ដាក់​ដេញ​ថៃ្ល​វិនិយោគ​ឡូ​ត៏​អាជីវកម្ម​នេសាទ​ចំនួន៣

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2349

ឡូត៍​នេសាទ​លេខ ០៨ នៅ​ខេត្តកំពង់ចាម ឡូត៍​លេខ ១៦ នៅ​ខេត្តតាកែវ និង​ឡូត៍​លេខ ០២ នៅ​ខេត្ត បន្ទាយមានជ័យ ត្រូវបាន​ដាក់អោយ​ដេញ​ថៃ្ល ​ធ្វើ​វិនិយោគ ដែល​ការប្រជុំ​ដេញ​ថៃ្ល​នេះ​ ត្រូវបាន​ធ្វើឡើង​ក្រោម អធិបតីភាព​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​ការចូលរួម​ពី អភិបាលរង​ខេត្តតាកែវ និង​តំណាង​អភិបាល ខេត្តកំពង់ចាម តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​អាជីវករ​ដេញ​ថៃ្ល​សរុប ៦០ នាក់ កាលពី​ព្រឹក​ថៃ្ង​ទី ២៤ ខែវិច្ឆិកា នៅ​ទីស្តីការ​ក្រសួងកសិកម្ម។

នាឱកាស​នោះ​ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល បាន​រៀបរាប់ ​ពី​លក្ខណៈពិសេស​របស់​ឡូត៍ទាំង៣ ថាឡូត៍​នេសាទ​លេខ ០៨ ស្ថិតនៅក្នុង​ឃុំ ព្រែក​តាន​ង់ និង​ឃុំ​ល្វា ស្រុក​កោះសូទិន ខេត្តកំពង់ចាម។ ផៃ្ទ​ឡូត៍​នេសាទ​បច្ចុប្បន្ននេះ​មាន​ចំនួន ១.៥៤៤ ហិកតា មាន​បឹង​ចំនួន ៣ និង​ព្រែក​ចំនួន ៦ ដែលមាន​សភាព គោក​រីង​រាក់​ស្ទើរ​ទាំងស្រុង​សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ។

ផៃ្ទ​ដីព្រៃ​លិច ​នៅក្នុង​នាទី​ឡូត៍​នេសាទ​នេះ មាន​ចំនួន ៧៩៧ ហិកតា បច្ចុប្បន្ន​នៅសល់​ចំនួន ៣៧៩ ហិច​តា គឺ​បាត់​បង់អស់​ចំនួន ៤១៨ ហិកតា ។ នៅ​រដូវ​នេសាទ​ឆ្នាំ ២០០៨-២០០៩ និង ២០០៩-២០១០ ថៃ្ល​ឈ្នួល​ឡូត៍​នេសាទ ០៨ ដែល​អតិថិជន​ដេញ​ថៃ្ល​បាន​ចំនួន ៦៥.០០០.០០០ រៀល។ ដោយឡែក​នៅ​រដូវ​នេសាទ​ឆ្នាំ ២០០៩-២០១០ ផល​ត្រី​មានការ​ថយចុះ​បើ​ប្រៀបធៀប​ឆ្នាំ ២០០៥-២០០៦ ។

ឯកឧត្តម​បា​នប​នែ្ថ​ម​ថា ចំពោះ​ឡូត៍​នេសាទ​លេខ ១៦ ស្ថិតក្នុង​ឃុំ​ព្រែក​ផ្ទោល និង​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ ផៃ្ទ​ឡូត៍​នេសាទ​បច្ចុប្បន្ននេះ​មាន​ចំនួន ១,០៦០ហិកតា មាន​បឹង​ចំនួន ១ ព្រែក២ និង​ប្រឡាយ​ចំនួន៦ ដែលមាន​សភាព​គោក​រី​រាក់​ស្ទើរ​ទាំងស្រុង​សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ។ ផៃ្ទ​ដីព្រៃ​លិច នៅក្នុង​នាទី​ឡូត៍​នេះ​មាន​ចំនួន ១០០ ហិកតា។

នៅ​រដូវ​នេសាទ​ឆ្នាំ ២០០៤-២០០៥ ឡូត៍​នេះ​មាន​អតិថិជន​ដេញ​ថៃ្ល​បាន​ចំនួន ១០១.៣០០.០០០ រៀល ប៉ុ​នែ្ត​មកដល់​រដូវ​នេសាទ​ឆ្នាំ ២០០៩-២០១០ ត​មៃ្ល​ដេញ​បាន​ធ្លា​ក់មក នៅត្រឹម ១០០.៤០០.០០០ រៀល។ ដោយឡែក​នៅ​រដូវ​នេសាទ​ឆ្នាំ ២០០៩-២០១០ ផល​ត្រី​មានការ​ថយចុះ បើ​ប្រៀបធៀប​ឆ្នាំ ២០០៤-២០០។

ឯកឧត្តមបាន​បន្ថែមទៀតថា ដោយឡែក​ឡូត៍​នេសាទ​លេខ ០២ ស្ថិតនៅ​ឃុំ​សំបួរ ស្រុក​មង្គលបុរី ឃុំ​ភ្នំ​លៀប ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ផៃ្ទ​ឡូត៍​នេសាទ​បច្ចុប្បន្ន មាន​ចំនួន ១.៥៤៤ ហិកតា មាន​ស្ទឹង​ចំនួន ៣ និង​រហាល​ចំនួន៣ ដែលមាន​សភាព​គោក​រីង​រាក់​ស្ទើរ​ទាំងស្រុង សម្រាប់​អាជីវកម្ម​នេសាទ។ ផៃ្ទ​ដីព្រៃ​លិច​នៅក្នុង​នាទី​ឡូត៍​នេសាទ​នេះ​ល​មាន​ចំនួន​ប្រមាណ ២៥០ហិកតា ។

នៅក្នុង​រដូវ​នេសាទ ឆ្នាំ២០០៩-២០១០ ថៃ្ល​ឈ្នួល​ឡូត៍​នេសាទ​ដែល​រដ្ឋ​កំណត់​មាន​ចំនួន ៤៤.០០០.០០០ រៀល។ ចំពោះ​ទិន្នផល​ត្រី នៅ​រដូវ​នេសាទ​ឆ្នាំ ២០០៩-២០១០ ផល​ត្រី​មានការ​ថយចុះ​ បើ​ប្រៀបធៀប​ឆ្នាំ ២០០៤-២០០។

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បាន​មាន​ប្រសា​ស៍​ថា ការដាក់​ដេញ​ថៃ្ល​វិនិយោគ​ឡូត៍​អាជីវកម្ម​នេសាទ ដែល​បាន​រៀបចំឡើង​ដោយ​រដ្ឋបាល​ជលផល និង​ក៏​ជា​លើក​ទី ១ ក្នុងការ​អនុវត្តន៍​នូវ​ខ្លឹមសារ​អនុក្រឹត្យ​លេខ ១៨ អនក្រ.បក ចុះ​ថៃ្ង​ទី ២៥ មករា ឆ្នាំ២០១០ របស់​រាជរដ្ឋាភិបាល ស្តីពី​នីតិវិធី​នៃ​ការវិនិយោគ ការដេញ​ថៃ្ល​ជា សាធារណៈ ឬ ការជួល​តាម​ការព្រម​ព្រៀង​និង​ការបង់​ថៃ្ល​ឈ្នួល​នេសាទ។

ឯកឧត្តម​បាន​បន្តថា ការដាក់​ឡូត៍​ទាំង៣ អោយធ្វើ​ការវិនិយោគ គឺ​បាន​អនុវត្ត​ស្របតាម​នីតិវិធី​ នៃ​អនុក្រឹត្យ​ខាងលើ​ ដោយ​ចាប់ផ្តើម​ពី​ការចុះ​សិក្សា​កសាង​ផែនការ ការវិនិយោគ​ឡូត៍​នេសាទ ​ដែល​ខ្សោយ​ផលិតភាព ដោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល។

បន្ទាប់ ពី​បាន​ចុះ​សិក្សា​កសាង​ផែនការ​រួចមក ​ក្រសួងកសិកម្ម​បានស្នើ​សុំ​ការអនុញ្ញាត ​ពី​រាជរដ្ឋាភិបាល​ ក្នុងការ​ដាក់អោយ​វិនិយោគ។ ឯកឧត្តម​បា​នប​នែ្ថ​ម​ថា ក្រោយពី​រាជរដ្ឋាភិបាល បានអនុញ្ញាត​ជាគោលការណ៍​រួចមក រដ្ឋបាល​ជលផល​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការដេញ​ថៃ្ល​វិនិយោគ​អាជីវកម្ម​ឡូត៍​នេសាទ និង​បិទ​ផ្សាយ​ជា​សាធារណៈ​ព្រមទាំង​បានស្នើ​សុំ​បង្កើត​គណៈកម្មការ​វិនិយោគ​ឡូត៍​ដែល​គណៈកម្មការ​នេះ ត្រូវបាន​បង្កើត​ឡើ​វ​តាមរយៈ​ប្រកា​សលេខ ៦២៩ ប្រក កសក ចុះ​ថៃ្ង​ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១០ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយ​ការរៀបចំ​គណៈកម្មការ​វិនិយោគ​នេះ​គឺ​អនុលោម​តាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការរដ្ឋមន្ត្រី​លេខ ១១២៣សជណ.កស ចុះ​ថៃ្ង​ទី ២៩ ខែកញ្ញា​ឆ្នាំ ២០១។

ជាមួយគ្នា​នោះ​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បាន​មានមតិ​ ណែនាំ​ដល់​អាជីវករ​ជ័យលាភី​ ត្រូវបាន​អនុវត្តតាម​ស្មារតី​អនុក្រឹត្យ​លេខ ១៨ ខាងលើ​ត្រង់​មាត្រា ៥ មាត្រា ៨ មាត្រា ១៦ មាត្រា ២៧ មាត្រា ៣២ និង​មាត្រា ៤។

គួររំលឹកថា មាត្រា ៥ បាន​បែងចែក​ថា​ការធ្វើ​អាជីវកម្ម​ឡូត៍​នេសាទ ត្រូវមាន​អ្នកជំនាញ​បច្ចេកទេស នេសាទ​ម្នាក់​ដែលមាន​សញ្ញាបត្រ​មធ្យម​ជលផល​ឡើងទៅ​ដើម្បី​ធ្វើ​គម្រោង​ផែនការ​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ឡូត៍​នេសាទ​ចូលរួម​អភិរក្ស​ធនធាន​ជលផល តាមដាន​អង្កេត ប្រមូល​ទិន្នន័យ​និង​ធ្វើ​របាយការណ៍​បូកសរុប លទ្ធផល​នៅ​ចុងបញ្ចប់​រដូវ​នេសាទនីមួយ៕

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...