ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញា នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

ចេញ​ផ្សាយ​ ១២ ធ្នូ ២០១៩ 3598

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញា នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ពិធីនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមនាយកវិទ្យាស្ថាន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវជាតិ-អន្តរជាតិ និងនិស្សិតប្រមាណ ១ ៣៣០នាក់។ ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលៀបបានអានរបាយ ការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីស្ថានភាពទូទៅរបស់វិទ្យាស្ថាន និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ កម្មវិធីសិក្សា ការងារអប់រំ បណ្តះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ កិច្ចសហប្រតិ បត្តិការអន្តរជាតិ និងលទ្ធផលសំខាន់ៗដែលវិទ្យាស្ថានសម្រេចបានក្នុងរយ:ពេលកន្លងមក។ ក្នុងឆ្នាំនេះ មាននិស្សិតបញ្ចប់ការសិក្សាចំនួន ១ ៣៣០នាក់ ដែលក្នុងនោះស្រ្តី ៤៥៦នាក់ ដោយបែងចែកទៅតាមជំនាញជាអាទិ៍ វិទ្យាសាស្រ្តកសិកម្ម វិទ្យាសាស្ត្រព្រៃឈើ វិទ្យាសាស្ត្រជលផល វិទ្យាសាស្ត្រសត្វ វេជ្ជសាស្រ្តសត្វ កសិឧស្សាហកម្ម និងសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ។

ស្ថិតក្នុងបរិយាកាសដ៏មហោទ្បារិកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និងបានកោតសរសើរចំពោះសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបាននាពេលកន្លងមក ហើយផ្លែផ្កានេះក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍ វិស័យឯកជន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ គាំទ្រវិទ្យាស្ថាន ជាក់ស្តែងថ្មីៗនេះបានឯកភាពដំឡើងឋានៈសាលាជាតិកសិកម្មមកជា “វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប” តាមអនុក្រឹត្យលេខ១៤៧ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ លទ្ធផលនៃជ័យលាភីនាពេលនេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង រៀនសូត្ររបស់ក្មួយៗនិស្សិត ដែលបានព្យាយាមតស៊ូគ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ផ្លែផ្កានេះគឺជាស្ពានចម្លងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ជោគជ័យនេះ មិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅសម្រាប់ក្មួយៗ ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិទាំងមូលប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សដែលជាធនាគារបញ្ញាសម្រាប់ចូល រួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យកសិកម្ម ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតទៅលើគោលការណ៍អាទិភាពចំនួន៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដោយសារសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយគឺបានខិតខំពន្លឿនការអនុវត្តកម្មវិធី និងគោលនយោបាយអាទិភាពសំខាន់ៗក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ដោយឡែក ការលើកកម្ពស់វិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្ម ដើម្បីឲ្យកម្ពុជាមានសមត្ថភាពអភិវឌ្ឍវិស័យនេះ ប្រកបដោយប្រសិទ្ធភាព វឌ្ឍនភាព និងវិបុលភាពតាមការរំពឹងទុក សំដៅធានាកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តរភាព ការប្រកួតប្រជែងទីផ្សារអន្តរ ជាតិ។ ដូច្នេះ យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ទាមទារចាំបាច់ធនធានុមនុស្សដែលពោរពេលដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ: ហើយពិតណាស់វាមិនអាចកើតឡើងដោយចៃដន្យបានទេ ល្គឹកណាតែនិស្សិតគ្រប់រូបត្រូវយកចំណេះ ជំនាញ និងបទពិសោធន៍ដែលក្រេបយកបានពីវិទ្យាស្ថាននេះទៅអភិវឌ្ឍ និងធ្វើនវានុវត្តន៍ខ្លួន ឯងឲ្យក្លាយជាបុគ្គលល្អ មន្រ្តីល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិនាពេលអនាគត។ ព្រមជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ក៏ត្រូវខិតខំពង្រឹង និងពង្រីកការងារដឹកនាំ គ្រប់គ្រងទាំងរដ្ឋបាល និងបច្ចេកទេស និងសហប្រតិបត្តិការ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួនដើម្បីជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ និងក្មួយៗនិស្សិតយកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ទទួលបានលទ្ធផលល្អដែលមានជាបន្តបន្ទាប់ដូចខាងក្រោម÷
១. ត្រូវខិតខំពង្រឹងនិងពង្រីកសមត្ថភាព និងគុណភាពស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្រ្ត នវានុវត្តន៍ថ្មីៗ ផ្តោតលើបច្ចេកវិទ្យាទំនើប ទាន់សម័យ មានភាពវៃឆ្លាត និរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម។ ត្រូវខិតខំកសាងសមត្ថភាពមន្ទីរពិសោធន៍ និងលើក កម្ពស់សមត្ថភាពធនធានសាស្រ្តា។
២. ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន ព្រមទាំងឯកសារបង្រៀនឲ្យបានការតែល្អប្រសើរ សមស្រប ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មក្នុងយុគសម័យឧស្សា-ហកម្មជំនាន់ទី៤ សម័យបច្ចេកវិជ្ជាឌីជីតល។
៣. ត្រូវតែយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងគុណភាពអប់រំ ការស្រាវជ្រាវ ការងាររដ្ឋបាល ការគ្រប់គ្រងមន្រ្តីសាស្រ្តាចារ្យ និងនិស្សិត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍ វិស័យឯកជន និសាកលវិទ្យាល័យនានា។
៤. ក្មួយៗត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយយកចំណេះដឹងដែលខ្លួនមានទៅអនុវត្តក្នុងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានជោគជ័យ ហើយត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកជាបុគ្គលិក ឬជាមន្ត្រីដ៏ល្អម្នាក់ មានវិន័យថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម និងមានសីលធម៌ល្អប្រពៃ។
៥. ដើម្បីដើរឲ្យទាន់ការវិវឌ្ឍន៍ជាសកលក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូប នីយកម្មនេះ ក្មួយៗត្រូវសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត បន្តដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...