លើកទឹកចិត្ត​និង​ជំ​រុញឱ្យ​មន្ត្រី​ជួយ​ដល់​ប្រជាជន​ក្នុងការ​ ចិញ្ចឹមសត្វ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 1592

លោក​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន បាន​ប្រាប់​ដល់​មន្ត្រី​របស់លោក ឱ្យធ្វើ​សកម្មភាព​កាន់តែច្រើន​ឡើងទៅរ​កមូ​ល​ដ្ឋា​ន ក្នុង​ការជួយ​ជំរុញ​ឱ្យ​ប្រជាជន​ចេះ​ចិញ្ចឹម សត្វ​ជ្រើសរើស​ពូជ​សត្វ ដើម្បី​ឈានទៅ​ម្ចាស់ការ​បាន​ដោយ​ខ្លួនឯង សម្រាប់​ការហូបចុក​និង ការធ្វើ​ពាណិជ្ជកម្ម។

កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១០ គណៈប្រតិភូ​ក្រសួងកសិកម្ម កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ដឹកនាំ​ដោយ​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​អមដំណើរ​ដោយ​លោក​អនុរដ្ឋលេខាធិការ​ថ្នាក់ដឹកនាំ​អង្គភាព​ នាយកដ្ឋាន ពាក់ព័ន្ធ​និង មន្ត្រី​បច្ចេកទេស​មួយចំនួន បាន​អញ្ជើញ​ពិនិត្យ​សួន​បន្លែ​គ្រួសារ និង សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ទូទាំង​ចំនួន១២១នាក់​នៅ ឃុំ​កណ្ដោល ស្រុក​បុ​ទុម​សាគរ។ លោក ដុំ យូ​ហៀ​ង អភិបាលរង​ខេត្ត​ក៏មាន​វត្តមាន​ចូលរួម​ផងដែរ។ នៅ​ទីនោះ​លោក រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​កសិករ ដែល​ដាំ​បន្លែ​និង​ជំរុញ​ការដាំដុះ​នេះ កា្ល​យ​ទៅជា​មុខរបរ​មួយ​ថ្មី​បន្ថែមទៀត សម្រាប់​ក្រុម​កសិករ​ទាំងនោះ​ក៏ត្រូវ សម្លឹង​ទៅរក​ផង ដែរ​ក្នុងការ​ចិញ្ចឹមសត្វ​ចិញ្ចឹម​ត្រី។

លោក​បាន​ពន្យល់​ទៀតថា កសិករ​ត្រូវតែ​ផ្លាស់ប្តូរ​ទស្សនៈ ពី​ការ​ចិញ្ចឹមសត្វ​ការដាំ​បន្លែ ដែល​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ឬ ធ្វើជា​ការដោះដូរ​បន្តិច​ប​ន្ទួ​ច ឱ្យទៅ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មានន័យថា ដាំ​នឹង​ចិញ្ចឹម​ដើម្បី​លក់។ ធ្វើ​ដូចនេះ​ទើប​អាច​បង្កើន​ចំណូល​និង​ធ្វើ​ផលិតផល​កសិកម្ម​នៅក្នុង​ស្រុក​ កាន់តែ​អាច​ម្ចាស់ការ​បាន​និង​កាត់បន្ថយ​បានការ​នាំចូល​ពី​ប្រទេសក្រៅ។

លោក​ រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ប្រធាន អនុប្រធាន​មន្ទីរ និង ថ្នាក់ដឹកនាំ​ការិយាល័យ​ក្រោម​ឱវាទ មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ត្រូវ​ម្ចាស់ការ​ឱ្យបាន​លើ​ការផ្គត់ផ្គង់​ ការហូបចុក​ដើម្បី​ឈានទៅ​ឈប់​នាំចូល​ពី​ខេត្ត​ជិតខាង​និង​ពី​បរទេស។ ដើម្បី​ធ្វើបែបនេះ​បាន​ត្រូវ​ក្តាប់​ឱ្យបាន​ថា លទ្ធភាព​ផ្គត់ផ្គង់​សាច់ បន្លែ​ហូប​គ្រប់គ្រាន់ តើ​ត្រូវ​ធ្វើយ៉ាងណា? ក្តាប់​ឱ្យ​ជាប់​នូវ​ស្ថិតិ​សត្វ​ក្នុងភូមិ​យើង ដោយ​ត្រូវ​ធ្វើបញ្ជី​ចំនួន​ប្រជាជន​ក្នុងភូមិ? មាន​ប៉ុន្មាន​គ្រួសារ? ហើយ​ក្នុង១គ្រួសារ​មាន​សត្វ​ប៉ុន្មាន​ក្បាល?

លោក​ រដ្ឋមន្ត្រី​ត្រូវ​បន្តទៀតថា​ត្រូវ​ជំរុញ​ដល់​ការបំពាក់​បំប៉ន​ភ្នាក់ងារ​ សុខភាព​សត្វ​ភូមិ​ដែល​បានទទួល​ការបណ្តុះបណ្តាល​រួចហើយ​បន្ថែមទៀត។ លោក​បន្តទៀតថា​ពេទ្យសត្វ​ភូមិ​ត្រូវតែ​ប្រឹងប្រែង​ថែមទៀត​ព្រោះថា រដ្ឋបាល​ផ្តល់​មុខរបរ​ឱ្យ​មួយ​រួចទៅហើយ​ដូចនេះ​ត្រូវ​បង្កើន​មុខរបរ​ បន្ថែមទៀត​ដូចជា ដាំ​ស្មៅ បើក​លក់​ថ្នាំ​សម្រាប់​ព្យាបាល​សត្វ។ ត្រូវ​ធ្វើជា​គំរូ​គេ​ក្នុង​ការដាំ​ដំណាំ ការចិញ្ចឹម​សត្វ ហើយ​បំផុស​កសិករ​កុំឱ្យ​ចិញ្ចឹម​ដាក់​ទ្រុង និង យកទៅ​ចាក់​ថ្នាំ​ការពារ។ កសិករ​ត្រូវ​ដឹងថា​ការចាក់​វាក់​សាំង១មុខ​គឺ​ការពារ​បានតែ​ជំងឺ១មុខ​ទេ។ ការចិញ្ចឹម​សត្វ ត្រូវ​ចេះ​កត់ត្រា និង​តាមដាន​សត្វ​បន្ទាប់ពី​ចាក់​ថ្នាំ​បង្ការ​រួច។ ឧស្សាហ៍​កត់ត្រា​ទុក​អំពី​របៀប​ផ្សំ និង​ការប្រើប្រាស់​ឱសថ​បុរាណ។

នៅពេលនោះ ​លោក​រដ្ឋមន្ត្រី​ក៏បាន​ចែកជូន​នូវ​បរិក្ខារ​បសុពេទ្យ និង​ឯកសារ​មួយចំនួនទៀត​ដល់​ពេទ្យសត្វ​ភូមិ និង​ប្រជាជន​ចូលរួម​ផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាស្ត្រ៣ចំណុចសំខាន់ៗ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ...
កម្មវិធីទី៤៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់...
កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធីទី១៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការីអមដំណើរ ចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត
កម្មវិធីទី២៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ស្រុកឈូក ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះពិនិត្យទីសត្តឃាតដ្ឋានទំនើបរបស់ក្រុមហ៊ុន CP Cambodia
កម្មវិធីទី១៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម
កម្មវិធីទី៤៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែល៖ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពតំបន់គ្រប់គ្រងជលផលប្រជុំកោះពោធិ៍ កោះអាចម៍សេះ និងកោះទន្សាយខេត្តកែប
ឈានចូលកម្មវិធីទី២៖២២-១១-២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមសេះ និងគោមួយកន្លែងដើម្បីផលិតបានពូជសុទ្ធល្អនៅខេត្តកែប
កម្មវិធីទី១៖ ២២-១១-២០២២ ឯកឧត្តមរដ្ឋមន្រ្តីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមសេះ...
ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមក្នុងពិធីវេទិកាជាតិអេកូទេសចរណ៍​លេីកទី៣​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
នៅក្នុងវេទិកាជាតិអេកូទេសចរណ៍​លេីកទី៣​ កាលពីថ្ងៃទី២១​ វិច្ឆិកា​ ឯកឧត្ដមរដ្ឋមន្ត្រី...