ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO អញ្ជើញមកកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាព

ចេញ​ផ្សាយ​ ១៤ តុលា ២០២០ 2104

កម្មវិធី CaPFish-Capture និង CaPFish Aquaculture ត្រូវបានទទួលជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបចំនួន ៨៧លានអឺរ៉ូ សម្រាប់រយៈពេល ០៦ឆ្នាំ។ កម្មវិធីនេះមានគោលបំណងចំបងគាំទ្រនូវឆន្ទ:សម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ និងបរិយាប័ន្ននៃវិស័យវារីវប្បកម្មដើម្បីចូលរួមធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យជលផល។ យោងលើកម្មវិធីដ៏មានសារ សំខាន់មួយនេះ នាថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO អញ្ជើញមកកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្ម វិធីខាងលើនៅតាមចំណុចគោលដៅនៃកម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម៖

កម្មវិធីទី១៖

អញ្ជើញចុះមកពិនិត្យសិប្បកម្មកែច្នៃផល និងផលិតផលជលផល របស់លោក សំណាង សុធា  (លេខទំនាក់ទំនង ០៩២ ៤២២ ៤០៤) ភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប។ លោកសុធា បានឲ្យដឹងថាសិប្បកម្មនេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ជាលក្ខណគ្រួសារ ជាបណ្តើរៗដោយទទួលបានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលទាំងបច្ចេកទេសកែច្នៃ គោលការណ៍ណែនាំស្តីអំពីការអនុវត្តអនាម័យល្អ(Good Hygiene Practices) ការអនុវត្តផលិតកម្មល្អ (Good Manufacturing Practices) និងគោលការណ៍ HACCP (Hazard Analysis Critical Control Point) និងជាពិសេសតម្រូវការទីផ្សារខ្ពស់។ បច្ចុប្បន្ន លោកសុធា មានផលិតត្រីងៀតត្រីអណ្តែង ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រី ផាត់ ដោយប្រើប្រាស់ផល និងផលិតផលជលផលក្នុងស្រុកទាំងស្រុង ជាមធ្យមពី ៩០- ១០០តោន/ឆ្នាំ (ត្រីចំរុះគ្រប់ប្រភេទ) ផលត្រីទាំងនោះភាគច្រើនទទួលទិញពីកសិដ្ឋានចិញ្ចឹម  និងប្រជានេសាទនៅមូលដ្ឋាននេះផ្ទាល់។ ផលិតផលកែច្នៃទាំងអស់យកទៅផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តសៀមរាបទាំង មូលប្រមាណ ៥០% រាជធានីភ្នំពេញ ៣០% និងខេត្តឧត្តរមានជ័យ ២០% ចំណូលដែលបានមកពីសិប្បកម្មនេះជាមធ្យមជាង ៥០ ០០០ដុល្លារ ហើយលោកគ្រោងនឹងបង្កើនបរិមាណផលិត ១០% រៀងរាល់ឆ្នាំ។

ក្រោយពីបានអញ្ជើញពិនិត្យឃើញទិដ្ឋភាពជារួមរបស់សិប្បកម្មកែច្នៃ និងសកម្មភាពជាក់ស្តែង រួចមកឯកឧត្ដមរដ្ឋមន្រ្តី និងលោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែង ជំនះបាននូវរាល់ឧបសគ្គគ្រប់បែបយ៉ាងឈានមកសម្រេចបានជោគជ័យដូចអ្វីដែលយើងបានឃើញនាពេលនេះ។ ភាពជោគជ័យនេះ វាពិតជាបានចូលរួមចំណែកបំពេញឲ្យសេចក្តីត្រូវការទីផ្សារក្នុងខេត្ត កាត់បន្ថយការនាំចូល ជួយជំរុញផលិតកម្មវារីវប្បកម្មក្នុងស្រុក បង្កើនចំណូល បង្កើតការងារ ចូលរួមអភិវឌ្ឍវិស័យវារីវប្បកម្ម និងជាពិសេសបាននិងកំពុងចូលរួមអនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យលោកសុធា ត្រូវបន្តរក្សាមុខរបរនេះ និងគួរពង្រីកផលិតកម្មបន្ថែមដើម្បីបំពេញឲ្យតម្រូវការទីផ្សារក្នុងខេត្ត។ មួយវិញទៀត សិប្បកម្មកែច្នៃផល និងផលិតផលជល ផល នេះគឺជាសិប្បកម្មមានលក្ខណជាតំបន់ (ប្រហុកសៀមរាប) ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ហើយជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មកែច្នៃ ជាពិសេសផលិតកម្មចិញ្ចឹមដើម្បីធ្វើការផ្គត់ផ្គង់ឲ្យសិប្បកម្ម ហើយគួរជួយរៀបចំ QR Code ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម អនាម័យ និងប្រភព ដែលផ្គល់ជំនឿទុកចិត្តសម្រាប់អ្នកបរិភោគ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឲ្យគិតគូពីការកែច្នៃនៅនឹងកន្លែង ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ កាត់បន្ថយភាពជន់ជោនៃផលចាប់នៅរាល់រដូវប្រមូលផល។ នាឱកាសនេះ លោកជំទាវក៏មានចំណាប់អារម្មណ៍ដែលមានខ្លឹមសារថា កម្ពុជាជាប្រទេសសម្បូរធនធានទឹក មានទឹកត្រូវមានត្រី ប៉ុន្តែដោយសារការប្រែប្រួលអាការធាតុ ការកើនឡើងសេចក្តីត្រូវការផលត្រី ការរីកចម្រើនសេដ្ឋ កិច្ច ធ្វើឲ្យបរិមាណផលចាប់ពីធម្មជាតិមានការខ្វះខាត ឬធ្លាក់ចុះ ដូច្នេះមានតែវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ទេទើបអាចធានាការផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។ ព្រមជាមួយគ្នានោះ យើងក៏មិនគួរមើលរំលងលើការងារអភិវឌ្ឍ និងអភិរក្សមេពូជត្រី រក្សា ការពារ តំបន់អភិរក្សពូជត្រី រក្សា ការពាព្រៃលិចទឹក ទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ហើយងាកមកជំរុញ និងលើកទឹកចិត្តការចិញ្ចឹមត្រីគ្រប់រូបភាពទាំងជាលក្ខណគ្រួសារ និងកសិដ្ឋានធំៗ រួមទាំងសិប្បកម្មកែច្នៃ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានចែកទូកម៉ាស៊ីនចំនួន ១០ ជូនដល់មន្រ្តីជលផលសម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ ហើយលោកបានណែនាំឲ្យមន្រ្តីជួយថែរក្សា ប្រើឲ្យចំគោលដៅ និងចូលរួមទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...