ឯកឧត្តមរដ្ឋមន្រ្តីអំពាវនាវឱ្យកសិករបញ្ឈប់ការលក់ស្រូវបែរមកកែច្នៃលក់ជាអង្ករវិញ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2510

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​និង នេសាទ​ បាន​អំពាវនាវ​ដល់​ប្រជាកសិករ ​នៅ​ខេត្តកំពត​ ឱ្យ​កសិករ​បញ្ឈប់​ការលក់​ស្រូវ ​បែរមក​កែច្នៃ​លក់​ជា​អង្ករ​វិញ​ ដើម្បី​ស្រប​ នឹង​គោលនយោបាយ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ។

ឯកឧត្តម​រដ្ឋមន្ត្រី​​ញ្ជើ​ញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ស្រូវវស្សា​ និង​សំណេះសំណាល​ជាមួយ​កសិករ ១០០គ្រួសារ​ នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ព្រៃ​ទន្លេ​ ស្រុក​បន្ទាយមាស ខេត្តកំពត កាលពីដើម​ស​ប្តា​ហ៌​កន្លងទៅនេះ ​បានស្នើ​អោយ​អគ្គនាយក​ដ្នា​ន​កសិកម្ម​ និង​មន្ទីរ​កសិកម្ម ​សហការ​ជិតស្និទ្ធ​ ជាមួយ​អាជ្ញាធរ​មួលដ្ឋាន​ គ្រប់​ជាន់ថ្នាក់​ចុះជួយ​ផ្សព្វផ្សាយ​ និង​បង្រៀន​ដល់​កសិករ​អោយ​យល់ដឹង​បន្ថែម ​អំពី​ប្រព័ន្ធ​ព័​ត៌​ទីផ្សារ ​ការយល់ដឹង​អំពី​ការបាត់បង់​ក្រោយពេល​ប្រ​មួល​ផល​ ការធ្វើ​បង្ហាញ​ពី​ការប្រើប្រាស់​ឧ​បករ​ណ៌​ និង​បច្ចេកទេស​ដាំ​ដុះថ្មី។ល។

និយាយ​ដល់​ការ​បង្កបង្កើនផល​ស្រូវ​កន្លងមក​ យើង​បាន​ដោះស្រាយ​បញ្ហា​ទឹក ​ជូន​ហើយ​បច្ចុប្បន្ននេះ​ អ្វីដែល​នៅ​សេសសល់​ហើយ​ត្រូវ​ផ្លាស់ប្តូរ​នោះ​ គឺ​បច្ចេកទេស​ដាំ​ដុះ​ ការប្រើប្រាស់​ពួជ​ជី​និង ថ្នាំ​សម្លាប់​សត្វល្អិត។ ជាមួយគ្នា​នោះ​ សូម​កាត់បន្ថយ​ជា​អតិបរមា​ នូវ​ការប្រើប្រាស់​ជីគីមី​ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ ហើយ​គ្មាន​ស្លាក​សញ្ញា​ណែនាំ​ ពី​វិធី​ប្រើប្រាស់​ជា​ភាសា​ខ្មែរ។

ដោយឡែក​ការប្រើប្រាស់​ពូជស្រូវ​កសិករ​ គួរប្រើ​ប្រាស់​ពួជ​សុទ្ធ​ល្អ និង​ប្រភព​ច្បាស់លាស់​ ជាពិសេស​ពូជស្រូវ​ទាំង១០មុខ របស់​កម្ពុជា​ ដែល​នៅក្នុងថ្មីៗនេះ ​រាជ​រដ្ឋ​ភិ​បាល ​បានសម្រេច​តាមរយះ សជណ លេខ១១៤៦ សជណ កស ចុះ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១០ គាំទ្រ​លើ​ពូជស្រូវ១០ប្រភេទ ​សម្រាប់​ជំរុញ​ការធ្វើ​ផលិតកម្ម​ដំណាំ​ស្រូវ​ អោយ​កាន់តែ​ទទួលបាន​ទិន្នផល​ខ្ពស់​ដូចជា ពូជស្រូវ​ស្រាល និង​ប្រកាន់​រដូវ​ រួមមាន​សែន​ពិដោ ជលសារ​អី​អេ66 ពូជស្រូវ​កណ្តាល​មាន ពូជ​ផ្ការំដួល ផ្កា​រំដេង ផ្កា​រមៀត និង​ផ្កា​ច័ន្ទ​សែន​សរ ពូជស្រូវ​ធ្ងន់​មាន ពូជ​រាំង​ជ័យ​ខា4 និង​ខា6។

យោងតាម​របាយ​ការ​ណ៌​ របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ​បានអោយដឹងថា​ ការងារ​បង្ករ​បង្កើន​ផល ​សម្រេចបាន១២៨,២៣០ហិកតា ស្មើ​និង១០១,៧៧ភាគរយ​ នៃ​ផែនការ ១២៦០០០ហិកតា។ ស្ថានភាព​ស្រូវ​ជារួម​ទូទាំង​ខេត្ត​ល្អ​ជាង​ឆ្នាំមុន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...