ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិឱ្យលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការីមកពីខេត្ត Gansu ប្រទេសចិន ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ២៧ ធ្នូ ២០១៩ 3230

នារសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងបី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិឱ្យលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការីមកពីខេត្ត Gansu ប្រទេសចិន ចូលជួបសម្តែងការគួរសម ក្នុងគោលបំណងជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងសាកសួរ អំពីវឌ្ឍនភាពនៃការរៀបចំអនុស្សារណៈនៃការយោគយលគ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន GAWC ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ព្រមទាំងការធ្វើឲ្យប្រសើឡើងនូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីសម្រាប់វិស័យកសិកម្ម រួមជាមួយនឹងការជ្រើសរើសទីតាំងអនុវត្តគម្រោងសាកល្បងស្តីពីការរៀបចំប្រព័ន្ធថាមពលសូឡា បូមទឹកក្រោមដីសម្រាប់ស្រោចស្រព នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើក្រៃលែងចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រុមហ៊ុន ដែលបានចំណាយពេលវេលាចុះសិក្សាស្រាវជ្រាវ និងកំណត់សក្តានុពលតំបន់ដែលអាចមានប្រភពទឹកក្រោមដីគ្រប់គ្រាន់ និងដំណើរការនៃគម្រោងសាកល្បងនាពេលខាងមុខឲ្យបានឆាប់។ ម្យ៉ាងវិញទៀតការប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់បូមទឹកក្រោមដីមកប្រើប្រាស់គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់កម្ពុជា ដែលអាចកាត់បន្ថយការចំណាយថាមពលអគ្គីសនី កម្លាំងពលកម្ម ក្នុងការពង្រីការអភិវឌ្ឍវិស័យកសិកម្ម និងមាននិរន្តរភាពយូរអង្វែង។

ស្របពេលនោះដែរ លោក Chengxiang MA ជម្រាបជូនថា ក្រុមហ៊ុនបានកំពុងតែគៀរគររកជំនួយពីគ្រប់ដៃគូវិនិយោគនៅប្រទេសចិនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងតាមរយៈគម្រោងអភិវឌ្ឍផ្សេងៗទៀតក្នុងវិស័យនេះ។ នៅក្នុងកិច្ចពិភាក្សានេះ លោកបានបន្តទៀតថា លោកសូមបានស្នើឯកឧត្តមរដ្ឋមន្រ្តីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវការគ្រប់គ្រងទឹកក្រោមដី តាមកន្លែងមួយចំនួន ដូចជា អគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងនៅតាមមន្ទីរពិសោធន៍នានាដើម្បីធ្វើការស្រាវជ្រាវ បង្ហាញពីរបកគំហើញបច្ចេកវិទ្យាប្រើប្រាស់ទឹកក្រោមដី សម្រាប់ដំណាំ និងកសិកម្មនៅកម្ពុជា។ ក្រៅពីនេះ លោកបានជម្រាបជូនថា នឹងធ្វើការសហការគ្នាជាមួយសាកលវិទ្យាល័យជាច្រើនក្នុងការសន្យាផ្តល់នូវអាហារូបករណ៍ជូនដល់និស្សិតកម្ពុជាឲ្យបានកាន់តែច្រើនលើផ្នែក វិទ្យាសាស្រ្តកសិកម្ម និងបច្ចេកវិទ្យា។

ឆ្លើយតបទៅនឹងសំណើនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ពីគោលជំហររបស់ក្រសួងក្នុងការគាំទ្រឲ្យមានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីជាមូលដ្ឋានសម្រាប់សម្របសម្រួលដំណើរការនៃការនាំចូលសម្ភារកសិកម្មពីប្រទេសចិនសម្រាប់ការអនុវត្តគម្រោងសាកល្បងនៅខេត្តទាំងពីរ និងឈានទៅរកការអនុវត្តគម្រោងក្នុងខេត្តគោលដៅមួយចំនួនទៀត ដូចជា ខេត្តតាកែវ ខេត្តកំពង់ចាម និងស្វាយរៀងជាដើម។ លើសពីនេះទៀត ដើម្បីសម្រេចបានកិច្ចការខាងលើ លោកបានស្នើឱ្យក្រុមហ៊ុនធ្វើការសហការជិតស្និតជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជ្រើសរើសទីតាំងធ្វើមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវនេះ និងថែមទាំងសហការជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិក្នុងការជម្រុញឱ្យមានការចុះ MoU នេះ ក្នុងពេលឆាប់ៗខាងមុខ៕

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...