រដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​មមាច​ត្នោត

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 250

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​អំពាវនាវ​ដល់​កសិករ ​និង​មន្ត្រី​កសិកម្ម​នៅ​តំបន់​តាម​ព្រំដែន ​ពិសេស​តំបន់​ដែល​តែងតែ​រងគ្រោះ​ដោយ​សត្វ​មមាច​ត្នោត​ ឱ្យ​ប្រយ័ត្ន​ចំពោះ​សត្វ​មមាច​ត្នោត​ ខណៈដែល​ពេលនេះ​វត្ត​មាន​សត្វ​ចង្រៃ​នេះ​បានកើត​ឡើង​នៅ​តំបន់​មួយចំនួន​ នៃ​ខេត្ត​ស្វាយរៀង​ហើយ ។

កាលពី​ព្រឹក​ថ្ងៃទី២៣ ខែកក្កដា​នេះ ឯកឧត្ដម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រួម​ដំណើរ​ដោយ​លោក ខៀវ មុត និង​មន្ត្រី​ក្រុមការងារ​ បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ចំនួន៣៣គ្រួសារ នៅ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ។ នៅ​ទីនោះ​ឯកឧត្ដម រដ្ឋមន្ត្រី​បាន​ជូន​ព័ត៌មាន​ដល់​កសិករ ​និង​មន្ត្រី​មូលដ្ឋាន​អំពី​វត្ត​មាន​សត្វ​មមាច​ត្នោត ដែល​ខណៈ​នេះ​បានបង្ហាញ​ខ្លួន​នៅ​តំបន់​មួយចំនួន​នៃ​ខេត្ត​ស្វាយរៀង ។

ឯកឧត្ដម បន្តទៀតថា ពីថ្ងៃ​ទី១៤ ដល់ទី២១ ខែកក្កដា នៅ​ស្វាយរៀង​ប្រមូល​សត្វ​មមាច​ត្នោត ​បាន​ជាង៣០០គីឡូក្រាម។ ក្នុង១គីឡូ​ក្រា​មមាច​ត្នោត​មាន​ចំនួន​ពី២៥ម៉ឺន​ ទៅ៣០ម៉ឺន​ក្បាល ។ ឯកឧត្ដម​បន្តទៀតថា ដោយសារ​ខេត្ត​តាកែវ​តំបន់​មួយចំនួន​តែងតែ​រងគ្រោះ​ ដោយ​មមាច​ត្នោត​នោះ​ដូច្នេះ​ត្រូវតែ​ត្រៀមលក្ខណៈ​ទុកជាមុន​ឱ្យ​ហើយ។ មន្ទីរ​កសិកម្ម​ខេត្ត ​ត្រូវតែ​ផ្សព្វផ្សាយ​ ដល់​ប្រជាជន​អំពី​វិធី​ការពារ ​និង​ត្រូវតែ​រាយ​ការ​ណ៏​ដល់​ក្រសួង​ជាបន្ទាន់​ប្រសិន​ជាមាន​វត្ត​មាន​មមាច​ត្នោត​មកដល់ និង​ត្រូវធ្វើ​សកម្មភាព​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព។

ឯកឧត្ដម រដ្ឋមន្ត្រី​ក៏បាន​ជូន​ជា​វិធីសាស្ត្រ​មួយចំនួន​ដល់​កសិករ ដើម្បី​ប្រុងប្រយ័ត្ន​ទុកជាមុន។ ក្នុងនោះ​ត្រូវតែ​ឧស្សា​ហ៏​ចុះទៅពិនិត្យ​ស្រែ​ជាប្រចាំ​ជា​រៀងរាល់ ។ ប្រសិនជា​ថ្នាលសំណាប រង​តូច អាច​ប្រើប្រាស់​ស្បៃ​មុង​ដើម្បី​គ្រប​ការពារ ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​សំណាប​ខ្ចី ។ កុំ​ប្រើប្រាស់​ជីអ៊ុយរ៉េ ពីព្រោះ​ជី​ប្រភេទ​នេះ​មានការ​ទាក់ទាញ​មមាច​ត្នោត​ណាស់ ។

ជាមួយនឹង​ការ​រំលឹក​ប្រជាកសិករ​នេះដែរ ឯកឧត្ដម រដ្ឋមន្ត្រី​ក៏បាន​ចូលរួម​សម្ដែង​ការសោកស្ដាយ​ ជាមួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ និង​បាន​ជំ​រុញឱ្យ​អាជ្ញាធរ​មូលដ្ឋាន ​រួមគ្នា​ជាមួយ​ប្រជាជន​ជិតខាង​ជួយ​កសាង​ផ្ទះ​ដែល​ខូចខាត​នោះ​ឡើងវិញ។ ឯកឧត្ដម រដ្ឋមន្ត្រី​ក៏បាន​ជួយឧបត្ថម្ភ​ដល់៣៣គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន១៥ម៉ឺន​រៀល​និង​អង្ករ២០គីឡូ និង​ប្រជាជន​រងគ្រោះ​ដោយ​រន្ទះបាញ់​ចំនួន​ពីរ​នាក់។ ក្នុងនោះ​សព​ប្រជាជន ​នៅ​ឃុំ​តា​ភេ​ម​ម្នាក់​ទទួលបាន៣០ម៉ឺន​រៀល និង​សព​នៅ​ឃុំ​អូរ​សារាយ​ចំនួន១៥ម៉ឺន​រៀល និង​អង្ករ​ចំនួន២០គីឡូ ។ គួររំលឹកថា កាលពី​ថ្ងៃទី ២១ ខែកក្កដា​ខ្យល់ព្យុះ​បាន​បោកបក់​ចំ​ឃុំ​តា​ភេ​ម បណ្ដាលឱ្យ​ផ្ទះ​ចំនួន៣៣ខ្នង​ដួលរលំ​ទាំងស្រុង និង​ប៉ះពាល់​ចំនួន២៩៥ខ្នង៕

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន ២១នាក់ ចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនា...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥...
នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិកា...
ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម
នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន អមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ...
ពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីន
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម...
ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច...