ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវេទិកាស្តីពីការប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើម២០១៩

ចេញ​ផ្សាយ​ ០៦ មីនា ២០១៩ 427

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ បានរៀបចំបិតវេទិកាស្តីពីការប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើម២០១៩ ក្រោមអធីវតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយសមាជិក សមាជិកាដែលជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី បងប្អូនប្រជាកសិករ សមាជិកសហគមន៍ប្រមាណ ៣០០នាក់។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានជម្រាប ជូនអង្គវេទិកាថាយោងតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីដែលចង់ប្តូរកម្មវត្ថុពីវេទិកាប្រកួតប្រជែងកសិករឆ្នើម មកជាសហគមន៍កសិកម្មឆ្នើមវិញ ប្រយោជន៍ដើម្បីលើកទឹកចិត្តឲ្យកសិករប្រមូលផ្តុំកំលាំងផលិត ផ្តល់ឱកាសពង្រីកសក្តានុពលរបស់ខ្លួន មានអំណាចនិងសំឡេងចរចារ បង្កើតទីផ្សារខ្លួនឯង ងាយទទួលយកបច្ចេកវិទ្យា ប្រើប្រាស់គ្រឿងយន្តកសិកម្មជាសមូលហភាព ងាយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ នេះជាលើកទី៤ ហើយដែលអគ្គនាយកដ្ឋានកសិកម្មបានរៀបចំវេទិកានេះឡើង ក្នុងគោលបំណងគឺដើម្បីធ្វើការប្រកួតប្រជែង និងជ្រើសរើសសហគមន៍កសិកម្មឆ្នើមប្រចាំឆ្នាំទូទាំងប្រទេស រួចផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សហគមន៍កសិកម្មដែលបានឈ្នះជ័យលាភី។ សហគមន៍ដែលទទួលបានជ័យលាភីគឺសំដៅដល់សហគមន៍កសិកម្មដែលមានស្នាដៃល្អក្នុងការគ្រប់គ្រង មានគំនិតច្នៃប្រឌិតប្រកបដោយភាពម្ចាស់ការ ជឿជាក់ ច្បាស់លាស់ក្នុងការប្រើប្រាស់បច្ចេក វិទ្យាកសិកម្មថ្មី សាមញ្ញ និងសមស្របទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែង។ មានការសិក្សាស្រាវជ្រាវ ដក ស្រង់បទពិសោធន៍ រួចចែករំលែកជូនសហគមន៍កសិកម្មដទៃទៀតក្នុងឆន្ទះតែមួយគឺបង្កើននិងពង្រឹងសុខដុុមនីយកម្មក្នុងសហគមន៍ បង្កើនផលិតកម្មក្នុងស្រុក ផលិតផលិតផលដែលមានគុណភាព សុវត្ថិភាព និងអនាម័យ រួមគ្នាលើកស្ទួយសុខភាពសាធារណ: បង្កើនចំណូលសហគមន៍ ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការនាំចូល។

មានប្រសាសន៍ទៅកាន់អង្គវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀតដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ សហការរៀបចាំឲ្យមានវេទិកានេះឡើង និងបានកោតសរសើរចំពោះសហគមន៍កសិកម្មទាំងអស់ដែលបានអញ្ជើញចូលរួមប្រកួត ប្រជែងរហូតទទួលបានជ័យជំនះ និងបានលើកទឹកចិត្ត និងគាំទ្រចំពោះសហគមន៍ដែលបរាជ័យនាថ្ងៃនេះឲ្យខិតខំបន្ថែមទៀត ដោយនាំយកបទពិសោធន៍ មេរៀន និងមិត្តភាពល្អៗទៅជាមួយដើម្បីធ្វើការកែលម្អ ហើយសង្ឃឹមថាឆ្នាំបន្តបន្ទាប់នឹងទទួលបានជោគជ័យជាមិនខាន។ លោកបានបន្តទៀតថា វេទិកានេះពិតជាបានបង្ហាញឲ្យឃើញអំពីការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្របតាមបរិបទសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន សាកលភាវូបនីយកម្ម ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ គោលដៅអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ច សង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។ កត្តាទាំងនេះបាននិងកំពុងជំរុញឲ្យវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ ប្រជាកសិករ និងសហគមន៍កសិកម្ម ចូលរួមយ៉ាងសស្រាក់សស្រាំបន្តអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន។ និយាយរួមវេទិកានេះគឺជាឱកាស ឬជាស្ពានតភ្ជាប់រវាងតួអង្គបីសំខាន់គឺសហគមន៍ សហគ្រាសខ្នាតតូច និងមធ្យម (SME) និងវិស័យឯកជន តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីលើក កម្ពស់ផលិតភាពផលិតកម្ម គុណភាព ការប្រើប្រាស់បច្ចេកវិទ្យាបៃតងសមស្រប ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល លើកកម្ពស់ការសម្រួលពាណិជកម្ម និងការទទួលបានទីផ្សារកសិផល ផ្ទេរបច្ចេកវិទ្យាដល់កសិករ សហគ្រាសខ្នាតតូច និងមធ្យមសម្រាប់ជាទុនក្នុង
ការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សមស្របតាមស្តង់ដារទីផ្សារក្នុងតំបន់ ការ ប្រកួតប្រជែង និងគោលការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម។

ឆ្លៀតយកឱកាសនៃការជួបជុំមហាគ្រួសារសហគមន៍កសិកម្មកម្ពុជាដ៏សែនសុខដុមរមនានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្្តល់អនុសាសន៍សំខាន់ៗមួយចំនួនឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីជំនាញ និងជាពិសេសដល់សហគមន៍កសិកម្មដើម្បីយកទៅគិតត្រិះរិះពិចារណា ច្នៃប្រឌិត បង្កើតបាននូវយុទ្ធសាស្រ្តដឹកនាំ និងអនុវត្តថ្មីៗបន្ថែមទៀត ដើម្បីអភិឌ្ឍន៍សហគមន៍កសិកម្មឲ្យមានការរីកចម្រើន និងទទួលបានជោគជ័យបន្តបន្ទាប់ ដែលខ្លឹមសារនៃជារួមទាក់ទងទៅនឹង÷ ១. ការពង្រឹងសមត្ថភាពសហគមន៍ទាំងការដឹកនាំ គ្រប់គ្រង បច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុ និងឈានទៅជាសហគមន៍គំរូ។ ទី២. ត្រូវធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្មទូទាំង ២៤ រាជធានី ខេត្តឡើងវិញ ហើយត្រូវពង្រឹងការដឹកនាំ និងសកម្មភាពឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ទី៣. អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានក្រោមច្បាប់ ផ្លាស់ប្តូរបទពិសោធន៍ ឈានទៅជាកសិធុរកិច្ច។ ទី៤. សហគមន៍កសិកម្មដែលទទួលបានជ័យលាភី ត្រូវខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀត ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សហគមន៍ផ្សេងៗឲ្យបានទូលំទូលាយ ទី៥. ក្រៅពីការងារកសិកម្ម គួរពិនិត្យលទ្ធភាពបង្កើតមុខរបរបន្ថែមដូចជាកសិទេសចរណ៍ កសិពាណិជ្ជករដើម្បីបង្កើនចំណូល កាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ ទី៦. លើកទឹកចិត្តដល់សហគមន៍ដែលមិនបានទទួលជ័យលាភីឲ្យខិតខំបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លូនឲ្យបានល្អប្រសើរ ទី៧. រិះរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីនាំយកសហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងពាណិជ្ជករមកជួបគ្នា ស្វែងរក ចរចារ ឬរកដំណោះស្រាយបញ្ហាសមស្រប និងឈានទៅអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា។

សូមបញ្ជាក់ជូនជ្រាបថាវេទិកានេះមាន ១២០សហគមន៍កសិកម្មអញ្ជើញមកពី ២៤រាជធានី ខេត្ត ចូលរួមប្រកួត។ ក្នុងនោះ សហគមន៍កសិកម្មដែលទទួលបានជ័យលាភីលេខ១គឺ សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងខេត្តកំពង់ស្ពឺ ដែលបានទទួលប័ណ្ណសរសើរ គោយន្ត២គ្រឿង ម៉ាស៊ីនបូមទឹក ១០គ្រឿង និងថវិកា ១០ លានរៀល។ លេខ២ សហគមន៍បឹងលាជសំបូរផលខេត្តកំពង់ឆ្នាំង ទទួលបានប័ណ្ណសរសើរ គោយន្ត ២គ្រឿង ម៉ាស៊ីនបូមទឹក ៦គ្រឿង និងថវិកា ៤លានរៀល និងលេខ៣ សហគមន៍កសិកម្មិកម្មលំពង់មានជ័យខេត្តតាកែវ ប័ណ្ណសរសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ៣លានរៀល។ ដោយឡែកជ័យលាភីលេខ៤ បានទៅសហគមន៍កសិកម្មព្រែកដាច់មានជ័យ ទទួលបានប័ណ្ណសរសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ២លានរៀល និងលេខ៥ បានទៅសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ទទួលបានប័ណ្ណស រសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ១លានរៀល។ ចំពោះសមាជិកទាំង ១២០នាក់ ដែលបានអញ្ជើញចូលរួមប្រកួតប្រជែងនេះ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល រួមទាំងការស្នាក់នៅ អាហារ និងការធ្វើដំណើរផងដែរ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ...
សិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យ Mr. Rod Bassett នាយកក្រុមហ៊ុន Unitedgreen ដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេស និងសហ ការីចូលជួបសម្តែងការគួរសម និងពិភាក្សា
នៅទីស្តីការក្រសួង នារសៀថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ:...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Doan Nyuyen Duc ប្រធានក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) ចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន លោកជំទាវ ម៉ក់ ស៊ីថា និងឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យដារលាន ដែលស្ថិតនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី...
ពិធីបុណ្យដារលាន គឺជាបុណ្យទាក់ទងនឹងជំនឿព្រះពុទ្ធសាសនាដែលដូនតាខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីយូលង់រហូតមកទល់បច្ចុប្បន្ន។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េអញ្ជើញ មកពី The Korea Rural Community Coroperation (KRC) ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ...
នៅទីស្តីការក្រសួង នារសៀថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០...