ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន

ចេញ​ផ្សាយ​ ០៦ កក្កដា ២០២០ 2584

កម្មវិធីទី៣៖
ជាកម្មវិធីចុងក្រោយសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន (លេខទាក់ទង ០១២ ៣០ ៤០ ៥២) នៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅស្រុកពារាំង ខេត្តព្រៃវែង។ ព្រមជាមួយនឹងការពិនិត្យមើលការចិញ្ចឹម លោកបានអធិប្បាយជូនឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត ពីប្រវត្តិនៃការចាប់ ផ្តើមចិញ្ចឹម ដំណើរការចិញ្ចឹម និងប្រាក់ចំណូល។ បច្ចុប្បន្នកសិដ្ឋានមានកង្កែបញី ៥០០ និងឈ្មោល ៤០០ ទុកសម្រាប់បង្កាត់យកកូនលក់ ២៥០០រៀល/គក្រ ក្រៅពីកង្កែប មានមាន់ខ្មៅ និងចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅក្រាលតង់កៅស៊ូ ចិញ្ចឹមមាន់ពីលើ និងចិញ្ចឹមកង្កែបក្នុងកង់រថយន្តនៅជុំវិញរណ្តៅ ធ្វើរបៀបនេះគឺដើម្បីកាត់បន្ថយចំណីត្រី ព្រោះត្រីស៊ីលាមកមាន់ និងរក្សាក្សេត្របរិស្ថានរវាងត្រី និងកង្កែបដែលរស់នៅជីតគ្នា។ និយាយអំពីចំណូលទទួលបាន ១២០០- ១៥០០ដុល្លារ/ខែ។ បច្ចុប្បន្ន មានអតិថិជនមកទាក់ទង់ទិញកូនមាន់ខ្មៅ និងពូជកង្កែបយ៉ាង ច្រើន ដែលលើសពីសមត្ថភាពផលិតរបស់គាត់ តែទោះជាយ៉ាងណាលោក ឈឿង ថានឹងខិត ខំពង្រីកអាជីវកម្មផលិតពូជកង្កែប និងមាន់ខ្មៅនេះឲ្យបានច្រើនតាមសំណូមពររបស់អតិថិជន។

និយាយក្នុងទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះជោគជ័យរបស់លោក សៀង ឈឿង និងគ្រួរសារទទួលបាននាពេលនេះ ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានកោតសរ សើរចំពោះការប្រកាន់យកអាជីពចិញ្ចឹមកង្កែប ជំនួសការធ្វើស្រែ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មកង្កែបផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលផលិតកម្មកង្កែបធម្មជាតិបានធ្លាក់ចុះគួរឲ្យគត់សម្គាល់ និងជាពិសេសស្របពេលដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដោយប្រែក្លាយវិបត្តិនេះ ទៅជាឱកាសមាស ពង្រីក និងពង្រឹងសេដ្ឋកិច្ចគ្រួសារតាមរយ:ការចិញ្ចឹមកង្កែមនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចូលរួមពីប្រជាកសិករក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនា ពេលបច្ចុប្បន្នគឺជាចលករជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងកាល:ទេស:ដែលប្រទេសជាតិកំពុងប្រឈម ម៉្យាងវិញទៀតវានឹងជួយលើកស្រួយសេដ្ឋកិច្ចគ្រួសារប្រកបដោយចីរភាព និងនិរន្តរភាពភាព ឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ខាងមុខ ដូចដែលសម្តេចតេជោ ហ៊ុន សែននាយករដ្ឋ ប្រាថ្នាចង់បាន។ ឯកឧត្តមរដ្ឋមន្ត្រី សុំឲ្យមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត ព្រៃវែង បន្តជួយការងារបច្ចេកទេសបន្ថែមទាំងចិញ្ចឹមកង្កែប និងមាន់ធ្វើយ៉ាងណាឲ្យអាជីពនេះមាននិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...