ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណ:ប្រតិភូក្រសួងមានរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការ ឯកឧត្តមជាប្រតិភូរាជរដ្ឋាភិបាលទាំង ៥ ក្រោមឱវាទក្រសួង មកការពារសេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ"

ចេញ​ផ្សាយ​ ១៦ មីនា ២០២២ 23426

នៅសាលប្រជុំបាយ័នក្នុងវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងមានរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គលេខា ធិការ ឯកឧត្តមជាប្រតិភូរាជរដ្ឋាភិបាលទាំង ៥ ក្រោមឱវាទក្រសួង មកការពារសេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" នៅចំពោះមុខ គណៈកម្មការទី៣ ដែលមានឯកឧត្តម ឡូយ សុផាត ជាប្រធាន និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា។ កិច្ចប្រជុំ ដ៏មានសារសំខាន់នេះ ក៏មានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិកនៃគណ:កម្មការទី៣ និងគណ:កម្មការជំនាញផ្សេងទៀតផងដែរ។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំអន្តរគណៈកម្មការនៃរដ្ឋសភានាថ្ងៃនេះ ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។ សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រសួងបានខិតខំកសាងឡើងដោយមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ក្នុងបំណងចាំបាច់មួយគឺរៀបចំចងក្រងឯកសារគតិយុត្តពេញលេញមួយ និងមានអំណាចគ្រប់គ្រាន់លើវិសាលភាពនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងទប់ស្កាត់រាល់លំហូរកសិផល និងរុក្ខជាតិ ដែលអាចមានសមាសភាពសត្វល្អិតចង្រៃ និងសារធាតុគីមី និងថ្នាំសម្លាប់សត្វ ចូលមកកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីប្រវត្តិនៃការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិត ដោយចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ ដែលកម្ពុជាត្រូវបានទទួលស្គាល់ជារដ្ឋភាគីភ្ជាប់កាតព្វកិច្ចជាមួយអនុសញ្ញាអន្ដរជាតិស្តីពី "ការការពាររុក្ខជាតិ" ដែលមានសមាជិកភាគីសរុប ១៣៩ រដ្ឋ។ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ការងារត្រួតពិនិត្យភូតគាមអនាម័យត្រូវបានចាប់ផ្តើមដំណើរការក្រោមវិសាលភាពនៃអនុក្រឹត្យលេខ៩៨ អនក្រ. ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៨៣ ស្តីពី "ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលរុក្ខជាតិនាំចេញ និងនាំចូល"។ នៅឆ្នាំ១៩៩៩ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន និងក្នុងឆ្នាំ២០០៤ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការងារភូតគាមអនាម័យត្រូវបានពង្រឹងបន្ថែម ដើម្បីត្រួតពិនិត្យទំនិញជារុក្ខជាតិ ផលិតផលរុក្ខជាតិ ដោយរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ ស្តីពី "ការត្រួតពិនិត្យភូតគាមអនាម័យ" ទុកជាឧបករណ៍គតិយុត្តឆ្លើយតបតាមលក្ខខណ្ឌតម្រូវរបស់អង្គការ WTO។ ក្នុងការអនុវត្ត អនុក្រឹត្យលេខ១៥ នេះ មានបទប្បញ្ញត្តិមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់ជាយន្តការគាំទ្រ នីតិវិធី និងដំណើរការឱ្យបានសមស្របតាមលក្ខខណ្ឌតម្រូវដោយអនុសញ្ញាអន្តរជាតិស្តីពី "ការការពាររុក្ខជាតិ" និងកិច្ចព្រមព្រៀងស្តីពី "អនាម័យ និងភូតគាមអនាម័យ" នៃអង្គការ WTO ហើយក៏នៅមិនទាន់បានឆ្លើយតបតាមគោលការណ៍សមាហរណកម្មតំបន់ និងសកលក្នុងលក្ខខណ្ឌការងារភូតគាមអនាម័យ។ ម្យ៉ាងទៀត ដើម្បីបំពេញលក្ខខណ្ឌតម្រូវនៃអង្គការ WTO ក៏ដូចជាការបំពេញតួនាទីជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្ដីពី "ការការពាររុក្ខជាតិ" កម្ពុជាចាំបាច់ត្រូវមានច្បាប់ ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ដើម្បីជំនួសឲ្យអនុក្រឹត្យលេខ១៥។ នៅចំពោះមុខ ឯកឧត្តមប្រធានគណ:កម្មការទី៣ និងសមាជិកនៃអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចជូនអំពីគោលបំណងនៃសេចក្តីព្រាងច្បាប់នេះគឺធានាដល់ការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យលើកសិផលទាំងនាំចេញ និងនាំចូល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម ៖ - គ្រប់គ្រង ការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ - គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម - ជាឧបករណ៍បទដ្ឋានគតិយុត្តក្នុងការអនុវត្តវិធានការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាតត្បាត និងការបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ - គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ប្រកបដោយភា តរបរិស្ថាន និរន្តរភាព និងប្រព័ន្ធក្សេត្របរិស្ថាន - រក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិត ផលកសិកម្មគ្រប់ប្រភេទដែលអាចមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណ: ទប់ស្កាត់ការនាំចូល ឬការផ្ទុះនូវប្រភេទសមាសភាពចង្រៃរាតត្បាត - បំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដាភូតគាមអនាម័យ ឱ្យមានសង្គតិភាពនឹងអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ អង្គការពាណិជ្ជកម្មពិភពលោក ក្របខ័ណ្ឌអាស៊ាន - ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជា ។ ជារួមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់ ដោយទទួលបានធាតុចូលជាពុទ្ធិសម្រាប់ជាមូលដ្ឋានគ្រឹះ ទ្រទ្រង់លើខ្លឹមសារបច្ចេកទេសនៃច្បាប់ ពាក្យពេជ្រ ឃ្លាប្រយោគ និងទម្រង់ ពីសាធារណៈ កិច្ចប្រជុំបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី ដែលរួមមាន ១៥ជំពូក និង១១៣ មាត្រា។ ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមឯកឧត្តមប្រធានគណៈកម្មកាទី៣ និង គណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃអង្គ ប្រជុំទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ ធ្វើការពិនិត្យពិចារណា ផ្តល់ធាតុចូលសំខាន់ៗ និងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ តាមសំណើរបស់រាជរដ្ឋាភិបាល។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...