ស្ថានីយផលិតពូជស្រូវទួលសំរោងកំពុងបង្កើនការផលិតពូជ និងជំរុញការប្រើប្រាស់ពូជសុទ្ធក្នុងតម្លៃសមរម្យ

ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៣ 1983

កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាស្ថានីយកសិកម្មមួយធំជាងគេក្នុងចំណោមស្ថានីយកសិកម្មរបស់អគ្គនាយកដ្ឋានកសិកម្មដែលមានទីតាំងស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ បច្ចុប្បន្ន​ កសិដ្ឋាននេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតគ្រាប់ពូជចំណាត់ថ្នាក់ចុះបញ្ជី ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ផលិតពូជស្រូវ និងក្រុមហ៊ុន សម្រាប់ផលិតជាគ្រាប់ពូជវិញ្ញាបនបត្របន្ត។

នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ កសិដ្ឋានទួលសំរោងកំពុងផលិតពូជស្រូវផ្ការំដួលចំនួន១៧២ហិកតា និងសែនក្រអូប០១ ចំនួន៤០ហិកតា។ ការផលិតគ្រាប់ពូជចុះបញ្ជីនេះ កសិដ្ឋានបានទទួលគ្រាប់ពូជគ្រឹះពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ តាមរយៈការលូតលាស់របស់ដំណាំស្រូវក្នុងឆ្នាំនេះ កសិដ្ឋានអាចមានលទ្ធភាពផលិតបានគ្រាប់ពូជចុះបញ្ជីប្រភេទផ្ការំដួលប្រមាណ៦០០តោន និងសែនក្រអូប០១ ប្រមាណ១៦០តោន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់សហគមន៍ផលិតពូជស្រូវ និងក្រុមហ៊ុនផលិតពូជ ដែលមានបំណងផលិតគ្រាប់ពូជវិញ្ញាបនបត្រ ប្រភេទផ្ការំដួល និងសែនក្រអូប០១ សូមទៅទិញគ្រាប់ពូជចុះបញ្ជីនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលជាធម្មតាមានតម្លៃ ៤០០០រៀល/គីឡូក្រាម និងលក់ជូនត្រឹមតម្លៃ ២៥០០រៀល/គីឡូក្រាមប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ការផលិតគ្រាប់ពូជចុះបញ្ជីនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាការផលិតដែលត្រឹមត្រូវតាមបច្ចេកទេស និងទទួលការត្រួតពិនិត្យ និងបញ្ជាក់គុណភាពត្រឹមត្រូវពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ធល្អ នឹងជួយជួយប្រជាកសិករឲ្យទទួលបានទិន្នផលស្រូវសុទ្ធ លក់បានថ្លៃ និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំកសិកម្មដែលពុំចាំបាច់មួយចំនួនថែមទៀត៕

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំ ជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូង និងនាំយកថ្នាំសម្លាប់ដង្កូវ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ...
ឯកឧត្ដម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជា​​​​​គណៈអធិបតី ក្នុងទិវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំង​នឹងការធ្លាក់​ចុះ​គុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៤...
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានអញ្ជើញចុះពិនិត្យទីតាំងដីរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប នៅខេត្តតាកែវ
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​​ក្រសួងកសិកម្ម...
ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ...
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បន្តដឹកនាំក្រុមការងារពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូង នៅស្រុកពួកនិងស្រុកអង្គរធំ នៃខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ...
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូសាស្ត្រាចារ្យនៃសាកលវិទ្យាល័យរដ្ឋកាន់សាល់ សហរដ្ឋអាមេរិក នៅទីស្តីការក្រស...
នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំប្រតិភូបំពេញទស្សនកិច្ចសិក្សាជណ្ដើរត្រី នៅទីក្រុង New South Wales នៃប្រទេសអូស្ត្រាលី
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់...
ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដី ខេត្តស្ទឹងត្រែង
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី "រុក្ខទិវា" ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តតាកែវ
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មដាំបន្លែ នៅស្រុកត្រាំកក់ ខេត្តតាកែវ
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់...
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ...
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមបើកកម្មវិធី អបអរសាទរសមិទ្ធផលនៃភាពជាដៃគូរវាង មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព...
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៨ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម ដាក់កម្រងផ្កាគោរពវិញ្ញាណ​ក្ខន្ធ​​វីរយុវជន វីរយុវនារី នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រ...
នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន SCITCS
នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...