កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាអធិរាជចន្ទី

ចេញ​ផ្សាយ​ ២៨ មីនា ២០២៣ 464

ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អនុសាសន៍ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។ 

គួរបញ្ជាក់ដែរថា កម្ពុជាបាននឹងកំពុងផលិតស្វាយចន្ទីមានគុណភាពប្រគួតប្រជែងនៅទីផ្សារជាតិ និងអន្តរជាតិដែលបានធ្វើការនាំចេញកើនឡើងជាបន្តបន្ទាប់ បើទោះបីជាស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីត១៩ និងតម្រូវការផលិតផលកសិកម្មនាំចេញមានការថយចុះយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថាស្វាយចន្ទីនៅតែជាដំណាំឧស្សាហកម្មនាំចេញលំដាប់ទី០៣ បន្ទាប់ពីស្រូវ និងដំឡូងមី។  នេះបើយោងតាមរបាយការណ៍សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល០២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ១១៤ ១៩៣,៩៣តោន ទៅកាន់ប្រទេសចំនួន០៤ គឺប្រទេសវៀតណាម (១១៤ ១៤០,៥៣តោន) ប្រទេសជប៉ុន(២៧តោន) ប្រទេសថៃ(២០តោន) និងប្រទេសកូរ៉េ (៦,៤០តោន)។ 

ស្របតាមការចង្អុលបង្ហាញរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងកសិកម្មបានលើកផែនការអាទិភាពចំនួន០៣សំខាន់ៗ ដែលផែនការអាទិភាពទីបី គឺអនុវត្តគោលនយោបាយជាតិស្តីពីចន្ទី។ ឯកឧត្តម ឌិត ទីណា បានប្តេជ្ញាយ៉ាងមោះមុតសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ទាំងអស់ដូចជាសមាគម និងសហព័ន្ធស្វាយចន្ទីកម្ពុជា ក្រសួងពាណិជ្ជកម្ម និងធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើយ៉ាងណាអាចសម្រេចគោលដៅនេះឱ្យខានតែបាន ដើម្បីប្រែក្លាយកម្ពុជាជាអធិរាជចន្ទីនាពេលអនាគត។

បច្ចុប្បន្ននេះ វិសាលភាពផ្ទៃដីដាំដុះស្វាយចន្ទីមានការកើនឡើងជាលំដាប់ ស្របពេលតម្រូវការទីផ្សារកំពុងមានសន្ទុះ កម្ពុជាបាននឹងកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនជាងមុនផងដែរ។ ទោះបីជាយ៉ាងណា កម្ពុជាមានធនធានកែច្នៃគ្រាប់ស្វាយចន្ទីនៅមានកម្រិតនៅឡើយដែលភាគច្រើនការនាំចេញស្វាយចន្ទីមានទម្រង់ជាគ្រាប់ស្រស់  ដែលចាំបាច់ទាមទារឱ្យមានការចូលរួមវិនិយោគពីដៃគូសហការនានា។

ក្រសួងកសិកម្មកំពុងធ្វើការសិក្សាវាយតម្លៃរាល់សក្តានុពលដែលមានស្រាប់ក្នុងវិស័យកសិកម្មនិងរៀបចំផែនការអភិវឌ្ឍន៍ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចក្នុងគោលបំណងទាក់ទាញនិងបង្កើនការវិនិយោគក្នុងវិស័យកសិកម្ម និងជំរុញការនាំចេញកសិផលដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...