ឯកឧត្តមរដ្ឋមន្ត្រី​ប្រាប់​មន្ត្រី​កសិកម្ម​ពី​ការ​ត្រូវធ្វើ​អ្វីខ្លះ​សម្រាប់​ជំរុញ​ការនាំ​អង្ករ​ចេញ​ឆ្នាំ២០១៥

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2176

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ទៅ​មន្ត្រី​របស់ឯកឧត្តម ​អំពី​សក​ម្ម​ភាព​មួយចំនួន ​ដែល​ត​ត្រូវអនុវត្ត​ពី​ពេលនេះ​ទៅ​ដើម្បី​ជាការ​ត្រៀមខ្លួន​សម្រាប់​ការនាំ​អង្ករ​ចេញ១តោន នៅ​២០១០ខាងមុខ។ មន្ត្រី​ខុទ្ទកាល័យ​ឯកឧត្តមរដ្ឋមន្ត្រី​បាន​ប្រាប់ កាលពី​ថ្ងៃទី៤ ខែមីនា​នេះ ឯកឧត្តមបណ្ឌិត​ច័ន្ទ ​សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រួម​ដំណើរ​ជាម​ន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន​បាន​អញ្ជើញ​ចូលរួម​ច្រូតស្រូវ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ១០០គ្រួសារ​នៅ​ស្ថាន​នី​យ​កសិកម្ម​ទួល​សំរោង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល។

នៅ​ទីនោះ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ប្រាប់​ទៅ​មន្ត្រី​ទទួលខុសត្រូវ ​តាម​ជំនាញ​និមួយៗថា ដើម្បី​ទទួលបាន​ជោគជ័យ​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ​ក្នុង​ការនាំ​អង្ករ​នៅ​ឆ្នាំ២០១៥ ឲ្យ​បាន១តោន​ក្នុង​មួយឆ្នាំ​នោះ យើង​ត្រូវ​ទទួល​នូវ​ប​ចេ្ច​ក​វិទ្យា ប. វ. ស ការប្រើប្រាស់​ពូជ ជី ទឹក ការធ្វើ​ដី​និង​ការ​ថែ​រទាំ។ អនុវត្តតាម​ប​ចេ្ច​ក​ទេស ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការព្យាយាម​មើលថែទាំ​ស្រូវ។

ពូជ​ជា​កត្តា​សំខាន់​ក្នុងការ​បង្កើន​ទិន្នផល​ស្រូវ។ បើ​ដូ​ច្នេះមន្ទីរ​កសិកម្ម ខេត្ត​ត្រូវ​ចុះមក​ពន្យល់​ណែនាំ​ឲ្យ​ប្រជាកសិករ​ពូជ ​និង​ផ្សព្វផ្សាយ​ពូជ​ទាំង១០ ដែល​ក្រសួង​បា​នប​ញេ្ច​ញ​រួចហើយ។ អគ្គនាយកដ្ឋាន​កសិក​ម្ម​នាយកដ្ឋាន​ដំណាំ​ស្រូវ ត្រូវ​រៀបចំ​កែលំអ​ជួយ​ជុល​ស្តារឡើងវិញ​គ្រប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​ស្ថានីយ​ពង្រឹងសមត្ថភាព​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែម​ធ្វើយ៉ាងណា​ឲ្យ​ស្ថានីយ​នេះ​ដំណើរការ​ឡើងវិញ ដើម្បី​ផលិត​ពូជ​ផ្សព្វផ្សាយ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​តំបន់​ពាយ័ព្យ​នេះ។

អគ្គនាយដ្ឋាន​កសិកម្ម មន្ទីរ​កសិកម្ម​រាជធានី ខេត្ត​ត្រូវ​រៀបចំ​បញ្ជី​សារពើ​ភ័ណ ខ្ទង់​ថវិការ​ចំណាយ​ប្រចាំឆ្នាំ​សម្រាប់​ការិយាល័យ​គ្រឿងយន្ត​ត្រូវមាន​ធនធានមនុស្ស​ឧ​បករ​ណ៏​សម្ភា​រះ​គ្រឿងចក្រ​រោង​ជាង​ជួសជុល​ត្រូវ​ជុំរុញ​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​ឡើងវិញ​សមស្រប​ទៅតាម​តម្រូវការ​របស់​ប្រជាកសិករ និង​ទីផ្សា​បច្ចុប្បន្ន។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា នាយកដ្ឋាន​ក៏ត្រូវ​ពង្រឹង​សម្ថ​ភាព​ធនធានមនុស្ស​ឲ្យ​បាន​សម​ស្របតាម​ការអភិវឌ្ឍ​ន៏ ​នៃ​ការប្រើប្រាស់​គ្រឿងចក្រ​បំរើ​ឲ្យ​វិស័យ​កសិកម្ម​របស់​កសិក​រ​កម្ពុជា​ធ្វើយ៉ាងណា​មានគំនិត​ច្នៃប្រឌិត​ស្រាវជ្រាវ​កែច្នៃ​គ្រឿងចក្រ​ ឲ្យ​បាន​សមស្រប​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ និង​តំ​រួ​វ​ការ​ទីផ្សា ។

ចំពោះ​មន្ទីរ​កសិកម្ម​ណា​ដែលមាន​គ្រឿងយន្ត​ចាប់ពី១នាក់​ឡើងទៅ ត្រូវ​រៀបចំ​ទីមួយ​ផែនការ​គណនេយ្យ​ប្រចាំឆ្នាំ​ឲ្យ​បានច្បាស់លាស់ ទី២ បណ្តុះបណ្តាល​ធនធានមនុស្ស និង​រៀបចំ​ក្រុម​អន្តរា​គម​ន៏​សម្រាប់​ជូ​យ​ប្រជាកសិករ​និង​ទី៣ រៀបចំ​ការងាររដ្ឋបាល​ឲ្យ​បាន​ត្រឹមត្រូវ នឹង​រៀបចំ​ផែនការ​អនុវត្ត​ច្បាស់លាស់។ ក្រៅពី​ថវិការ​ប្រចាំឆ្នាំ​របស់​រដ្ឋ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវខិតខំ​ស្វែងរក​ដៃគូ​អភិវឌ្ឍ​ន៏ អង្ក​ការ​ក្រុមហ៊ុន​បំណង​ស្នើសុំ​ជំនួយ​ទាំង​ថវិកា​ និង​ប​ចេ្ច​ក​ទេស​ធ្វើយ៉ាងណា​ជំរុញ​វិស័យនេះ​ឲ្យ​ដំណើរការ​ឡើងវិញ។

សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ក៏ត្រូវ​ពង្រឹងសមត្ថភាព​សាស្ត្រ​ចា​រ្យ និស្សិត​ក្នុងការ​សិក្សា​ស្រាវជ្រាវ កែច្នៃ​គ្រឿងយន្ត​កសិកម្ម​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព​ក្នុងការ​ប្រើប្រាស់ និង​សមស្រប​ទៅតាម​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី​បានបញ្ជាក់​ជា​ចុងក្រោយ​ថា អគ្គនាយកដ្ឋាន​កសិក​ម្ម​ក៏ដូចជា​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា​ត្រូវ​សហការគ្នា​ស្រាវជ្រាវ​ស្វែងរក​ពី​ការខាតបង់​ក្រោយពេល​ប្រមូល​ផល៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...