ដល់ប្រជាជនក៏ដូចជាមន្ទីកសិកម្ម វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៏កសិកម្ម និងដៃគូអភិវឌ្ឍន៏នៃប្រទេសអូស្ត្រលី។ ឯកឧត្តមបានបញ្ជាក់ថា យុទ្ឋសាស្ត្ររាជរដ្ឋាភិបាលគឺបង្កើនផលិតភាពពិពិធភាវូបនីយកម្ម មាននយ័ថា ក្រៅតែពីការធ្វើស្រែគឺការដាំដំណាំ។ ការបង្កបង្កើនផល លើផ្ទៃដីតែមួយ ហើយដាំឱ្យបានច្រើនមុខ (ប្រើប្រាស់ឪ្យអស់លទ្ឋភាព) ។
លោករំលឹកដល់កសិករថា ត្រូវចេះប្រើប្រាស់ទឹក ដោយសន្សំសំចៃកុំខ្ជះខ្ជាយ។ ត្រូវគិតថាត្រូវមានទឹកគ្រប់គ្រាន់ពេញមួយឆ្នាំ។ ពីថ្ងៃនេះទៅទឹកមានកំណាត់ព្រោះចូលរដូវប្រាំងហើយ។ កុំពឺងផ្អែកតែលើបឹងម្លេច។ឯកឧត្តមបន្តថា គប្បីរកជំនួយ ដើម្បីជីស្រះតាមរយះចុះជួយមូលដ្ឋាន បុណ្យផ្កា បុណ្យកឋិនជាដើម។ បើមានលទ្ឋភាពជីស្រះផ្ទាល់ខ្លូន ឬជីកស្រះលក្ខណះ សហគមន៏។ ត្រូវតែម្ចាស់ការ បានលើបញ្ហាទឹក។
ដាំបន្លែ គ្រឿងទេសគ្រប់មុខនៅជុំវិញផ្ទះ។ ធ្វើកសិកម្មចម្រុះ ក្រោយពេលប្រមូលស្រូវ។ ទាក់ទងនឹងដណ្តែក ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៏ថា ដាំពូកដើមកណ្តែកនេះ វាជាប្រភពជីជាតិនៃដី។ កាឌី និងសាស្ត្រាចារ្យទាំងអស់ ពង្រីកការផ្សាព្វនៅខេត្តដទៃទៀត។ សូមប្រទេស អូស្ត្រលី នៅតែបន្តេជួយដល់ប្រទេសកម្ពុជាបន្តទៀត។ ឯកឧត្តមក៏បានអំពាវនាវផងដែរ ឱកសិករប្រើប្រាស់ពូជស្រូវទាំង១០មុខ ដែលរាជរដ្ឋាភិបាល បានអនុញតឱ្យប្រើដើម្បីសម្រាប់នាំចេញ និងមានតម្លៃ លើទីផ្សារ។ ខណះនេះក្រសូងកំពុងតែផ្សព្វផ្សាយបញ្ជូនទៅកាន់មូលដ្ឋានហើយ។
ខណ:នោះឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជូន ឧបករណ៏សម្រាប់ដាក់ជីជួរដំណាំ ឧបករណ៏លើករងដំណាំ សៀវភៅប.វ.ស សៀវភៅពូជ១០មុខសណ្តែកពូជ និងសារុងដល់កសិករដែលចូលរួមផងដែរ៕