មាន​សំណុំរឿង​ព្រៃឈើ​ជិត១ពាន់​ករណី​កំពុង​នៅក្នុង​ដៃ​តុលា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 190

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​ព្រៃឈើ​ បាន​អះអាងថា ជាមួយនឹង​ការ​រឹបអូស​ឈើ​ល្មើស ​រាប់ពាន់​ម៉ែត្រគូប ​និង​ការ​ចាប់បាន​ជនល្មើស​ជិត១០០នាក់ ​បញ្ជូនទៅ​តុលាការ​នោះ ពេលនេះ​ក៏មាន​សំណុំរឿង​បទល្មើស​ព្រៃឈើ​ ជិត​មួយ​ពាន់​ករណី​ កំពុង​នៅក្នុង​ដៃ​តុលាការ​ដែរ។

ឯកឧត្តម ឆេង គឺ​ម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ បាន​អះអាងថា ​កាល​ពីសប្តាហ៍​កន្លងទៅនេះ​ថា ក្នុង​ឆ្នាំ២០១០ របស់​រដ្ឋបាល​ព្រៃឈើ​ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន និងអង្ក​ភាព​ពាក់ព័ន្ធ ​អាជ្ញាធរ​មូលដ្ឋាន​ និង​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល រដ្ឋបាល​ព្រៃឈើ​ បាន​ចាប់​ឃាត់ ​និង​រឹបអូស​ឈើ​គ្រប់​ប្រភេទ ​បា​នសរុ​បប្រមាណ១០ពាន់​ម៉ែត្រត្រីគុណ​ និង​ចាប់បាន​ខ្លួន​ជនល្មើស​បញ្ជូនទៅ​តុលាការ ​ចំនួន៨២នាក់ ​ហើយ​បាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំនួន១.៣៧៧ ករណី។

ជាមួយគ្នានេះ​ សំណុំរឿង​បញ្ជូនមក​ ត្រូវបាន​ចាត់ថ្នាក់​ទៅតាម​ប្រភេទ​បទល្មើស​ ចំនួន១.៥០៧ករណី ក្នុងនោះ​បញ្ចប់​សំណុំរឿង ​ចំនួន៥៤២ករណី កំពុង​ចងក្រង​សំណុំរឿង៣០ករណី និង​ស្ថិតក្នុង​សមត្ថកិច្ច​តុលាការ​ចំនួន​បទល្មើស​ក្នុង​ឆ្នាំ២០១០នេះ​មានការ​កើនឡើង​លើស​ឆ្នាំកន្លងមក។

ដូច​នេះ​ក្តី ​លោក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ បាន​ពន្យល់ថា ប៉ុន្តែ​តួលេខ​នេះ​ មិន​មានន័យថា​មាន​បទល្មើស​កើតឡើង ​ច្រើន​លើស​ឆ្នាំកន្លងមក​នោះទេ​ តែ​ជាស​ញ្ញា​មួយ​បង្ហាញ ពី​ការ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​កាន់តែ​សកម្ម​ឡើង​របស់​ថ្នាក់ដឹកនាំ ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​ជាន់ថ្នាក់។

គេ​អាច​ចាំបាន​ថា នៅក្នុង​ឱកាស ចូល​រួម​បិទ​ការ​បូកសរុប​ការងារ​ព្រៃឈើ​ ឆ្នាំ២០១០ កាលពី​ថ្ងៃទី១៣ ខែមករា​កន្លងទៅនេះ​ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  បាន​រំលឹក​ដល់មន្ត្រីរដ្ឋបាល ​ឲ្យ​បន្ត​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ព្រះរាជអាជ្ញា តុលា​ការ​គ្រប់​ជាន់ថ្នាក់ និង អង្គភាព​ពាក់ព័ន្ធ ​ដើម្បី​ដំណើរការ​អនុវត្តន៍​ការងារ​ វិស័យ​ព្រៃឈើ​ទទួលបាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ​រដ្ឋបាល​ព្រៃឈើ​ គ្រប់លំដាប់​ថ្នាក់ ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ ធ្វើការ​តាមដាន​ និង​ជំរុញ​ដល់​ស្ថាប័ន​អយ្យការ និង​សាលាដំបូង​រាជ​ធានីខេត្ត ដើម្បី​ចាត់ការ​លើ​សំណុំរឿង​ល្មើស​ព្រៃឈើ សត្វព្រៃ និង ការកាប់​រាន​ព្រៃ​ឲ្យ​បាន​ឆាប់រហ័ស។ ចំណុច​នេះ​ខ្ញុំ​ធ្លាប់បាន​លើកឡើង​ច្រើនសា​ហើយ ព្រមទាំង​បាន​អន្តរាយ​គម​ន៍​ទៅ​ក្រសួងយុត្តិធម៌​ផងដែរ ជាពិសេស​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​ក្រើនរំលឹក​និង​ពុំដែល​មើលរំលង​ឡើយ​អំពី​ករណីនេះ ។ ដូច្នេះ​ត្រូវ​ចាត់ចែង​ការងារ​នេះ​ឲ្យ​ទាន់ពេលវេលា។

រដ្ឋបាល​ព្រៃឈើ​ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា បទល្មើស​កើតមានឡើង​ នៅក្នុង​ដែនដី​សម្បទាន​សេដ្ឋកិច្ច រដ្ឋបាល​ព្រៃឈើ ​ក៏បាន​រឹបអូស​នូវ​វត្ថុតាង​បទល្មើស​ព្រៃឈើ-សត្វព្រៃ ​និងដីព្រៃ​ឈើ និង​ដកហូត ​ដែល​ក្នុងនោះ​រួមមាន ៖ ឈើហុប​មូល-ជ្រុង-អារ​ច្រមុះ​ប្រភេទ៩.២៨៦,៩២២ម៉ែត្រ ត្រីគុណ សសរ២.៤៧៧ដើម កូនឈើ៣.៣៨១ដើម​អុស ២១៦ស្ទែរ ធ្យូង៦,៧តោន ផ្តៅ១.៦២០គីឡូក្រាម ម្រះព្រៅ៤៣៦៣គីឡូក្រាម ផ្លែ​សំរង២១.៥៧១គីឡូក្រាម សាច់សត្វ​ចម្រុះ៣.៣២០ក្បាល និង៦.៦៧៣គីឡូក្រាម សំណាក​សត្វព្រៃ២២មុខ និង១៦០គីឡូក្រាម​រថយន្ត៦៧១គ្រឿង កុង​ទឺ​ន័​រ៥ទូ គោយន្ត៦២គ្រឿង ត្រាក់ទ័រ១០គ្រឿង អេស្កាវ៉ាទ័រ៣គ្រឿង ប៊ុ​ឌឺ​សែរ ៣គ្រឿង រទេះគោ១១គ្រឿង រទេះ​កង់ឡាន៣៥គ្រឿង រទេះ​សណ្តោង១៥គ្រឿង រណារ​រថយន្ត១៥គ្រឿង ទូក៥៧គ្រឿង ឡូរី៧គ្រឿង ម៉ូតូ១០១គ្រឿង តុ​ឈូសឈើ២២គ្រឿង កម្ទេច-ឡធ្យូង៣៣ឡ។

រដ្ឋបាល​ព្រៃឈើ​ក៏បាន​ស្រង់​សិ​ត្ថិ​ដីព្រៃ​ឈើ​ដែល​ត្រូវបាន​រំលោភបំពាន​ចំនួន ៧.៩៧៧ហិកតា ធ្វើការ​ដកហូត​ដោយ​ពុំបាន​ចេញ​ដឺ​កា​ចំនួន១២.៦២៣ហិកតា ចេញ​ដឺ​កា​បដិសេធ​ដកហូត​ដី​ព្រៃឈើ​មកវិញ មាន​ចំនួន១ដឺ​កា ស្មើនឹង៩.៣១៧ហិកតា ស្រង់​សិ​ត្ថិ​រណារ​បាន​ចំនួន៤៥គ្រឿង​និង​ដកហូត​បាន​ចំនួន៣៩៤គ្រឿង។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនា...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥...
នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិកា...
ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម
នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន អមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ...
ពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីន
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម...
ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការ យោគយល់គ្នាស្តីពី "ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេក វិទ្យ...
នៅសណ្ឋាគារ The Gread Duke នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...