មន្ដ្រី​កម្ពុជា-ចិន​ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្ដិការ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 532

មន្ដ្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ និង​ម​ន្រី្ដ​ការទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្ដិការ​ឱ្យ​បាន​ប្រកបដោយ​ផ្លែផ្កា ពិសេស​លើ​វិស័យ​កសិកម្ម។

លោក​ច័ន្ទ សារុន​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ កាលពី​រសៀល​ថ្ងៃទី២៩ខែមេសា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Pan Guangxue ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា។

មន្ដ្រី​ខុទ្ទកាល័យ​​​​​លោក​រដ្ឋមន្ដ្រី​កសិកម្ម​បាន​ប្រាប់​រស្មី​កម្ពុជា​ថា នៅក្នុង​ជំនួប​នោះ​ លោក​រដ្ឋមន្ដ្រី​បាន​ជម្រាបជូន​ភ្ញៀវ​ដោយ​រំលឹក​អំពី​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​កម្ពុជា-ចិន ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវ​របស់​ឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពី​ខែមីនា​កន្លងទៅនេះ។

លោក​រដ្ឋមន្ដ្រី​ និង​ឯកអគ្គរដ្ឋទូត​​​​​ បានបញ្ជាក់​ប្រាប់​គ្នា​ពី​ការបង្កើតឱ្យមាន​ជំនួប ​រវាង​ក្រុមការងារ​បច្ចេកទេស​អនាម័យ ​និង​ភូ​ត្ដ​គា​ម​អនាម័យ​របស់​ ក្រសួងកសិកម្ម​កម្ពុជា​ និង​ចិន ដើម្បី​ត្រៀម​ឱ្យបាន​មុន​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​កសិកម្ម ​និង​ព្រៃឈើ​អាស៊ាន ​លើក​ទី២៣(32nd AMAF) និង​អាស៊ាន​បូក៣ ដែល​គ្រោង​ធ្វើ​នៅ​ខែ​ក​ញ្ញ​ឆ្នាំ២០១០នៅ​ក​ម្ពូ​ជា។

ជំរុញឱ្យមាន​ដំណើរកា​រ​អនុវត្ដ​ន៏​អនុស្សរណៈ ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កម្ពុជា និង​ក្រសួងកសិកម្ម​ចិន​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១៨មីនា២០១០ ដោយ​បង្កើត​ក្រុមការងារ​សម្រាប់​សម្រប​សម្រួល​និង​ទំនាក់ទំនង​គ្នា​ឱ្យបាន​ឆាប់។

ជំរុញ​ករណី​ការប្រើប្រាស់​ថវិការ​ចំនួន៥លាន​ដុល្លារ​អា​មេ​រិច ដែល​បានស្នើរ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បីឱ្យ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ប្រើប្រាស់​យកមក​អនុវត្ដ​គម្រោង​ពីរ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​និង​នាយកដ្ឋាន​ផលិតកម្ម​និង​ព​សុ​ព្យាបាល ដែល​លោកស្រី​អតីត​ឯកអគ្គរដ្ឋទូត​ហ្សា​ង ជី​ង​ហ្វេ​ង​បាន​សន្យាថា នឹង​ជួយ​សម្របសម្រួល។

លោក​រដ្ឋមន្ដ្រី​ក៏​សំនូមពរ​ ឱ្យមាន​អន្ដរា​គម​ន៏​សុំ​ជំនួយ​លើ​គម្រោង​បង្កើត​មន្ទីរ​ពិសោធ​ន៏​សម្រាប់​ត្រួតពិនិត្យ​ផលិតផល​កសិកម្ម​កម្ពុ​ជា ដែល​បាន​ស្នើឡើង​ក្នុងជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ដ្រី​កម្ពុជា សុខ​អាន និង​ឧបនាយករដ្ឋមន្ដ្រី​ចិន។

មន្ដ្រី​បានឱ្យដឹង​ទៀតថា កិច្ចពិភាក្សា​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្ដិកា​រយ៉ា​ង​ជិតស្និទ្ធ​ រវាង​ប្រទេស​ទាំងពីរ​ក្នុងនោះ​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​កសិកម្ម​រវាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​កម្ពុជា​ជាមួយ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​អនាម័យ​និង​ភូ​ត្ដ​គា​ម​អនាម័យ(SPS)នៃ​ប្រទេស​ចិន៕

ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស ស្រុកស្ទឹងត្រង់ ដើម្បីពិនិត្យការងារបង្កបង្កើនផល ការវិវឌ្ឍន៍រីកចម្រើន និងបញ្ហាប្រឈបសំខាន់របស់សហគម...
កម្មវិធីទី២៖ ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ព្រមជាមួយសហការី បានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ដើម្បីចូលរួមដាំដំឡូងមីពូជ KU50
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម...
តាមកម្មវិធីដែលបានគ្រោងទុក នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវអភិបាលនៃគណអភិបាលខេត្ត រួមជាមួយសហការីបានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ...
នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែរបស់លោក...
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទៅពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក្រុមហ៊ុនស៊ីងបាយអូថេក
ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានជម្រុញឱ្យក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយឯកឧត្ដម អ៊ុង សំអាត លោក ប៉ែន លីណាត ឯកឧត្តម កែវ អូម៉ាលីស្ស បានអញ្ជើញទៅកាន់ទីតាំងចំការឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក...
ក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យមើលវឌ្ឍនភាពនៃការដាំដើមឈើដៃគូ ដើម្បីសម្រាប់ផ្គត់ផ្គង់ឱ្យដល់វិស័យសាងសង់និងរោងចក្រកែច្នៃផលិតគ្រឿងសង្ហារឹមប្រើប្រាស់ក្នុងស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានផ្តល់កិត្តិយសធ្វើជាវេគ្មិនកិត្តិយសក្នុងការថតសម្ភាសន៍ផ្ទាល់ សម្រាប់ផលិតខ្សែភាពយន្តឯកសារអំពីរ"អភូតហេតុកម្ពុជា (CAMBODIA MIRACLE) លើវិស័យកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន...
នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម អ៊ុន សំអាត ឯកឧត្តមអេង ជាសាន ឯកឧត្តម កែវ អូម៉ាលីស្ស លោក ង៉ាន់ ភិរុណ លោក ទា គឹមសុទ្ធ និងសហការីបានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ...
នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តម អេង ជាសាន លោក គង់ វីតាណ: និងសហការីបានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុន...
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ
នៅរសៀលថ្ងៃដដែល ចេញពីខេត្តព្រះវិហារ ឆ្លងចូលទឹកដីខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA)
នៅព្រឹកថ្ងៃដដែល ចេញពីក្រុមហ៊ុន ឆាយណាហ្គ្រេតខល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...