ត្រូវ​ប្ដូរ​សំណាប​ចាស់​ជំនួស​វិញ​ដោយ​សំណាប​ថ្មី

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2332

ត្រូវ​ប្ដូរ​សំណាប​ចាស់​ជំនួស​វិញ​ដោយ​សំណាប​ថ្មី ។ នេះ​គឺជា​ប្រសា​ស​ន៏​ណែនាំ​របស់​ឯកឧត្ដម​ប​ណ្ឌិ​ត ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ក្នុងឱកាស​អញ្ជើញ​ចុះទៅពិនិត្យ​បញ្ហា​គ្រោះរាំងស្ងួត​នៅ​ឃុំ​រំ​ចង់ ឃុំ​ទ្រា ឃុំ​ជើង​គួ​ន និង​ឃុំ​ស្លា ស្រុក​សំរោង ខេត្ដ​តាកែវ​កាលពី​ថ្ងៃទី០១ខែកញ្ញា​កន្លងទៅនេះ។

ក្នុងឱកាស​ជួប​សំណេះសំណាល​ជា​ប្រជាពលរដ្ឋ​ ដែល​បាន​ជួប​បញ្ហា​គ្រោះរាំងស្ងួត​ ចំនួន១០០គ្រួសារ ​ឯកឧត្ដម​រដ្ឋ​មន្ដ្រី​បាន​មាន​ប្រសា​ស​ន៏​ណែនាំ​ដល់​កសិករ ឱ្យ​ប្ដូរ​សំណាប​ចាស់ ​និង​ជំនួស​វិញ​ដោយ​សំណាប​ថ្មី។ ឯកឧត្ដម​បាន​ពន្យល់​ថា សំណាប​ចាស់​អស់​ពេលធ្វើ​ការលូតលាស់ ហើយ​ប្រសិនបើ​យក​វា​ទៅ​ស្ទូង គឺ​សំណាប​ចាស់​ស្ទូង​ទៅ​មិន​បែក​គុម្ព​ទេ ហើយ​ពេល​ស្ទូង​ត្រូវ​ការចាប់​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ខាត​សំណាប ។ សំណាប​ចាស់​មាន​ជំងឺ​ជាប់​នឹង​ដើម(ជំងឺ​អុច​ត្នោត) ។ សុខភាព​មិនល្អ ។

ដោយសារ​ខ្វះ​ទឹក​សំណាប​នេះ​គ្មាន​ឫស ។ កាលណា​យកទៅ​ស្ទូង​វា​មិនអាច​លូតលាស់​ដូច​ប្រក្រតី​បានទេ ។ ខាត​ពេល ខាត​ទុន​និង​បាន​ផល​តិច ។ ឯកឧត្ដម​បន្ដទៀតថា ដោយសារ​ហេតុផល​ទាំងអស់នេះ យើង​ត្រូវ​ប្ដូរ​សំណាប​ចាស់​ចេញ ហើយ​រក​សំណាប​ថ្មី​មក​ជំនួស​វិញ ។ ពីព្រោះ​សំណាប​ថ្មី​មាន​សុខភាព​ល្អ ។ ពុំមាន​ជំងឺ​ជាប់​នឹង​ដើម​វា ។ សំណាប​ថ្មី​មាន​ពេលវេលា​គ្រប់គ្រាន់់​ក្នុងការ​លូតលាស់​ព្រោះ​ជា​ពូជ​ស្រូវស្រាល មិន​ប្រកាន់​រដូវ ។ពេល​សូម​សាប​ឱ្យ​ស្ដើង។សាប​រួច​គ្រប់​ថ្ងៃ​ដកយក​ទៅ​ស្ទូង​ចំពេល​មានទឹក​នោះ​វា​ដុះ​លូតលាស់​បានល្អ ។

ទាក់ទង​នឹង​បញ្ហា​ប្ដូរ​សំណាប​គឺជា​បញ្ហា​ធំ​របស់​បងប្អូន​ដែល​ខ្វះ​ពូជ​ដូច្នេះ​ឯកឧត្ដម​រដ្ឋមន្ដ្រី សុំឱ្យ​ប្រធាន​មន្ទីរ​ចុះ​ធ្វើ​ស្ថិតិ​ពី​តម្រូវការ​ពូជ​របស់​គ្រួសារនីមួយៗ រួចហើយ​ត្រូវយក​ពូជស្រូវ​ចេញពី​ធនាគារ​របស់​មន្ទីរ មកឱ្យ​បងប្អូន​ប្រជាកសិករ​ខ្ចី ហើយ​សង​វិញ​ដោយ​គ្មាន​ការប្រាក់​នៅ​រដូវ​ច្រូតកាត់​ខាងមុខ ។

ចំពោះ​បញ្ហា​រាំងស្ងួត គឺជា​ក្ដីកង្វល់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ និង​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ ឯកឧត្ដម​រដ្ឋមន្ដ្រី​បានធ្វើ​ការណែនាំ​នូវ​ចំណុចចម្បងៗមួយចំនួន​ដែល​ក្នុងនោះ​គឺ​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នូវ​ប្រភព​ទឹក​ដែល​នៅ​ជិត ។

អ្នក​ដើមទី​កុំ​ខ្ជះខ្ជាយ​ទឹក ទុកឱ្យ​អ្នក​ចុង​ទី​ប្រើ​ផង​ចៀសវាង​មានទំនាស់។ លើក​ភ្លឺ​ទប់ទឹក​ក្នុង​ស្រែ​ឱ្យបាន​គត់មត់ ។ ឈប់​ប្រើ​ពូជស្រូវ​ធ្ងន់ ឈប់​សាប​ចាំ​ទឹក តែ​ត្រូវធ្វើ​ដី​ចាំ​ទឹក​វិញ ព្រោះថា​កាលណា​យើង​សាប​ចាំ​ទឹក​ដល់ពេល​អត់​ទឹក នោះ​សំណាប​យើង​ចាស់ ឬ​ងាប់​ចោល​ឥត​អសារ ។ នាំគ្នា​លើក​ភ្លឺ​ឱ្យបាន​ធំ​ក្នុងករណី​មាន​ភ្លៀង​យើង​អាច​មានទឹក​ក្នុង​ស្រែ។ បើ​សាប​ត្រូវ​រក​កន្លែង​ណា​ដែល​ជិត​ប្រភពទឹក​ងាយ​ជួយសង្គ្រោះ​នៅពេល​ជួប​បញ្ហា​រាំងស្ងួត ។

ចំពោះ​អ្នក​មានទឹក​ស្ទូង​រួចហើយ កុំ​ប្រញាប់​ដើរចោល​ស្រែ ត្រូវ​ឧស្សា​ហ៏​ចុះ​ស្រែ​មើល​ទឹក មើល​ភ្លឺ សត្វល្អិត និង​ស្មៅ​ចង្រៃ ព្រោះ​មិន​ប្រាកដថា​ស្ទូង​ហើយ​បាន​ទទួលផល​ល្អ​នៅពេល​ច្រូតកាត់​នោះទេ ដ​រា​ណា​គ្មាន​ការថែទាំ​បានល្អ ។ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​របស់​បងប្អូន​ប្រជាកសិករ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ជួយ​ប្រេង​សម្រាប់​បូមទឹក​ចំនូ​ន១.០០០លីត្រ និង​ជួយ​ម៉ាស៊ីនបូមទឹក​ជួយ​អន្ដរា​គម​ន៏​ចំនួន៤គ្រឿង​ទៀត ៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...