ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញទៅចូលរួម ជាអធិបតីរួមជាមួយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 2361

នៅវេលាម៉ោង ១៦:០០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញទៅចូលរួម ជាអធិបតីរួមជាមួយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិធីនេះបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានឯកអគ្គរាជទូតអូស្រ្តាលី តាមរយ: AusAid, CAVAC and Agri-food Investment Dest (AfiD)។ ពិធីក៏មានវត្តមានឯកឧត្តមឯកអគ្គរាជទូត រដ្ឋទូត លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីជានាយកក្រុមហ៊ុនដែលឈានមុខក្នុងវិស័យកសិ-ចំណីអាហារ និងវិស័យឯកជនជាច្រើនទៀត។ ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រនូវមតិរបស់ឯកឧត្តម សុខ ចិន្តាសោភា និងឯកឧត្តម PABLO KANG ដែលបានបង្ហាញពីជោគជ័យនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រួមទាំងការជួយគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីក្នុងការបង្កើតនូវយន្តការសម្របសម្រួលតុវិនិ យោគលើវិស័យកសិ-ចំណីអាហារ។ ព្រមជាមួយគ្នា លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អប្រសើរពីគ្រប់ដៃគូពាក់ព័ន្ធ ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីដែលបានគាំទ្រទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញឆន្ទ:ចូលរួមអបអរសាទ និងគាំទ្រក្នុងពិធី “ប្រកាសឱ្យប្រើប្រាស់នូវឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ” នាពេលនេះ ហើយលោកសង្ឃឹមថាកិច្ចដំណើរការនេះប្រាកដជានឹងផ្តល់ផលមកវិញនូវកំណើននៃការវិនិយោគលើវិស័យកសិ-ចំណីអាហារ ព្រមទាំងចូលរួមចំណែកដល់ការអនុវត្តគោលនយោ បាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏កសិ-ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៩-២០៣០ ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធិឲ្យឃើញថា វិស័យកសិកម្មបាននិងកំពុងមានការអភិវឌ្ឍ ដោយបានផលិតស្បៀងលើសពីសេចក្តីត្រូវការក្នុងស្រុក ហើយកំពុងជំរុញគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ សុវត្ថិភាព និងបង្កើនភាពប្រកួតប្រជែង។ ព្រមជាមួយគ្នា យើងក៏ទទួលស្គាល់ថាវិស័យឯកជន នៅជួបប្រទះបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយមានជាអាទិ៍៖ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ ទូរត្រជាក់ បញ្ហាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី និងឡូជីស្ទីក នៅមានការខ្វះខាត មិនបានឆ្លើយតបតាមសេចក្តីត្រូវការជាក់ស្តែង ហើយទាមទារចាំបាច់ត្រូវធ្វើការគិតគូដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាបន្តបន្ទាប់។ លោកបានបន្តថាពិធីនេះ គឺពិតជាបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាទាំងឡាយ ទាំងពួងដែលពាក់ព័ន្ធនឹងការសម្រួលដល់ការវិនិយោគលើផ្នែកកសិ-ចំណីអាហារ ក៏ដូចជាជួយដល់វិស័យកសិ-ឧស្សាហកម្មផងដែរ ហើយជាប្រាកដកិច្ចការរបស់យើងដែលនឹងត្រូវធ្វើចាប់ពីពេលនេះ ក៏នឹងគាំទ្រដល់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី”។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះដៃគូពាក់ព័ន្ធដែលបាននិងកំពុងបន្តចូលរួមគាំទ្រ និងសហការក្នុងការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីពង្រឹងយន្តការផលិត ផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណ ភាពសុវត្ថិភាពផលិតផលកសិកម្មដែលផលិតតាមស្តង់ដារ ការអនុវត្តកសិកម្មល្អកម្ពុជា ដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកពាក់ព័ន្ធទាំងអស់ ពិសេសពីអ្នកបរិភោគក៏ដូចជាការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាធានាបាននូវបរិមាណផលិតផលកសិកម្មដែលផ្គត់ផ្គង់ ប្រកបដោយគុណភាព សុវត្ថិភាព និងមានប្រភពច្បាស់លាស់។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំណរគុណចំពោះគម្រោង CAVAC និងរដ្ឋាភិបាលអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើការសម្របសម្រួលវិនិយោគផ្នែកកសិ-ចំណីអាហារនេះដែលជាការរួមចំណែកមួយដើម្បី “ប្រែក្លាយកសិករយើងទៅជាកសិ-សហគ្រិន” ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...