ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញចុះពិនិត្យកសិដ្ឋានវារីវប្បកម្ម ចិញ្ចឹមមាន់ ជ្រូក ត្រី និងសិប្បកម្មឫស្សី របស់អង្គការ Smilling Gecko (តុកកែញញឹម) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់ ស្រុកសាមគ្គីមានជ័យ

ចេញ​ផ្សាយ​ ០១ តុលា ២០១៩ 3633

ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានវារីវប្បកម្ម ចិញ្ចឹមមាន់ ជ្រូក ត្រី និងសិប្បកម្មឫស្សី របស់អង្គការ Smilling Gecko (តុកកែញញឹម) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់ ស្រុកសាមគ្គីមានជ័យ។ លោក ង៉ុន សុខលាភ អ្នកគ្រប់ គ្រងមជ្ឈមណ្ឌលនេះ បានឲ្យដឹងថាអង្គការឈ្មោះ "តុកកែញញឹម" ជាអង្គការក្រៅរដ្ឋាភិបាលបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០១៤ ដោយទទួលបានមូលនិធិពីអង្គការសប្បុរសជននៅប្រទេសស្វីស បង្កើតឡើងក្នុងគោលបំណងជួយដល់ជនងាយរកគ្រោះ កុមារកំព្រា ស្រ្តីមេម៉ាយ ទីទាល់ក្រនៅក្នុងតំបន់នេះ ឬតំបន់ឆ្ងាយតាមរយ:ផ្តល់ការអប់រំកម្រិតបឋមសិក្សា បណ្តុះបណ្តាលជំនាញសម្រាប់លំនឹងជីវិតដូចជាការចិញ្ចឹមត្រី ចិញ្ចឹមមាន់ ជ្រូក ការដាំបន្លែ ការធ្វើបដិសណ្ឋារកិច្ច។ល។ អង្គការក៏មានផ្តល់អាហារ មធ្យោយបាយដឹកជញ្ជូនក្មេងពីផ្ទះមកសាលា និងផ្ទះស្នាក់នៅផងដែរ។

នៅលើផ្ទៃដីជាង ១០០ហត អង្គការបានសាងសង់ហេដ្ឋារចនាសម្ធ័ន្ធផ្លូវថ្នល់ ផ្ទះបាយ អគាររដ្ឋបាល អគារស្នាក់នៅ រោងជាង សួនបន្លែ កសិដ្ឋានចិញ្ចឹមមាន់ ស្រះចិញ្ចឹមត្រី កន្លែងភ្ញាស់កូនត្រី និងផ្ទះសំណាក់។ល។ ផលិតកម្មកសិកម្មទាំងអស់នេះ និងសេវាកម្មផ្សេងៗ គឺដើម្បីរកចំណូលមកផ្គត់ផ្គង់ត្រឡប់មកមជ្ឈមណ្ឌលវិញ។ ដើរពិនិត្យទិដ្ឋភាព និងសកម្មភាពជារួមក្នុងមជ្ឈមណ្ឌល បានជួបបងប្រុស អ៊ុំ សុខដេត និងភរិយា ដែលអង្គការបានយកមកពីតំបន់អនាធិបតេយ្យលូទឹក បឹងត្របែក បានឲ្យដឹងថាបងបានមកតាំង ទីលំនៅនៅក្នុងមជ្ឈមណ្ឌលជាង២ឆ្នាំហើយ ដោយទទួលបានដីនិងសង់ផ្ទះស្នាក់នៅ ឧបត្ថម្ភសត្វមាន់ និងជ្រូកចិញ្ចឹម ដាំបន្លែជុំវិញផ្ទះ ហើយអង្គការទទួលទិញវិញ ជាមធ្យមក្នុង១ខែអាចរកចំណូលបានពី៣០០-៤០០ដុល្លារ កូនតូចៗបានចូល រៀនក្នុងមជ្ឈមណ្ឌលដោយគ្មានបង់ប្រាក់។

ក្រោយបានអញ្ជើញទៅពិនិត្យគ្រប់ទីកន្លែងក្នុងមជ្ឈមណ្ឌលនេះ ឯកឧត្តមរដ្ឋមន្រ្តីអត់ស្ងើចសរសើរមិនបាន និងបានអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់អង្គការមួយនេះ ដោយគិតគូគ្រប់ជ្រុង ជ្រោយ និងផ្តល់ឱកាសឲ្យជនងាយរងគ្រោះអាចមករស់នៅពឹងអាស្រ័យជាមួយអង្គការយ៉ាងសុខសាន្ត ជាពិសេសក្មេងៗមានអនាគតល្អ។ ឯកឧត្តមរដ្ឋមន្រ្តីសូមធ្វើការគាំទ្រ និងផ្តល់កិច្សហការគ្រប់បែបយ៉ាងចំពោះវិស័យកសិកម្ម ធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលនេះបន្តដំណើរទៅមុខយ៉ាងរឹងមាំប្រកបដោយចីរភាព និងនិរន្តរភាព។ ឆ្លៀតយកឲ្យកាសនេះ លោកបានអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត មកសិក្សាររៀនសូត្រ ដកស្រង់បទពិសោធន៍នៅទីនេះទាំងការគ្រប់គ្រង ដឹកនាំ រៀបចំ ដើម្បីផ្តល់ឱកាសដល់ជនងាយរងគ្រោះចាប់ផ្តើមកសាងជីវិតឡើង វិញ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...