ពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន

ចេញ​ផ្សាយ​ ០៦ មីនា ២០២០ 2314

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក .. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទមានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយលោកជំទាវ ម៉ក់ ស៊ីថា លោកជំទាវតំណាងក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាយ៉ាងច្រើនកុះករ។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវមនោសញ្ចេតនាដែលបានចូលរួមក្នុងពិធីនេះ ហើយតាមរយៈឯកឧត្តម និងភរិយាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ មនោសញ្ចេតនានឹករលឹក គោរពស្រឡាញ់រាប់អានដ៏ជ្រាល ជ្រៅ និងពរជ័យបវរប្រសើរពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសសម្ដេចព្រះមហាត្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសនៃក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូននារីគ្រប់ជាន់ថ្នាក់។

ឈានចូលប្រធានបទនាពេលនេះគឺមានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រជាប្រធានបទមួយមានអត្ថន័យ បានបង្ហាញច្បាស់ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ សន្តិភាពបង្កើតឱកាសឱ្យមានសមភាពយេនឌ័រនៅក្នុងសង្គមជាតិ។ ជាក់ស្ដែងភាពជោគជ័យជា បន្តបន្ទាប់ដែលក្រសួងកសម្រេចបានក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យកសិកម្មគឺដោយ សារសុខសន្តិភាពក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។ ដូច្នេះ ក្នុងនាមយើងជាពលរដ្ឋ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលស្ថិតក្រោមម្លប់សុខសន្តិភាពនេះ ត្រូវហ៊ានលះបង់កម្លាំងកាយចិត្ត ពួតដៃសហការគ្នាក្នុងឆន្ទៈម្ចាស់ការ ជម្នះរាល់ការលំបាក និងឧបសគ្គនានា ដើម្បីចូលរួម ថែរក្សាសន្តិភាពដែលជាភារកិច្ចរបស់យើងទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព ហើយប្រធានបទនេះពិតជារួមចំណែកជួយលើកកម្ពស់ស្មារតីចូលរួមរបស់ស្រ្តីក្នុងការការពារសន្តិភាព ដោយផ្សារភ្ជាប់ទៅចលនានារីនៅទូទាំងពិភពលោកផងដែរ។ ម៉្យាងវិញទៀតសន្តិភាពគឺជាមូលដ្ឋានគ្រឹះដើម្បីធានាដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអភិវឌ្ឍ ប្រកបដោយចីរភាព សមធម៌ និងភាពសុខសាន្តរបស់ប្រជាជនយើងប្រកបដោយកិត្តិយស។ ក្រោមម្លប់សន្តិភាព កម្ពុជាបានចាកចេញពីប្រទេសក្រីក្របំផុត ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយកំពុងឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដោយបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងចតុកោណទី១ ដែលនៅក្នុងនោះការពង្រឹងសម ភាពយេនឌ័រ និងការគាំពារសង្គម។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គ្មានសន្តិភាព យើងនឹងបាត់ បង់នូវអ្វីៗទាំងអស់ ក្នុងន័យនេះទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គឺយើងត្រូវរក្សាតម្លៃសន្តិភាពឱ្យខាងតែបាន។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាសមិទ្ធផលដូចបានរៀបរាប់ខាងលើ ពិតជាបានបង្ហាញនូវការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការអនុវត្តគោលនយោបាយរបស់រាជ រដ្ឋាភិបាល ក៏ដូចជាការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩ -២០២៣ ដែលសកម្មភាពនេះបានស្រូបយកកម្លាំងពលកម្មនារីជនបទប្រមាណ ៥០% ដែល ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ត្រី សិប្បកម្មខ្នាតតូច និងការអភិរក្សធនធានព្រៃឈើជាដើម។ លោកក៏បានឯកភាព និងវាយតម្លៃលើរបាយការណ៍របស់លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារយេនឌ័រនិងកុមារ និងចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់លោកជំទាវតំណាងក្រសួងកិច្ចការនារី ដែលបានលើកឡើងអំពីសមិទ្ធផលក៏ដូចជាវឌ្ឍនភាពនៃការចូលរួមយ៉ាងសកម្មរបស់នារីក្នុងគ្រប់អនុវិស័យ ដែលជាការរួមចំណែកយ៉ាងល្អប្រសើរក្នុងការលើកកម្ពស់សង្គមសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានគាំទ្រប្រធានបទ និងចូលរួមអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកជូនអង្គពិធីឱ្យចងចាំអនុសាសន៍ទាំង១១ ចំណុចរបស់សម្តេចតេជោ ដែលបានលើកឡើងដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនាពេលថ្មីៗនេះ។ ក្រៅពីអនុសាសន៍ឆ្នាំចាស់ ឆ្នាំនេះដោយសារស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសយើងកំពុងតែប្រឈម ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវគំនិតមួយចំនួនជូនស្រ្តីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានយកទៅគិតគូ និងអនុវត្តដូចតទៅ៖

ទី១- ត្រូវបន្តផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងនឹងនារីភេទ និងឯកសារពាក់ព័ន្ធតាមព្រះរាជានុសាសន៍របស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិ យសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទី២- ត្រូវខិតខំ ព្យាយាមរៀនសូត្រចំណេះជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពក្នុងការដឹកនាំ អនុវត្តបច្ចេកទេស រួមទាំងប្រសិទ្ធភាពការងារ។ គ្រប់អង្គភាពរួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែងសមស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងក្រមសីលធម៌វិជ្ជាជីវ:ត្រឹមត្រូវ។

ទី៣- ស្រ្តីត្រូវខិតខំ បង្ហាត់បង្រៀន អប់រំ ទូន្មានព្រានប្រដៅកូនចៅឱ្យក្លាយជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ ហើយក៏គួរតែហាត់ពត់លត់ដំរៀនសូត្រ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ចរិយា និងមារយាទថ្លៃថ្នូរសមជាម្តាយ ភរិយា និងពលរដ្ឋដ៏ល្អក្នុងសង្គម ជាតិ ព្រមទាំងជួយលើកតម្កើនប្រពៃណី វប្បធម៌ សិល្ប: អរិយ្យធម៌ និងអក្សរសាស្រ្តជាតិយើង ឱ្យបានថ្ថ្កុំថ្កើន រុងរឿងតរៀងទៅ។

ទី៤- ស្តិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាប្រទេសយើងកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើម ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរស្រ្តីខ្មែរទាំងអស់ រួមទាំងស្រ្តីជាមន្រ្តីក្រោមឱវាទក្រសួង

ត្រូវចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងការកាត់បន្ថយការចំណាយថវិការដ្ឋ ហើយក្នុងនាមយើងជាថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋគួរចូលរួមកាត់បន្ថយការធ្វើ ដំណើរទាំងផ្លូវការ មិនផ្លូវការ ឬទេសចរណ៍ ដោយប្តូរមកធ្វើដំណើរកំសាន្តក្នុងប្រទេសវិញ និងជាពិសេសចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសផលិតផលបន្លែ ផ្លែឈើ ត្រី សាច់។ ដើម្បីជួយលើកតម្កើងផលិតផលជាតិយើង និងជួយថែរក្សាសុខភាពមីក្រូសេដ្ឋកិច្ច។

ទី៥- ស្ថិតក្នុងកាល:ទេស:បច្ចុប្បន្ននេះ ស្រ្តីគ្រប់រូបត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាពក្នុងក្រុមគ្រួសារ ដោយត្រូវអនុវត្តអនាម័យជាប់ជាប្រចាំហូបអាហារមានគុណភាព សុវត្ថិភាព ផឹកទឹកល្អ និងរស់នៅប្រកបដោយផាសុខភាព ជាពិសេសកុមារ និងមនុស្សចាស់។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...