ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ និងមន្ទីរពិសោធន៍) ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ

ចេញ​ផ្សាយ​ ១៤ មេសា ២០២០ 732

នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០ ២០ ដែលជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យខ្សែច្រវាក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍) ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ។

ពេលជួបសំណេះសំណាលជាមួយ ឯកឧត្តមរដ្ឋមន្ត្រី លោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ា ស៊ីន បានជម្រាបជូនថាក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវគ្រប់ប្រភេទបានចំនួន ៩៦ ៣៨៦តោន និងឆ្នាំ២០២០ នេះបាន ៦៥ ៣៧៥ តោន។ ដោយឡែក ក្នុងឆ្នាំ២០១៩ នាំចេញបាន ៤០ ១៧៥តោន និង ៣ខែដើមឆ្នាំ២០២០ នាំចេញបាន ២៤ ៤២៨តោន ភាគច្រើនទៅកាន់ប្រទេសចិន។ បច្ចុប្បន្ន មានឡសម្ងួតចំនួន ៣ អាចសម្ងួតស្រូវបាន ៥៥០តោនក្នុង ១ថ្ងៃ និងមានស្រូវស្តុកទុកចំនួន ៧ពាន់តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏នៅជួបមានជួបបញ្ហាប្រឈមនឹងការប្រគួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទងទៅនឹងតម្លៃភ្លើង និងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់នៅឡើយ ។ បន្ទាប់ពីបានជ្រាបរបាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹម និងជឿជាក់លើរោងម៉ាស៊ីនថានឹងបន្តចូលរួមសហការឲ្យបានល្អដើម្បីជួយជំរុញការនាំចេញមាសសឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក និងជាពិសេសចូលរួមសហការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលហាមនាំចេញអង្ករស បានពេញលេញ។ មួយវិញទៀត រោងម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវត្រូវជួយទិញប្រមូលស្រូវពីប្រជាកសិករយកមកស្តុកទុកឱ្យអស់លទ្ធភាពដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និងជួយធានានូវបរិមាណស្តុកស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមកមានចំនួនជាង ១០,៨៨ លានតោន ក្នុងនេះសម្រាប់ស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន ៨ ២៦៩ ៣៣៣តោន និងស្រូវ ប្រាំង ២ ៦១៦ ២៤១តោន។ ដោយឡែក ខេត្តតាកែវ បរិមាណស្រូវសរុបទាំងវស្សា និងប្រាំងចំនួន ១ ២០៨ ៦៤០តោន ហើយមកទល់ពេលនេះគឺនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់ហតទៀតមិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ ១៦ពាន់តោនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ និងសហការីបានបន្តដំណើរមកពិនិត្យមើលរកទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវ...
ចប់កម្មវិធីនៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២ដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គល បុរី ខេត្តបន្ទាយមានជ័យ
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប។...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយ ឯកឧត្តម សឿម ប៉ុនណារិទ្ធ អភិបាលរងខេត្តនិងសហការីបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការស្តារឡើងវិញដំណាំស្រូវរបស់បងប្អូនប្រជា កសិករនៅឃុំអូតាគី...
ខេត្តបាត់ដំបងគឺជាទិសដៅចុងក្រោយនៃដំណើរបេសកកម្មសម្រាប់ថ្ងៃទី១ របស់ឯកឧត្តមរដ្ឋមន្ត្រី។...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកឃុំត្រពាំងជ័យ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញ
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកឃុំត្រពាំងជ័យ...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង
ព្រឹកថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័កព ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា...
ឯកឧត្តមរដ្ឋមន្រ្តី បានចូលពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃពុធ ៤រោច ខែកក្តិក ឆ្នាំជូត ទោស័កព ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១១:៣០ ព្រឹកថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋម​ន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ដើម្បីជួបសំណេះសំណាល និងនាំយកពូជស្រូវចំនួន ២៩,២តោន និងគ្រឿងឧបភោគ បរិភោគមួយ ចំនួនទៀតមកចែកជូនប្រជាកសិករចំនួន...
ឈានចូលដល់កម្មវិធីទី២ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកជួបសំណេះសំណាល និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតជូនកសិកចំនួន ៥៥គ្រួសារ
ឈានចូលដល់ថ្ងៃទី៤ ហើយក៏ជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន ២៥៥គ្រួសារនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី
ចូលដល់កម្មវិធីទី២ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្ត និងសហការី បានអញ្ជើញមកជួបសំណេះ សំណាល និងនាំយកពូជស្រូវចំនួន ២៩តោន និងគ្រឿងឧបភោគ បរិភោគមួយចំនួ...
ឈានចូលដល់ថ្ងៃទី៣ សម្រាប់ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចូលកសិដ្ឋានផលិតស្រូវពូជទួលសំរោង ដែលត្រូវបានប៉ះពាល់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់
នៅរសៀលថ្ងៃដដែល ក្នុងដំណើរបន្តឆ្ពោះទៅខេត្តបាត់ដំបង ដើម្បីពិនិត្យស្ថានភាពទឹកជំនន់នៅទីនោះ...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ៨បណ្តុំ
ឆ្លងចូលកម្មវិធីទី២៖ នៅវេលាម៉ោង ១៣:៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរតាមរយៈត្រាក់ទ័រ ដើម្បីពិនិត្យផ្ទាល់នៃស្ថានភាពទឹកជំនន់ ដែលកំពុងប៉ះពាល់ ខូចខាតដំណាំស្រូវវស្សារបស់ប្រជាកសិករលើផ្ទៃដីជាង...
បន្ទាប់ពីពិធីចែកពូជស្រូវជូនប្រជាកសិករចំនួន ២៩៨គ្រួសារនៅភូមិរហាត់ទឹក ឃុំរហាត់ទឹក...