ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមពូជក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក

ចេញ​ផ្សាយ​ ០៤ កញ្ញា ២០២០ 2250

កម្មវិធីទី២៖

ចេញពីពីឃុំសេដា ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមពូជក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក (ដាំខ្ទឹមស ត្រសក់ និងត្រប់ស្រួយ) ចំនួន ៥០គ្រួសារ នៅភូមិគោកស្រុក។

-ការចិញ្ចឹមគោ បងប្រុស សេង សូត្រ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្នុងទឹកចិត្តសប្បាយ រីករាយថា បងប្រុសចាប់ផ្តើមចិញ្ចឹគោអស់រយ:ពេល ៤ឆ្នាំមកហើយ ដោយដើរប្រមូលទិញគោពីកសិករយកមកចិញ្ចឹមបំប៉នរយ:ពេល ៣ខែ ទើបលក់ចេញ។ បច្ចុប្បន្នគ្រួសារមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យពីការចិញ្ចឹមគោនេះ។ ជាមធ្យមក្នុង ១វគ្ក អាចលក់គោបានជាង ៣០ក្បាល (ជួនមានតិច ឬច្រើនតាមរដូវ) បានជាង ៣០លានរៀល (មិនទាន់ទូទាត់ថ្លៃដើម) ជាមធ្យម គោ១ក្បាលចំណេញបាន ៤០ម៉ឺនរៀល។

-សហគមន៍កសិកម្មបៃតងគោកស្រុក៖  លោក ពេន ទុំ ប្រធានសហគមន៍បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីដោយសង្ខេបអំពីការងារសហគមន៍ ដំណាំខ្ទឹមស (២៤ហ.) មាន ៧២គ្រួសារ និងត្រប់ស្រួយ (២ហ.) ត្រសក់ (១ហ.) បច្ចុប្បន្នមានសមាជិក ៦០នាក់ មានភាគហ៊ុន ៦៨ ហ៊ុនមួយមាន ១០ម៉ឺនរៀល។ បច្ចុប្បន្នខ្ទឹមសតម្លៃ ៣០០០រ/.ក្រ មានឈ្មួញកណ្តាលចុះមកទិញផ្ទាល់ យកទៅផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។

ជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបងប្រុស សេង សូត្រ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ប្រកាន់យករបរចិញ្ចឹមគោជាលក្ខណគ្រួសារ ដាំខ្ទឹម ត្រប់ស្រួយ និងត្រសក់ ដែលជាប្រភពចំណូលយ៉ាងល្អប្រសើរដើម្បីកែប្រែជីវភាពគ្រួសារក្នុងស្ថានភាពជំងឺឆ្លងកូវីដ-១៩ ហើយចំណូលនេះធ្វើឱ្យគ្រួសារមានជីវភាពល្អប្រសើរ។ មានត្រី មានគោ និងមានបន្លែ ទាំងអស់នេះគឺជាផលិតកម្មស្បៀងដែលទាមទាឲ្យកសិករផលិតដើម្បីធានាបាននូវសន្តិសុខស្បៀង ហើយពិតណាស់លទ្ធផលយ៉ាងល្អប្រសើរដែលយើងបានឃើញនាពេលនេះ គឺជាការចូលរួមអភិវឌ្ឍនៃវិស័យកសិកម្ម សមតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ចង់បានយ៉ាងទទួច គឺសេដ្ឋកិច្ចគ្រួសាររឹងមាំ។ ដើម្បីរក្សានិរន្តរភាពផ្គត់ផ្គង់ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹមពីចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅចិញ្ចឹមជាលក្ខណៈពាក់កណ្តាលឧស្សហកម្មវិញ ប្រយោជន៍ដើម្បីលើកកំពស់គុណភាពផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។ ដោយឡែក សហគមន៍ត្រូវខិតខំបន្ថែមទៀតទាំងការងារបច្ចេកទេស ការងារដឹកនាំ គ្រប់គ្រងសហគមន៍ ធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ ទាក់ទងការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានជួយម៉ាស៊ីនវាយបំបែកដីចំនួន ២គ្រឿង ប្រមាណជាង ០០០ដុល្លារ ទុកសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ដើម្បីជួយកាត់បន្ថយពលកម្ម ចំណេញពេល និងបង្កើនប្រសិទ្ធភាពការងារ។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...