ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រួមជាមួយ លោកជំទាវ Carmen Moreno បានចូលរួមក្នុងពិធីប្រគល់ទទួលនាវាល្បាតក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ

ចេញ​ផ្សាយ​ ០៥ ឧសភា ២០២២ 2081

នាព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក .. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅខេត្តកោះកុង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាមកពីស្ថាប័ន និងអង្គភាពពាក់ពន្ធ័ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន បានចូលរួមក្នុងពិធីប្រគល់ទទួលនាវាល្បាតក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលខេត្តកោះកុងសម្រេចបានប្រកបដោយមោតនភាព ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗប្រកបដោយភាពទាក់ទាញយ៉ាងរស់រវើក ដែលក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងផងដែរថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលបានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ។ ក្នុងរយៈពេល២ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារការិយាល័យ និងសម្ភារ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះសហភាពអឺរ៉ុបក៏បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងកម្មវិធីថ្មីចំនួន២ទៀតដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលគឺកម្មវិធី CaPFish-Aquaculture និង CAPFISH-Capture ដែលគម្រោងទាំង២នេះចាប់ផ្តើមពីឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅឆ្នាំ២០២៤។ 

ជាសក្ខីភាពថ្ងៃនេះ គម្រោង CAPFISH-Capture នឹងផ្តល់នាវាល្បាតចំនួន៧គ្រឿងថ្មីបន្ថែមទៀត ដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ សម្រាប់បំពេញតម្រូវការចាំបាច់ក្នុងការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងសូចនាករដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប សម្រាប់អនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI) និងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)

 ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ក្នុងការប្រើប្រាស់នាវាល្បាតអោយបានត្រូវគោលដៅក្នុងការបង្រ្កាបបទល្មើសនេសាទ និងត្រូវធ្វើការថែរក្សារនាវាអោយបានល្អ និងមានប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...