ពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០១៥-២០១៦ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៦-២០១៧ ថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០១៦

ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០១៨ 1895

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨:៣០ព្រឹក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួង តំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម និងវិស័យឯកជន ជាច្រើនរូប ក្នុងបរិយាកាសកុះករ និងស្មារតីទទួលខុសត្រូវខ្ពស់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងនាងកញ្ញាជាភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ចើញចូលរួមក្នុងសន្និបាតកសិកម្មនេះ ជាការឆ្លុះបញ្ចាំងនូវស្មារតីសហប្រតិបត្តិការខ្ពស់ និងការផ្សារភ្ជាប់នូវទំនាក់ទំនងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ហើយក៏ជាការផ្តល់នូវឱកាសដល់សន្និបាតធ្វើការពិភាក្សាបានទូលំទូលាយ និងស៊ីជម្រៅលើបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការអនុវត្តនាពេលខាងមុខ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសនោះជម្រាបជូនអង្គភាពសន្និបាតពីលទ្ធផលសម្រេចបានលើការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០១៥-២០១៦កន្លងមក ព្រមទាំងបានចូលរួមផ្តល់នូវគំនិតមួយចំនួនសម្រាប់ជាទុនដល់អង្គសន្និបាតធ្វើជាមូលដ្ឋានបន្ថែមក្នុងកិច្ចពិភាក្សានៃសន្និបាតនាពេលខាងមុខ ( សូមមេត្តាអានអត្ថបទ “សុន្ទរកថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៥‍-២០១៦ និងលើកទិសដៅឆ្នាំ២០១៦-២០១៧” ជូនភ្ជាប់)។ On May 11, 2016 from 8:30AM at the Ministry of Agriculture, Forestry and Fisheries (MAFF), an Annual MAFF’s Conference was held under the chairmanship of H.E. Veng Sakhon, Minister of Agriculture, Forestry and Fisheries, with the participants from the management of MAFF and all levels of MAFF’s officials, representatives of provincial authorities, MAFF’s Development Partners, and Private Sector. This overwhelming participation reflected the spirit of close cooperation and linkage among relevant government’s ministries, institutions and local authorities, the private sector, as well as the Development Partners in the agriculture sector, and provided an opportunity for the Conference to comprehensively and deeply discuss on the challenges, opportunities and actions to be taken for promoting agricultural development in Cambodia. After expressing his warm welcome, H.E. Minister of MAFF also took the opportunity to inform the Conference’s participants on the MAFF’s achievements obtained during 2015-2016, and shared his comments for the Conference to consider as inputs for discussion in the next item of the Conference’s agenda (please, refer to the Speech of H.E. Veng Sakhon, Minister of MAFF, delivered on the Opening of MAFF’s Annual Conference, attached currently available in Khmer version.)

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...