ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ចេញ​ផ្សាយ​ ០៨ វិច្ឆិកា ២០១៩ 698

នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាកលវិទ្យាធិការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវជាតិ-អន្តរជាតិ និងនិស្សិតប្រមាណ ១ ២០០នាក់។

ជាបឋម ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានអាន របាយការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីស្ថានភាពទូទៅរបស់សាកលវិទ្យាល័យ និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ កម្មវិធីសិក្សា ការងារអប់រំ បណ្តះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងលទ្ធផលសំខាន់ៗដែលសាកលវិទ្យាសម្រេចបានក្នុងរយ:ពេលកន្លងមក។ ក្នុងឆ្នាំនេះ មាននិស្សិតជ័យលាភីចំនួន ១ ០៥៦នាក់ ដែលក្នុងនោះស្រ្តី ៣០៤នាក់ ដោយចែកចេញជាបរិញ្ញាបត្ររង ៤៣នាក់ បរិញ្ញាបត្រ ១ ០០០នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ១៣នាក់ ទៅតាមជំនាញជាអាទិ៍ វិទ្យាសាស្រ្តកសិកម្ម វិទ្យាសាស្ត្រព្រៃឈើ វិទ្យាសាស្ត្រជលផល វិទ្យាសាស្ត្រសត្វ វេជ្ជសាស្រ្តសត្វ កសិឧស្សាហកម្ម រៀបចំដែនដីនិងរដ្ឋបាល ដីធ្លី វិទ្យាសាស្ត្រកៅស៊ូ និងសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ។ ហើយអ្វីគួរជាទីមោទនៈនោះគឺ ក្នុងចំណោមនិស្សិតជ័យលាភីក្នុងឆ្នាំនេះ ៩៥% គឺមានការងារធ្វើទៅហើយ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៨៥ ក្រោយពីរបបខ្មែរក្រហមមកទល់ពេលបច្ចុប្បន្ន RUA បានផលិតធនធានមនុស្សផ្នែកវិស័យកសិកម្មសរុបចំនួន ១០ ៦១០នាក់ ដែលកំពុងបម្រើការនៅតាមស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ អន្តរជាតិ សហគ្រាស និងធ្វើអាជីវកម្មផ្ទាល់ខ្លួន។

ស្ថិតក្នុងបរិយាកាសដ៏មហោទ្បារិកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរ ជាតិ និងក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងកុះករក្នុងពិធីប្រគល់សញ្ញាបត្រដ៏មានអត្ថន័យនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះសមិទ្ធផលដែល RUA សម្រេចបាននាពេលកន្លងមក ហើយផ្លែផ្កានេះក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍ វិស័យឯកជន ជាពិសេសរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់អាទិភាពជូន RUA ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្ម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរសាទរដោយស្មោះចំពោះក្មួយៗនិស្សិតជ័យលាភីទាំង ១ ០៥៦នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រនាពេលបន្តិចទៀតនេះ។ លទ្ធផលនេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង រៀនសូត្ររបស់ក្មួយៗនិស្សិតទាំងអស់ ដែលបានព្យាយាមតស៊ូ ទ្រាំទ្ររាល់ការលំបាកគ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយផ្លែផ្កានេះ គឺជាស្ពាននៃការចម្លងខ្សែជីវិតរបស់ក្មួយៗ ដើម្បីមានលទ្ធភាពបន្តវិជ្ជាជីវៈ និងកសាងអនាគតភ្លឺស្វាងរបស់ក្មួយៗ នាពេលខាងមុខជាបន្តទៀតប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ជោគជ័យនេះ មិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅសម្រាប់ក្មួយៗនិស្សិតជាជ័យលាភីផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិទាំងមូលប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាការចូលរួមដោយប្រាកដជាមួយនឹងសមិទ្ធផលជាច្រើនទៀត ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទូទាំងប្រទេសសម្រេចបានប្រកបដោយមោទនភាព។ ទាំងនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កម្ពុជាយើងបាននិងកំពុងយកចិត្តទុកដាក់ពង្រឹង និងពង្រីកនូវសក្តានុពលធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងពិតប្រាកដ។

នាឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងច្បាស់ថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពដឹកនាំរបស់សម្ដេចតេជោ គឺបានខិតខំពន្លឿនការអនុវត្តកម្មវិធី និងគោលនយោបាយអាទិភាពសំខាន់ៗក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដូចជាបន្តអភិវឌ្ឍធនធានមនុស្ស។ ដោយឡែក ការលើកកម្ពស់វិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្ម ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សា ហកម្ម ដើម្បីឱ្យកម្ពុជាមានប្រព័ន្ធរដ្ឋបាលសាធារណៈឆ្លាតវៃ និងមានសមត្ថភាពដោះស្រាយបញ្ហាសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលអាចឱ្យកម្ពុជាសម្រេចបាននូវវឌ្ឍនភាព និងវិបុលភាពតាមការរំពឹងទុក សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តរភាព ការប្រកួតប្រជែងទីផ្សារអន្តរជាតិ ដោយផ្តោតចក្ខុវិស័យទៅលើគោលការណ៍អាទិភាពចំនួន៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ តែទោះជាយ៉ាងណា យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្មទាមទារចាំបាច់ធនធានុមនុស្សដែលពោរពេលដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ: ហើយពិតណាស់វាមិនអាចកើតឡើងដោយចៃដន្យបានទេ ល្គឹកណាតែនិស្សិតគ្រប់រូបត្រូវយកចំណេះ ជំនាញ និងបទពិសោធន៍ដែលក្រេបយកបានពីសាកលវិទ្យាល័យនេះអស់រយ:ពេលជាច្រើនឆ្នាំទៅអភិវឌ្ឍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជាបុគ្គលល្អ មន្រ្តីល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិនាពេលអនាគត។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយ ចំនួនដើម្បីជាជំនួយស្មារតីដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងក្មួយៗនិស្សិតយកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ ទទួលបានលទ្ធផលល្អដែលមានជាបន្តបន្ទាប់ដូចខាងក្រោម÷

១. សាកលវិទ្យាល័យត្រូវខិតខំពង្រឹងនិងពង្រីកសមត្ថភាព និងគុណភាពស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្រ្ត នវានុវត្តន៍ថ្មីៗ ផ្តោតលើបច្ចេកវិទ្យាទំនើប ទាន់សម័យ មានភាពវៃឆ្លាត និរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានការរីកចម្រើន។ ត្រូវខិតខំកសាងសមត្ថភាពមន្ទីរពិសោធន៍ និងលើកកម្ពស់សមត្ថភាពធនធានសាស្រ្តា។

២. ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សាឱ្យបានកាន់តែល្អប្រសើរ ត្រូវកែលម្អនិងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងមធ្យោបាយសម្ភារបង្រៀន ព្រមទាំងឯកសារបង្រៀនឱ្យបានកាន់តែសមស្រប ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មក្នុងយុគសម័យឧស្សា-ហកម្មជំនាន់ទី៤ សម័យបច្ចេកវិជ្ជាឌីជីតល និងសម័យបញ្ញាសិប្បនិមិ្មត។

៣. សាកលវិទ្យាល័យត្រូវតែយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់ឱ្យអស់លទ្ធភាពរបស់គម្រោង
ស្តីពីការពង្រឹងគុណភាពឧត្តមសិក្សា (Higher Education Improvement Project– HEIP) ជាមួយអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីទ្បា ចាប់ពីឆ្នាំ២០១៩នេះតទៅ ដើម្បីកែលម្អ និងលើកកម្ពស់សមត្ថភាព និងគុណភាពនៃការអប់រំ ការស្រាវជ្រាវ ការងាររដ្ឋបាល ការគ្រប់គ្រងមន្រ្តីសាស្រ្តាចារ្យ និងនិស្សិត កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំងការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុឱ្យបានល្អប្រសើរ។

៤. ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយយកចំណេះដឹងដែលសន្សំបានពីការសិក្សារៀនសូត្រ ទៅអនុវត្តក្នុងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានជោគជ័យ ហើយត្រូវប្រកាន់ខ្ជាប់ផងដែរនូវអត្តចរិកជាបុគ្គលិក ឬជាមន្ត្រីដ៏ល្អម្នាក់ មានវិន័យថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម និងមានសីលធម៌ល្អប្រពៃ។

៥. ដើម្បីដើរឲ្យទាន់នូវសភាពការណ៍វិវឌ្ឍន៍ជាសកលក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្មនេះ ក្មួយៗក៏មិនត្រូវសិក្សារៀនសូត្រ និងស្រាវជ្រាវបន្តដើម្បីដើរឲ្យទាន់ទៅនឹងការវិវឌ្ឍន៍ឥតឈប់ឈរ នៃបច្ចេកទេសវិទ្យាសាស្រ្តដើម្បីជួយអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសហការីបានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ
នៅព្រឹកថ្ងៃដដែល ចេញពីឃុំផ្តៅជុំ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រួមជាមួយឯកឧត្តម Pablo Kang ឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីសម័យកាលមួយមកសម័យកាលមួយ...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស ស្រុកស្ទឹងត្រង់ ដើម្បីពិនិត្យការងារបង្កបង្កើនផល ការវិវឌ្ឍន៍រីកចម្រើន និងបញ្ហាប្រឈបសំខាន់របស់សហគម...
កម្មវិធីទី២៖ ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ព្រមជាមួយសហការី បានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ដើម្បីចូលរួមដាំដំឡូងមីពូជ KU50
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម...
តាមកម្មវិធីដែលបានគ្រោងទុក នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវអភិបាលនៃគណអភិបាលខេត្ត រួមជាមួយសហការីបានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ...
នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែរបស់លោក...
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទៅពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក្រុមហ៊ុនស៊ីងបាយអូថេក
ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានជម្រុញឱ្យក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយឯកឧត្ដម អ៊ុង សំអាត លោក ប៉ែន លីណាត ឯកឧត្តម កែវ អូម៉ាលីស្ស បានអញ្ជើញទៅកាន់ទីតាំងចំការឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក...
ក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យមើលវឌ្ឍនភាពនៃការដាំដើមឈើដៃគូ ដើម្បីសម្រាប់ផ្គត់ផ្គង់ឱ្យដល់វិស័យសាងសង់និងរោងចក្រកែច្នៃផលិតគ្រឿងសង្ហារឹមប្រើប្រាស់ក្នុងស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានផ្តល់កិត្តិយសធ្វើជាវេគ្មិនកិត្តិយសក្នុងការថតសម្ភាសន៍ផ្ទាល់ សម្រាប់ផលិតខ្សែភាពយន្តឯកសារអំពីរ"អភូតហេតុកម្ពុជា (CAMBODIA MIRACLE) លើវិស័យកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន...
នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម អ៊ុន សំអាត ឯកឧត្តមអេង ជាសាន ឯកឧត្តម កែវ អូម៉ាលីស្ស លោក ង៉ាន់ ភិរុណ លោក ទា គឹមសុទ្ធ និងសហការីបានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ...
នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តម អេង ជាសាន លោក គង់ វីតាណ: និងសហការីបានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុន...
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា...