ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ០៧ សីហា ២០២០ 2060

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីការរីកចម្រើនរបស់សមាគម និងបញ្ហាប្រឈម   សំខាន់ៗ ព្រមជាមួយគ្នានេះដែរសមាគមចង់ទទួលយកអនុសាសន៍ណែនាំ និងស្វែងយល់បន្ថែមអំពីគោលការណ៍របស់ក្រសួងក្នុងការជំរុញវិស័យវារីវប្បកម្មកម្ពុជាពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែប ទាំងបរិមាណ និងគុណភាព ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ និងឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ក្នុងខណ:សេដ្ឋកិច្ចជាតិកំពុងជួបវិបត្តិដោយសារជំងឺ ឆ្លងកូវីដ-១៩។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល សមាជិកសមាគមវារីវប្បករអញ្ជើញមកពីតាមបណ្តាខេត្តទូទាំងប្រទេស តំណាងក្រុមហ៊ុនចិញ្ចឹមត្រី ផលិតចំណីត្រីនាំ  មុខធំៗ និងមន្រ្តីជំនាញសំខាន់ៗមួយចំនួនទៀត។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែង និងសមិទ្ធផលសំខាន់ៗដែលសមាគមវារីវប្បករកម្ពុជាសម្រេចទទួលបាននាពេលកន្លង មក។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាតួនាទី ភារកិច្ច និងសមិទ្ធផលដែលសមាគមសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបរិមាណផលចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាប់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ្-១៩។ សំខាន់ជាងនេះទៅទៀត    គឺស្របពេល និងទាន់សភាពការណ៍អនុវត្តជាក់ស្តែងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈ មណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង ថាវារីវប្បករគួរចងក្រងសមាគមដើម្បីបង្កើត ឬរួបរួមគ្នាជាកំលាំងសម្រាប់ធ្វើការតវ៉ាពីតម្លៃ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត។ ជាងនេះទៅទៀតសម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ០០០លានរៀលដើម្បីពង្រីកការចិញ្ចឹមតាមគ្រួសារកសិករដែលមានបំណងចិញ្ចឹមក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយសម្តេចបានសន្យាថានឹងបន្ថែមថវិកាជូនបន្ថែមទៀតប្រសិនបើមានតម្រូវការចាំបាច់។

ក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាសមាគម សមាជិកសមាគម និងក្រុមហ៊ុនផលិតចំណីត្រី បានចូលរួមជាមតិយោបល់មួយចំនួនដូចជា៖ ទី១- អរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ និងជាពិសេសអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជួយឧបត្ថម្ភ និងគាំទ្រនូវរាល់សកម្មភាពរបស់សមាគមវារីវប្បករកម្ពុជាក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ទី២- ក្នុងនាមឲ្យសមាគមវារីវប្បករ លោក សុខ រ៉ាដែន សន្យាថានឹងខិតខំបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មឲ្យមានការរីកចម្រើនថែមទៀត ធ្វើយ៉ាងណាចូលរួមផ្គត់ផ្គង់ទាំងបរិមាណ និងគុណភាពឲ្យទីផ្សារក្នុងស្រុក និងឈានជាជំហានៗទៅធ្វើការនាំចេញ។ ទី៣- ស្នើសុំជួយធ្វើការទប់ស្កាត់ការនាំ ចូលត្រីខុសច្បាប់ និងទី៤- តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី តំណាងសមាគមវារីវប្បករកម្ពុជា ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទឹកសម្រាប់ចិញ្ចឹមត្រី បញ្ហាតម្លៃភ្លើង និងចំណីត្រី។

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកសំណើរបស់សមាគម រួចថានឹងនាំយកសំណើនេះទៅជូនក្រសួង ពាក់ព័ន្ធធ្វើការពិនិត្យពិចារណាដោះស្រាយតាមការចាំបាច់។ ដោយឡែក ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នឹងបន្តជំរុញការងារផ្សព្វផ្សាយបច្ចេកទេស ផលិតចំណី និងបង្កាត់ពូជឲ្យ បានទូលំទូលាយ ស៊ីជម្រៅ និងបានទៅដល់ប្រជាកសិករបានទាន់ពេល និងទាន់សភាពការណ៍ បច្ចុប្បន្ន។ ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សមាជិកសមាគមវារីវប្បករឲ្យយក ចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាពនេះឲ្យកាន់តែមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...