ប្រា​ម៉ាន់​ជា​ពូជ​គោ​ល្អ​ខ្លាំង​អាច​ប្រើ​ជា​កម្លាំង​អូស​ទាញ​ក៏បាន​យក​សាច់​ក៏បាន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 399

ដោយសារតែ​មើលឃើញ​ពូជ​គោ​ក្នុងស្រុក ​ចេះតែ​តូចទៅៗ ឯកឧត្តមបណ្ឌិត ច័ន្ទ ​សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​និង​សមាគម​បង្កាត់​ពូជ​គោ ​បាន​ជំរុញ​ឱ្យ​មានការ​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​នៅ​កម្ពុជា ចាប់ពីពេលនេះ​តទៅ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា ​ក្លាយជា​ស្រុក​មួយ ដែលមាន​ពូជ​គោ​ធំ។ ពូជ​គោ​ប្រា​ម៉ាន់ ​មិន​រើស​ចំណី​ ធន​ជំងឺ ធន​នឹង​អ​កាស​ធាតុ​ក្តៅ​កម្លាំង ខ្លាំង មាឌធំ ​និង​សាច់​ល្អ ដែល​អាច​ចិញ្ចឹម​យក​សាច់​ បង្កាត់​ពូជ និង​សម្រាប់​ជា​កម្លាំង​អូស​ក៏បាន បើ​ញី​សម្បូរ​ទឹកដោះ និង​កើតកូន​ថ្លោស(៣៥គីឡូ)។

ប្រា​ម៉ាន់​ញី​មាន​ទម្ងន់៥០០ទៅ៦០០គីឡូ ​បើ​ឈ្មោល៨០០ទៅ៩០០គីឡូ ដែល​គោ​ធម្មតា​មាន​ទំងន់​តែ២០០ ទៅ២៥០គីឡូ​ប៉ុណ្ណោះ។ ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវ​នាំ​ពូជ​គោ​ប្រា​ម៉ាន់ ​មក​កម្ពុជា​ព្រោះ​ការប្រើ​ពូជ​ថ្មី​ នឹង​ជួយ​ដល់​វិស័យ​ផលិតកម្ម​សត្វ ​ហើយ​ការតាំងពិព័រណ​ពូជ​គោ​ប្រ​ម៉ាន់​នេះ​ នឹង​លើកទឹកចិត្ត​ដល់​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ នៅពេលដែលឯកឧត្តម និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ​បាន​ចូលរួម​ក្នុងការ​តាំងពិព័រណ​ពូជ​គោ​ប្រា​ម៉ាន់​លើក​ទី២ និង​ការតាំង​ពិ​ព​រ័​ណ​ផលិតផល​កសិកម្ម​ ពាណិជ្ជកម្ម​ កាលពី​ចុង​សបា្តហ៍​មុន​នៅ​ភូមិ​អរិ​យ្ស​ត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល។

លោក​ជួង សុផល ​ប្រធាន​ប្រតិបត្តិ​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​កម្ពុជា ​បាន​ឱ្យដឹងថា​គោ​ចំនួន១១៣ក្បាល​ ពូជ​មកពី​បរទេស ​និង​ក្នុងស្រុក​បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ឱ្យ​កសិករ​ខែ្មរ ​បានឃើញ​ និង​ធ្វើការ​ដេញថ្លៃ​គោ​ កាលពី​ថ្ងៃ២២­­-២៣មករា ​ឆ្នាំ២០១១ ។

លោកស្រី ច​ន្ធូ ប្រធាន​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​កម្ពុជា​ និង​កសិដ្ឋាន​គំរូ​អេ​ច​ភី ​បានបញ្ជាក់​ពី​គោលបំណង ​នៃ​ការតាំងពិព័រណ​ពូជ​គោ​ប្រា​ម៉ាន់​លើក​ទី២ និង​ការតាំង​ពិ​ព​រ័​ណ​ផលិតផល​កសិកម្ម ពាណិជ្ជកម្ម​ថា ​គឺ​ជំរុញ​ការចិញ្ចឹម​គោ ​នៅ​កម្ពុជា​ឲ្យ​ទទួលបាន​សាច់​ទឹកដោះគោ​ សមស្រប​តាម​ស្តង់ដារ។ ជាពិសេស​ដើម្បី​ជំរុញ​ទឹកចិត្ត​ប្រជាកសិករ ​ងាក​ទៅរក​វិស័យ​ចិញ្ចឹមសត្វ ​វិស័យ​កសិកម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល​ ព្រមទាំង​ចែករំលែក​បទពិសោធន៍ រវាង​សមាគម​និង​កសិដ្ឋាន​នានា។

លោក​ប្រធាន​សមាគម​ បាន​បញ្ជាក់ថា ការតាំង​ពិ​ព​រ័​ណ​ពូជ​គោ​ប្រា​ម៉ាន់​លើក​ទី២ និង​ការតាំង​ពិ​ព​រ័​ណ​ផលិតផល​កសិកម្ម ពាណិជ្ជកម្ម គឺជា​ការជួបជុំ​ ការចែករំលែក​បទពិសោធ​ន៍ និង​ប​ចេ្ច​ក​ទេស​ នៃ​ការ​ច​ញ្ចឹ​ម​គោ​របៀប​ថែរក្សា អនាម័យ ការ​ការផ្តល់​ចំណី​ ការជ្រើសរើស​ពូជ និងវិធីសាស្ត្រ​បង្កាត់​ពូជ​ គឺជា​ការចូល​រួមជាមួយ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ដើម្បី​លើកស្ទួយ​វិស័យ​ចិញ្ចឹម​គោ​ ឱ្យ​មានការ​រីកចម្រើន ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន។

កត្តា​ទីផ្សារ​ក៏​ជា​កត្តា​ចម្បង​មួយ ​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជាកសិករ និង​ម្ចាស់​កសិដ្ឋាន​នានា​ទូទាំងប្រទេស​ ឱ្យ​ពួកគាត់​ងាក​មករក​វិស័យ​ចិញ្ចឹម​គោ ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​បច្ចុប្បន្ន ​ដែល​ចេះតែ​កើនឡើង​ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដើម្បី​ប​ងើ្ក​ន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ។ ដោយសារតែ​មើលឃើញ​ដូច្នេះហើយ ​ទើប​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​កម្ពុជា ​សហការ​ជាមួយ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ប​ងើ្ក​ត​កសិដ្ឋាន​គំរូ​អេ​ច​ភី​ក្នុងទិសដៅ​ចែករំលែក បទពិសោធន៍​គ្រប់បែបយ៉ាង​ ដល់​សមាជិក​កសិករ និង​ម្ចាស់​កសិដ្ឋាន។

កសិដ្ឋាន​គំរូ​អេ​ច​ភី ​ជា​កសិដ្ឋាន​តែមួយគត់​ ក្នុងការ​ប្រមូល​ពូជ​គោផ្សេងៗ ដូចជា ប្រា​ម៉ាន់ អ៊េ​ង​ហ្គឹ​ស​ជាដើម ។ ពូជ​គោ​ទាំងអស់នេះ​ សាច់​របស់​វា​មានតម្លៃ​ខ្ពស់​លើ​ទីផ្សារ​ ជាពិសេស​ពេញនិយម ​នៅតាម​បណ្តា​ហាង និង​សណ្ឋាគារទំនើបៗ។ ឲ្យ​តែមាន​ពូជ​គោ​សុទ្ធ ​ការចិញ្ចឹម​ការថែរក្សា​ ផ្តល់​ចំណី​សមស្រប​តាម​បច្ចេកទេស​ស្តង់ដារ​អន្តរជាតិ​យើង នឹង​ទទួលផល​ប្រយោជន៍​ជាច្រើន ។

លោកស្រី​ច​ន្ធូ បាន​ឱ្យ​ដឹងថាថ្មីៗនេះ​ក្រុមហ៊ុន 7NG បាន​ចាប់​ដៃគូ​សហការ​ ជាមួយ​ក្រុមហ៊ុន​មកពី​ស៊ុយ​អ៊ែត ​ក្នុងការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ ​យក​ទឹកដោះ​ និង​សាងសង់​រោងចក្រ​ផលិត​ទឹកដោះគោ នៅក្បែរ​ជើងភ្នំ​គិរី​រម្យ​ខេត្តកំពង់ស្ពឺ ដែល​វា​នឹង​ជួយ​ឲ្យ​ប្រជាជន មាន​ការងារ​ធ្វើ​បង្កើន​ប្រាក់ចំណូល ។

មានប្រសាសន៍​ក្នុង​ឱ​កាស​នោះ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន​បាន​កោតសរសើរ ​ដល់​លោក ប្រធាន​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​កម្ពុជា ដែល​បានរៀបចំ​ការតាំងពិព័រណ​ពូជ​គោ​ប្រា​ម៉ាន់ លើក​ទី២ និង​ការតាំងពិព័រណ​ផលិតផល​កសិកម្ម​នេះ​ឡើង ដើម្បី​ដាស់​ស្មារតី​ឲ្យ​យើងទាំងអស់គ្នា​ចូលរួម​វិស័យ​ចិញ្ចឹមសត្វ ។

ឯកឧត្តមរដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា សព្វថ្ងៃ​កម្ពុ​ជាមាន​គោក្របី​ជាង៤លាន​ក្បាល ​ក្នុងនោះ​មាន​គោ៣លាន៤សែន​ និង​ក្របី​ជាង៧០ម៉ឺន​ក្បាល។  ប៉ុន្តែ​ភាគច្រើន​គោក្របី ​ដែល​យើង​មាន​នេះ​ មិនមែនជា​ពូជ​ល្អ​ទេ គឺ​ពូជ​ក្នុងស្រុក ​ដែល​ចេះតែ​តូចទៅៗ ដូច្នេះ​យើង​ចាំបាច់​ត្រូវការ​ពូជ​គោល្អៗ ដូចជា​ប្រា​ម៉ាន់ ដើម្បី​យកមក​បង្កាត់​ពូជ។ តាមរយៈ​ពិព័រណ​ពូជ​គោ​ប្រា​ម៉ាន់​ជា​គំរូ។ សង្ឃឹមថា ទៅ​អនាគត​នឹងមាន​កសិដ្ឋាន​ច្រើន​ទៀត​ និង​ធ្វើ​ឲ្យ​ការចិញ្ចឹម​សត្វ​កាន់តែ​រីកលូតលាស់​ផងដែរ។

ទាក់ទង ​និង​ពូជ​គោ​នោះ​ឯកឧត្តមរដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា កម្ពុជា​បាន​នាំ​ពូជ​គោ​អា​រី​យ៉ាណា​ មកពី​ឥណ្ឌា​នៅ​ឆ្នាំ១៩៥៦ ។ នៅ​ទសវត្សរ៍១៩៦០ និង៧០ រដ្ឋាភិបាល បាន​បង្កើត​ស្ថានីយ​ចិញ្ចឹម​គោ​ យក​ទឹកដោះ​នៅ​ស្ថានីយ​ព្រះវិហារ ​ខេត្តកំពង់ចាម។ តែ​នា​ទសវត្សរ៍៧០ និង​របប​ប៉ុលពត ការចិញ្ចឹម​សត្វ​បាត់អស់​ទាំងស្រុង។ ក្រោយ​ថ្ងៃ៧មករា ​កម្ពុជា បាន​នាំ​ពូជ​គោ​ប្រា​ម៉ាន់១៨៣ក្បាល​ នៅ​ឆ្នាំ១៩៨៥ ។ បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ នៅ​ភ្នំ​តា​ម៉ៅ។ នៅ​ឆ្នាំ២០០៨ បាន​ពូជ​គោ​កំផែង​សែន២២ក្បាល​ពី​ថៃ។ ដូច្នេះ​នៅ​កម្ពុជា​មានពូជ​គោ៤ប្រភេទ​គឺ​គោ​ស្រុក គោ​អា​រី​យ៉ាណា​ប្រា​ម៉ាន់ និង​កំផែង​សែន។

លោក ​ជួង​ សុផល ដែលជា​អ្នករៀបចំ​តាំងពិព័រណ​ បាន​និយាយថា​ក្រៅពី​ការបង្ហាញ​ពូជ​គោ និង​ការដេញថ្លៃ​គោ ​ក៏មាន​ការប្រកួតប្រជែង​គោ​ក្នុងស្រុក ការប្រណាំង​សេះ យក​រង្វាន់ ការប្រគុំ​តន្ត្រី រឿង​កំប្លែង ការដើរ​ម៉ូត  ការតាំង​ផលិតផល​កសិកម្ម​ពាណិជ្ជកម្ម  ការចាប់​ឆ្នោត​ផ្សងសំណាង ការលក់ទំនិញ និង​ការលេង​ល្បែង​ទាក់​ក​គោ(ទាក់​បាន​ជូន​គោ​ដោយ​ឥតគិតថ្លៃ) ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនា...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥...
នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិកា...
ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម
នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន អមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ...
ពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីន
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម...
ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការ យោគយល់គ្នាស្តីពី "ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេក វិទ្យ...
នៅសណ្ឋាគារ The Gread Duke នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...