ភរិយា លោក រដ្ឋមន្ដ្រីអញ្ជើញសាកសួរសុខទុក្ខ គ្រួសារផ្ទុកមេរោគអេដស៏ និងចាស់ជរា នៅឃុំអង្គតាសោម

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 299

កាលពី​ព្រឹក ​ថ្ងៃទី៣០ ខែមេសា លោកស្រី​សុខ កែវ​ច័ន្ទ សារុន ភរិយា​លោក​ច័ន្ទ​សារុន ​រដ្ឋមន្ដ្រី​ក្រសួង កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ព្រមទាំង​លោកស្រី ជា​ភរិយា​ថ្នាក់ដឹកនាំ​ និង​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​គ្រួសារ​ផ្ទុកមេរោគ​អេ​ដ​ស៏ និង​ជន​ចាស់ជរា​ចំនួន២០គ្រួសារ​ស្ថិតក្នុង​ឃុំ​អង្គតាសោម​ស្រុក​ត្រាំកក់។

ក្នុងឱកាស​នោះ​កញ្ញា មុត សុថា​រី​អភិបាលរង​ស្រុក​ត្រាំកក់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​ជ្រៅ​ជូន​ចំពោះ​លោក​ច័ន្ទ សារុន និង​លោកស្រី ព្រមទាំង​សហការី​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កិច្ចដំណើរការ​ស្ដា​រកសា​ង ​និង​អភិវឌ្ឍ​ន៏​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​រួមមាន​ផ្លូវលំ ស្រះ​ទឹក អណ្ដូងទឹក លូ​កាត់​ផ្លូវ ស្ពាន សាលារៀន និង​មណ្ឌល​សុខភាព​ក្នុង​ឃុំ​អង្គតាសោម​សម្រាប​ប្រើប្រាស់​ជា​ផល​ប្រ​យោ​ជ​ន៏​រួម។ កញ្ញា មុត សុថា​រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី​សុខ កែវ​ច័ន្ទ សារុន និង​សហការី​ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​គ្រួសារ​ផ្ទុកមេរោគ​អេ​ដ​ស៏ ​និង​ជន​ចាស់ជរា​នាពេលនេះ​ដែលជា​ការបង្ហាញ​នូវ​ការយក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​របស់​លោកស្រី និង​សហការី​ចំពោះ​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​និង​ជន​ចាស់ជរា។

លោកស្រី សុខ​កែវ ចាន់​សារុន​បាន​ថ្លែង​អំណរ​ព្រះ​គុណ​ប្រគេន​ព្រះចៅអធិការ​វត្ដ​អង្គ​ត្នោត ដែល​បាន​បរិច្ចាគ​នូវ​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដើម្បី​លោកស្រី​បាន​យកមក​ប្រគល់ ជូន​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ ​និង​ជន​ចាស់ជរា​ក្នុង​ឃុំ​អង្គតាសោម​ជា​សក្ខីភាព​បញ្ជាក់​ពី​សន្ដាន​ព្រះទ័យ​ប្រកបដោយ​ក្ដី​សប្បុរសធម៌​ និង​មេ​តា​ធម៌​របស់​ព្រះអង្គ សំដៅ​ជួយ​លើកទឹកចិត្ដ ដ​ល់​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​ឱ្យ​ខិតខំ​ថែរក្សា​សុខភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោកស្រី​ក៏បាន​ផ្ដាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៏​សូម កុំ​ឱ្យមាន​ការរើសអើង​មាក់ងាយ​ដល់​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ ដោយ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ត្រូវ​លេបថ្នាំ​ពន្យារ​អាយុ​ឱ្យបាន​ជាប់​ជាប្រចាំ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ​និង​មិនត្រូវ​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដ៏​ទៅ​ឡើយ។ លោកស្រី​ក៏បាន​ស្នើ​សុំឱ្យ​វត្ដ​អារាម​ទាំង៥៤ ក្នុងស្រុក​ត្រាំកក់​បើ​មានលទ្ធភាព​សូម​ផ្ដល់​ជា​អំណោយ​មនុស្សធម៌​បែបនេះ ចូលរួម​រំលែក​ទុក្ខ​លំ​បាល​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុងស្រុក​ត្រាំកក់។

លោកស្រី សុខ កែវ​ច័ន្ទ សារុន​ក៏បាន​ចែក​អំណោយ​របស់លោក​ច័ន្ទ សារុន និង​លោកស្រី និង​អំណោយ​របស់​ព្រះចៅអធិការ​វត្ដ​អង្គ​ត្នោត​ជូន​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​ និង​ជន​ចាស់ជរា ដោយ​គ្រួសារនីមួយៗទទួលបាន​គ្រឿងឧបភោគ​បរិភោគ​សម្ភា​រៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ថវិការ​ចំនួន៤ម៉ឺន​រៀល។

លោកស្រី​ក៏បាន​ប្រគេន​ទេយ្យវត្ថុ​ព្រះសង្ឃ​វត្ដ​អង្គ​សង្កែ​ រួមមាន​សាដក​អង្ករ​ត្រីងៀត​មី​ទឹកដោះគោ​ប្រហុក​ផ្អក​កាពិ​សាប៊ូ​ស្ករស ​និង​បច្ច័យ​ចំនួន​ពីរលាន​បួន​សែន​បួន​ម៉ឺន​រៀល​សម្រាប់​ចូល​រូ​មក​សាង​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​ជនបទ​នេះ៕

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ...
សិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យ Mr. Rod Bassett នាយកក្រុមហ៊ុន Unitedgreen ដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេស និងសហ ការីចូលជួបសម្តែងការគួរសម និងពិភាក្សា
នៅទីស្តីការក្រសួង នារសៀថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ:...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Doan Nyuyen Duc ប្រធានក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) ចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន លោកជំទាវ ម៉ក់ ស៊ីថា និងឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យដារលាន ដែលស្ថិតនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី...
ពិធីបុណ្យដារលាន គឺជាបុណ្យទាក់ទងនឹងជំនឿព្រះពុទ្ធសាសនាដែលដូនតាខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីយូលង់រហូតមកទល់បច្ចុប្បន្ន។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េអញ្ជើញ មកពី The Korea Rural Community Coroperation (KRC) ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ...
នៅទីស្តីការក្រសួង នារសៀថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០...