ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការីចូលជួបក្នុងគោលបំណងសម្តែងការគួរសម

ចេញ​ផ្សាយ​ ០៦ វិច្ឆិកា ២០១៩ 144

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការីចូលជួបក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យកសិកម្ម។

នៅក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រីដែលត្រូវបានធនាគារពិភពលោកផ្តល់ការគាំទ្រ និងតែងតាំងជានាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មី ហើយលោកសង្ឃឹម និងជឿជាក់ថា តាមរយៈលោកស្រី ធនាគារពិភពលោកនឹងបន្តផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាពជាប្រយោជន៍ដល់កម្ពុជា សេដ្ឋកិច្ចជាតិ ប្រជាជន និងប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដែលធនាគារពិភពលោកបានផ្តល់កន្លងមកនេះ តាមរយៈគម្រោងឧបត្ថម្ភគាំទ្រ ដូចជាគម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) គម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) និងថ្មីៗនេះបានអនុម័តជាផ្លូវការនូវគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលគម្រោងនេះ មានរយៈពេលអនុវត្ត ៦ឆ្នាំ (២០១៩-២០២៥) និងទឹកប្រាក់ឧបត្ថម្ភសរុបជាង ១០១លានដុល្លារផងដែរ។ គម្រោងទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូលបញ្ជាក់ថា គឺពិតជាសំខាន់ និងបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ការបង្កើតការងារនៅតាមមូលដ្ឋាន លើកស្ទួយកម្រិតជីវភាពគ្រួសាររបស់ប្រជាកសិករ កាត់បន្ថយការធ្វើចំណាក់ស្រុក លើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ កាត់បន្ថយភាពក្រីក្រ ជាពិសេសឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០៣០ និង២០៥០។

ឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងធ្វើកំណែទម្រង់ទាំងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយចីរភាព ប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន្ន។ ទៀតសោត អង្គភាពក្រោមឱវាទក្រសួងក៏បានធ្វើបច្ចុប្បន្នភាពផងដែរ ដោយបញ្ចូលសូចនាករអាទិភាពមួយចំនួនដូចជាការបង្កើនផលិតកម្មកសិកម្ម និងការដាំដុះក្នុងផ្ទះសំណាញ់ ការលើកកម្ពស់ផលិតកម្មសត្វពោលគឺការចិញ្ចឹមមាន់ និងការបង្កាត់គោពូជសប្បនិមិត្ត ការជំរុញវារីវប្បកម្ម បែបទំនើបប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ ពិសេសការកសាង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ជាការឆ្លើយតប លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងសហការី ហើយលោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដែលក្រសួង និងមន្ត្រីជំនាញបានផ្តល់មកធនាគារពិភពលោក ដើម្បីរួមគ្នាអនុវត្តគម្រោងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាស្តែង លោកស្រីបានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពក្នុងការអនុវត្តគម្រោងនានានៅតាមខេត្តគោលដៅមួយចំនួន ដោយលោកស្រីបានបញ្ជាក់ថា គឺពិតជាមានការរីកចម្រើនជាខ្លាំងទាំងកម្រិតជីវភាព ការរស់នៅ សមត្ថភាព និងបច្ចេកទេសនៃការធ្វើកសិកម្មជាអាជីពរបស់សម្បទានិក ពោលគឺពីគ្រួសារក្រីក្រគ្មានទីពឹង មកជាកសិករដែលមានប្រាក់ចំណូលជាប្រចាំតាមរយៈធ្វើកសិកម្មចម្រុះ មានទាំងចំការបន្លែ ដំណាំ ចិញ្ចឹមមាន់ និងត្រី។ លោកស្រីសង្ឃឹមថា បទពិសោធន៍ និងការយល់ដឹងរបស់លោកស្រី និងក្រុមការងារនៃធនាគារពិភពលោកនឹងអាចយកមកអនុវត្តជាប្រយោជន៍ដល់ប្រជាកសិករ ហើយធនាគារពិភពលោក រីករាយនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់រីកចម្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការ យោគយល់គ្នាស្តីពី "ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេក វិទ្យ...
នៅសណ្ឋាគារ The Gread Duke នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្តឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីដើម្បីសម្...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន បំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហា...
នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ និង សុវត្ថិភាពស្បៀងអាហារ
នៅសណ្ឋាគារអប្សារាផាឡេស (Apsara Palace Hotel) ខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម...
កម្មវិធីទី៣ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ក្នុងភូមិស្វាយប៉ាត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
កម្មវិធីទី២ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមម៉ុម សារើន រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គបានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និង...
កម្មវិធីទី១ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ បន្តចុះពិនិត្យស្ថានភាព វឌ្ឍនភាព...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមដំណើរដោយលោកស្រី ចំរើន មុទិតា នាយកគម្រោងស្តីពី ការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២...
កម្មវិធីទី៣៖ ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការបែងចែកដីសង្គមកិច្ច...