ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd

ចេញ​ផ្សាយ​ ២១ មីនា ២០២៣ 958

នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះក្រុមហ៊ុនដែលចង់វិនិយោគលើការបង្កើតរោងចក្រអេតាណុល( Ethanol) នៅកម្ពុជា ដែលជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការកាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាជន។ ឯកឧត្តមចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការក៏ដូចជារកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយ ព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិតដើម្បីផ្គត់ផ្គង់ ឱ្យស្របទៅតាមតម្រូវការរបស់ជប៉ុន។

ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ឯកឧត្តម បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីខ្សែច្រវាក់តម្លៃដំឡូងមីនៅកម្ពុជា រួមទាំងថ្លៃដើម ទីតាំងរោងចក្រ និងការដឹកជញ្ជូនជាដើម ដើម្បីមើលឱ្យឃើញពីភាពជោគជ័យ និងមាននិរន្តរភាព។ ចំពោះការដឹកជញ្ជូន ផ្លូវទឹកគឺជាជម្រើសដ៏ល្អបំផុត និងជួយកាត់បន្ថយថ្លៃដើមបានច្រើន។ បន្ថែមលើនេះទៀត ចំណុចសំខាន់ក្នុងការសហការធ្វើការងារជាមួយគ្នា ក្រុមហ៊ុនត្រូវគិតគូរក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីធានានូវទំនុកចិត្ត ការផលិត ការផ្គត់ផ្គង់ និងតម្លៃ។

សូមជម្រាបជូនថា គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាការងារលើសំណើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” ដោយក្រុមហ៊ុនមានបំណងវិនិយោគលើការផលិតសារធាតុអេតាណុល ចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។

សម្រាប់ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី១៤ ខែមីនានេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ១៤៨.៣១០តោន ទៅប្រទេសវៀតណាមនិងថៃ កាកសំណល់ដំឡូងមី ៣៤.៦៦៤តោន និងចំណិតដំឡូងមីក្រៀម ៧៧៨.៥២៨តោន នាំចេញទៅវៀតណាម ថៃ និងចិន និងម្សៅដំឡូងមី ១៣.៤៦៧,៣០តោន នាំចេញទៅប្រទេសចិន ជប៉ុន និងឥណ្ឌា៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...