ពូជស្រូវ​ចំនួន១០ដែល​កសិករ​ត្រូវតែ​យក​ចិ​ត្ដ​ទុកដាក់

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2377

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​អំពាវនាវ​ដល់​កសិករ ​ឱ្យ​ចាប់​អារ​ម្ម​ណ៏​ ទៅដល់​ការប្រើប្រាស់​ពូជស្រូវ​ ចំនួន១០ដើម​ ដើម្បី​ផលិត​អង្ករ​សម្រាប់​នាំចេញ​នាពេលខាងមុខ ។

ខណៈ​នៃ​ការចុះ​ពិនិត្យមើល​ស្ថានភាព​លូតលាស់​ របស់​ស្រូវ​ នៅ​ក្រុង​ដូន​កែវ​ កាលពីពេលថ្មីៗនេះ ឯកឧត្ដម​បណ្ឌិត ច័ន្ទ​សារុន ​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ​បាន​ប្រាប់​ដល់​កសិករ​នៅ​ទីនោះ ក៏ដូចជា​សារ​ទៅកាន់​កសិករ​នៅ​ទីកន្លែង​ផ្សេងទៀត​ ឱ្យ​យក​ចិ​ត្ដ​ទុកដាក់ ​ដោយ​ប្រើប្រាស់​ពូជស្រូវ​ចំនួន១០មុខ ​ដែល​ពូជស្រូវ​ទាំងនេះ​ ជា​តម្រូវការ​របស់​ទីផ្សារ​ នៅក្នុង​ស្រុក និង​ក្រៅប្រទេស ។

ពូជស្រូវ​ទាំង១០នេះ​ ជា​ពូជ​ដែល​ផលិត​អង្ករ​ ដើម្បី​នាំចេញ​ស្រប ទៅតាម​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល ។

ពូជស្រូវ​ទាំង១០មុខ​ ដែល​ឯកឧត្ដម​រដ្ឋមន្ដ្រី ​បានបញ្ជាក់​នោះ ​គឺមាន​ស្រូវស្រាល​ មិន​ប្រកាន់​រដូវ​ចំនួន៣មុខ​ក្នុងនោះ​អ៊ី​អ៊ែរ៦៦សែន​ពិដោរ និង​ផល​សា ។ ស្រូវកណ្ដាល​ មាន៤មុខ ក្នុង​នៅ​ផ្ការំដួល ផ្កា​រមៀត ផ្កា​រំដេង និង​ផ្កា​ចន្ទ​ន៏​សែ​នស និង​ពូជ​ស្រូវធ្ងន់​ចំនួន៣មុខ ក្នុងនោះ​មាន រាំង​ជ័យ ខា៤ និង​ខា៦ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បានបញ្ជាក់​ និង​ណែនាំ​មន្ទីរ​កសិកម្ម មន្ដ្រី​ជំនាញ​កសិកម្ម ការិយាល័យ​កសិកម្ម ត្រូវ​សកម្ម​ ក្នុងការ​ផ្សព្វផ្សាយ​ពូជស្រូវ​ ខាងលើនេះ ​ឱ្យបាន​ដល់​កសិករ​ដែលជា​អ្នក​ផលិត​ផ្ទាល់ និង​ផ្ដល់ព័ត៌មាន ​ដល់​កសិករ​អំពី​ទីផ្សារ​តម្លៃ​ស្រូវ​ ដល់​កសិករ​ជាប់​ជាប្រចាំ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​ប្រាប់​ដល់​កសិករ​នៅ​ទីនោះ​ផងដែរ​ អំពី​ស្ថានភាព​កសិកម្ម​ នៅក្នុង​ប្រទេស​ និង​លើ​ពិភពលោក ក្រោម​បម្រែបម្រួល​អាកាសធាតុ ។ ឯកឧត្ដម​បញ្ជាក់ថា នេះ​ជា​ឱកាស​មាស​ របស់​កសិក​រ​កម្ពុជា​យើង ​ដើម្បី​ផលិត​ស្រូវ​អង្ករ​ ទៅកាន់​ទីផ្សារ​ពិភពលោក​ដែល​កំពុងតែ​បាន​ថ្លៃ ។

ឯកឧត្ដម​សំណូមពរ ​ឱ្យ​កសិករ ​កាន់តែ​ព្យាយាម​ផ្លាស់ប្ដូរ​ទម្លាប់ និង​យក​ចិ​ត្ដ​ទុកដាក់​កាន់តែខ្លាំង​ថែមទៀត​ ក្នុង​ការធ្វើ​កសិកម្ម​រប​ស់​ខ្លួន៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...