លោកពូ ទុយ មន្នី កសិករក្នុងខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន៤៦មុខ និងអាចលក់បាន ចំណូលជាមធ្យម ៤៥០.០០០ រៀល/១ខែ

ចេញ​ផ្សាយ​ ២១ មីនា ២០២៣ 1674

ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារ បានចុះពិនិត្យការដាំដុះបន្លែ និងដំណាំរួមផ្សំច្រើនប្រភេទក្នុងដីលំនៅដ្ឋាន ដែលប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព របស់កសិករឈ្មោះ ទុយ មន្នី ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិអូរការ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាមការលើកឡើងរបស់លោកពូ ឈ្មោះ ទុយ មន្នី គាត់បានដាំបន្លែ និងដំណាំរួមផ្សំលើផ្ទៃដី ៤៥០ម៉ែត្រការ៉េ ចំនួន៤៦ មុខ ក្នុងនោះរួមមាន ដំណាំប្រភេទស្ពៃ ៧ប្រភេទ ត្រកួនចិន ខាត់ណាដើម សាឡាត់ ជីគ្រប់មុខ ៧ប្រភេទ ត្រប់វែង ស្លឹកខ្ទឹម ម្រះ ប៉េងប៉ោះ ននោង ត្រាវ ម្ទេស ស្លឹកគ្រៃ ម្តេង ក្តាត និងប្រភេទដំណាំរយៈពេលខ្លីផ្សេងទៀតជាច្រើនមុខ។

ការដាំបន្លែ និងដំណាំរួមផ្សំទាំងនោះ ប្រើប្រាស់សំភារៈដូចជា៖ ធុងស្នោ ក្រងឬស្សី និង លើកដីធ្វើជារងតាមបណ្តោយរបងផ្ទះ និងដាំឱ្យវាតោងរបង ឬធ្វើទ្រើងបន្ទាប់បន្សំ ការប្រើប្រាស់ជីលាមកគោ និងជីកំប៉ុស្ត ។

លោកពូក៏បានបន្ថែមថា គាត់ដាំបន្តរហូតពេញ រយៈពេល១ឆ្នាំ និងផលបន្លែរបស់គាត់អាចលក់បាន ចំណូលជាមធ្យមបាន៤៥០.០០០ រៀលក្នុង១ខែ ។

នៅក្នុងភូមិរការ ក៏មានការសាយភាពការដាំដុះបន្ត ចំនួន១០គ្រួសារបន្ថែមទៀត បន្ទាប់ពីប្រជាជនក្នុងភូមិយល់ឃើញថាសកម្មភាពនេះល្អ អាចរកចំណូល បានបន្ថែមជាពិសេស ងាយស្រួលអនុវត្តតាម នៅតាមលំនៅដ្ឋានរបស់ពួកគាត់ និងអាចទទួលបានបន្លែ គ្រប់ប្រភេទ សុវត្ថិភាព និងជួយដល់ការលើកកំពស់អាហារូបត្ថម្ភ បានមួយកំរិតថែមទៀត។

ឆ្លៀតពេលនេះដែរក្រុមការងារបានផ្តល់គ្រាប់ពូជ ចំនួន១ កញ្ចប់ធំ ស្មើនឹង១០កញ្ចប់តូច និង សៀវភៅឯកសារ បច្ចេកទេស ដំណាំស្ពៃក្តោប ដំណាំត្រប់ ក្រូចឆ្មារ ប៉េងប៉ោះ និងត្រឡាច ចំនួន០៥ក្បាល។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមស្តាប់បទបង្ហាញ និងពិភាក្សាការងារស្តីពី ការរៀបចំសេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងការងារគ្រប់គ្រងជីកសិកម្ម ថ្នាំកសិកម្ម និងពូជដំ...
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនារដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីទិវាស្រែឆ្លាតវៃសម្របទៅតាមបម្រែបម្រួលនៃអាកាសធាតុ នៅភូមិទួលស្វាយ ខេត្តតាកែវ
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម...
ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមរដ្ឋមន្ត្រី...
រដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលស្រុកពួក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសជលផលនេសាទដោយឧបករណ៍ឆក់ នៅស្រុកពួក ខេត្តសៀមរាប
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលស្រុកពួក...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំសិក្ខាសាលា តម្រង់ទិស ដល់មន្រ្តីកសិកម្មឃុំសង្កាត់ ចំនួនពីរខេត្ត គឺខេត្តតាកែវ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤
ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤
អធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គ ខណ្ឌរដ្ឋបាលជលផល ខេត្តត្បូងឃ្មុំ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត ត្រួតពិនិត្យ ការពារព្រៃលិចទឹក នៅតាមចំណុចទីតាំង ៤កន្លែង...
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ អធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ...
អធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ ...
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីនៅលើបណ្ដាញទំនាក់ទំនង Telegram ដោយប្រើឈ្មោះឯកឧត្តមរដ្ឋមន្ត្រី...
ក្រសួងសូមបញ្ជាក់ជូនថា គណនីនេះ ជាគណនីក្លែងក្លាយ។ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន...
នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ដឹកនាំកងកម្លាំង សមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងគណៈកម្មការ និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅស្រុកចំនួន២...
នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងសមត្ថកិច្ច...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយ ប្រជាកសិករប្រមូលផលស្វាយចន្ទី និងសហគមន៍កសិកម្ម នៅស្រុកប្រាសាទបល្ល័ង្ក...
នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិកាក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ប្រជុំជាមួយដៃគូរអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើការរៀបចំតាំងពិព័រណ៍វារីវប្បកម្ម
នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិកាក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ អំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់...
ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម...