ការចុះបង្រ្កាប និងណែនាំពីបទល្មើសជលផលក្នុងខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2209

កន្លងមក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ជល​ផល​ជា​សេនាធិការ បាន​យកចិត្តទុកដាក់​ជាប្រចាំ​ចំពោះ​បទល្មើស​ជលផល ពិសេស​នៅ​រដូវ​បិទ​នេសាទជាក់ស្តែង​កាលពី​ថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១២ អនុគណៈកម្មការ​លុបបំបាត់​បទល្មើស​ជលផល​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​លោក យូ ច័ន្ទ​ប្រសិទ្ធ អនុប្រធាននាយកដ្ឋាន​អភិរក្ស​ជលផល បាន​ដឹកនាំ​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​អាជ្ញាធរខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​ស្រុក​កណ្តៀង និង​ស្រុក​បាកាន។ ក្នុងនេះ​កម្លាំងចម្រុះ បាន​រុះរើ និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ល្មើស​អចល័ត​រួមមាន៖

របាំង​សាច់​អួន​ដែលមាន​ក្រឡា ១,៥-៣ ស.ម មាន​ប្រវែង ៨៥០ ម៉ែត្រ

-       ក្បាល​បរ​ធ្វើ​ពី​សាច់​អួន​ចំនួន ០៣គ្រឿង

-       លប​សាច់​អួន​ចំនួន៣គ្រឿង

-       របាំង​ព្រួល​កាត់​ព្រែក​ចំនួន៣០ ម៉ែត្រ

-       បង្គោល​ប្រវែង ២-៤ ម៉ែត្រ​មាន​ចំនួន២២០ដើម

-       ចាក់​លែង​ត្រី​ចម្រុះ​ចូលក្នុង​ដែនទឹក​ធម្មជាតិ​វិញ​ចំនួន ១៥គីឡូក្រាម។

ក្នុងការ​ចុះបង្ក្រាប​នេះ ឯកឧត្តម សុខ វិសាល ជាមួយ​មន្ត្រី​ជំនាញ ក៏បាន​ប្រជុំ​ផ្សព្វផ្សាយ​នូវ​អនុសាសន៍​ទាំង៧ ចំណុច របស់​សម្តេច​តេ​ជោ និង​ប្រកា​សលេខ ១២៩ ប្រ.ក.កសក របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ ស្តីពី​ការកំណត់​ប្រភេទ ឧ​បករ​ណ៏​នេសាទ គ្រួសារ​ដែល​អនុញ្ញាតឱ្យ​ធ្វើ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​ប្រជា​នេសាទ​ដែល​មកពី​ភូមិ​អ្នកតា​ទ្វារ ខេត្តបាត់ដំបង​ដែល​កំពុង​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ព្រែក​ខ្លែង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ចំពោះ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ ទាំង​នៅ​រដូវ​បើក និង​រដូវ​បទ​នេសាទ។

ក្នុងនោះដែរ​ក៏មាន​បទល្មើស​ចល័ត ដូចជា​ការ​ឆក់ អូស​អួន ជាដើម ឌេ​ល​ជនល្មើស លួច​ធ្វើ​សកម្មភាព ត្រូវបាន​សមត្ថកិច្ច រដ្ឋបាល​ជលផល​ខេត្ត កំពុង​ចុះ​ធ្វើការ​លុបបំបាត់ និង​ការពារ​ធនធាន​ជលផល​ឱ្យមាន​បរិមាណ​កើនឡើង​មួយកម្រិត​ថែមទៀត។

 

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...