ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា

ចេញ​ផ្សាយ​ ២៣ កក្កដា ២០២០ 2741

នៅរសៀលថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៅក្នុងវិស័យកសិកម្ម និងកាលានុវត្តភាពក្នុងការសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាកែច្នៃធាតុចូលកសិកម្ម និងបច្ចេកវិទ្យាក្រោយពេលប្រមូលផល ក្នុងការជំរុញផលិតកម្មកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងធានានូវនិរន្តភាព។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូ ដែលជាក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាដែលបានចាប់អារម្មណ៏ផ្នែកកសិកម្ម ហើយក្រសួងក៏ទទួលស្វាគមន៍ចំពោះគំនិតថ្មីៗសម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថាវិស័យកសិកម្មនៅកម្ពុជាបានឆ្លងផុតពីប្រទេសខ្វះស្បៀងមកជាប្រទេសដែលមានស្បៀងហូបគ្រប់គ្រាន់ និងកំពុងជំរុញការនាំចេញនូវផលិតផលស្បៀង និងផលិតផលកសិកម្មជាច្រើនទៀតផងដែរ។ ដោយឡែកវិស័យកសិកម្មនៅកម្ពុជាក៏នៅជួបបញ្ហាប្រឈមជាច្រើន ដូចជាលទ្ធភាពស្រោចស្រព វត្ថុធាតុដើមដែលជាធាតុចូលកសិកម្ម (ការកែច្នៃជី ថ្នាំកសិកម្ម ចំណីសត្វ និងការប្រើប្រាស់គ្រឿងយន្ត នៅមានកម្រិត) និងបច្ចេកវិទ្យាក្រោយពេលប្រមូលក៏នៅមានកម្រិតផងដែរ។ ហេតុដូចនេះ វិស័យកសិកម្មនៅកម្ពុជា មានតម្រូវការវិនិយោគផ្នែកកម្មន្តសាលកសិកម្ម ដូចជារោចក្រកែច្នៃជី ថ្នាំកសិកម្ម ចំណីសត្វ និងរោងចក្រតម្លើងគ្រឿងយន្តកសិកម្ម ដើម្បីកាត់បន្ថយចំណាយថ្លៃដើមឱ្យនៅកម្រិតអប្បបរមា ព្រមទាំងរោងចក្រកែច្នៃផលិតផលកសិកម្មក្រោយពេលប្រមូលផលដើម្បីបង្កើនតម្លៃបន្ថែម។
លោកបណ្ឌិត ហេង ប៊ុន អ៉ី ជាអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោក និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកបណ្ឌិតបានបញ្ជាក់ជូនថា លោកធ្លាប់បានធ្វើការស្រាវជ្រាវពីប្រភេទឡសម្ងួត និងឡដុតសំរាម ដោយបានសហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ដោយពិនិត្យឃើញពីកាលានុវត្តភាពក្នុងវិស័យកសិកម្មនៅកម្ពុជា លោកបណ្ឌិត មានគម្រោងចង់សហការជាមួយក្រសួងក្នុងការស្រាវជ្រាវពីប្រភេទឡសម្ងួតខ្នាតតូច ដើម្បីជួយដល់កសិករខ្នាតតូច ឬសហគមន៍កសិកម្ម សម្រាប់ការសម្ងួតស្រូវ ឬផលិតផលកសិកម្មដទៃទៀត។ ក្រៅពីនេះ លោកបណ្ឌិត ក៏បានធ្វើការពិសោធន៍ស្រាវជ្រាវនូវប្រភេទទឹក ដែលមានសារជាតិអ៉ីយ៉ុងម្យ៉ាងដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលទឹកនេះអាចជួយបម្រើដល់ផ្នែកផលិតកម្មដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងវារីវប្បកម្ម។ ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ក៏បានស្នើសុំក្រសួងចូលរួមសហការសិក្សាពិសោធន៍ពីការប្រើប្រាស់ភក់នៅក្នុងបឹងទន្លេសាបសម្រាប់កែច្នៃ និងប្រើប្រាស់ជាជីកសិកម្មធម្មជាតិ។
ជារួម ឯកឧត្តមរដ្ឋមន្រ្តី សូមធ្វើការគាំទ្រនូវគំនិតនវានុវត្តន៍សម្រាប់ការស្រាវជ្រាវរកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមអ្នកស្រាវជ្រាវ ឱ្យគិតគូរពីការស្រាវជ្រាវនូវបច្ចេកវិទ្យាកសិកម្ម ដែលឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃវិស័យកសិកម្ម និងជីវភាពរបស់កសិករនៅកម្ពុជា និងពិនិត្យមើលនូវដំណើរការវិវឌ្ឍថ្មីៗទៀតនាពេលខាងមុខ ដើម្បីធានាឱ្យការស្រាវជ្រាវផ្សារភ្ជាប់នឹងដំណើរការនៃការវិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...