ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA)

ចេញ​ផ្សាយ​ ២៧ មេសា ២០២០ 270

នៅព្រឹកថ្ងៃដដែល ចេញពីក្រុមហ៊ុន ឆាយណាហ្គ្រេតខល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរម្យណី ស្រុករវាង។

លោកនាយកក្រុមហ៊ុន អ៊ុន គឹមសាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយលើផ្ទៃដីចំនួន ៨៥០ហ. ហើយបច្ចុប្បន្នប្រមូលផលបានលើផ្ទៃដី ២៥០ហ. ប្រើពូជ M23 ផ្តល់ទិន្នផលបាន -៥តោន/.(បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល) នៅឆ្នាំ២០១៧ ចាប់ផ្តើមសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារចិនធំជាងគេ មានទីផ្សារអឺរ៉ុប កូរ៉េខាងត្បូងផងដែរ។ រោងចក្រអាចធ្វើការកែច្នៃបាន ១០តោន/ថ្ងៃ មានលទ្ធភាពហាលសម្ងួតបាន ៣៥តោន ដោយប្រើកម្លាំងពលកម្ម១២០នាក់ (ភាគច្រើនជាស្រ្តី) មួយចំនួនធំនៃបរិមាណផលគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនប្រមូលទិញពី ៣៥ សហគមន៍នៅទូទាំងខេត្តព្រះវិហារ។ ទិសដៅអនាគត ចង់ពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១០០០ហ. ត្រូវការផលស្រស់ ១០ ៥០០តោន/ឆ្នាំ ដើម្បីផលិតផលិតផលសម្រេចឲ្យបាន ៣០០០តោន/ឆ្នាំ។ ក្រៅពីផលិតផលស្វាយចន្ទី ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដើម្បីនាំចេញនៅឆ្នាំ២០២១ ផងដែរ។ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃ ៤៥០០រៀល/kg ប៉ុន្តែមុនសម័យកូវីដ-១៩ តម្លៃ ៦៥០០-៧០០០រៀល/kg គិតជាមធ្យមចំណូលប្រចាំឆ្នាំក្នុង ១ហ. បាន ២០០០ដុល្លារ (អាស្រ័យលើពូជ គុណភាព និងទីផ្សារ) លោកនាយកក្រុមហ៊ុន ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីអំពីបញ្ហាប្រឈមមួយចំនួនផងដែរដូចជាតម្លៃអគ្គិសនី ការដឹកជញ្ជូន និងបែបបទរដ្ឋបាលមួយចំនួន។

ចំណាយពេលចុះពិនិត្យ និងស្តាប់ការធ្វើបទបង្ហាញអំពីដំណើរការខ្សែច្រវាក់ផលិតកម្មកែច្នៃរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគធ្វើការអភិវឌ្ឍវិស័យផលិតកម្មស្វាយចន្ទីតាំងពីចំណុចចាប់ផ្តើម រហូតដល់ផលិតផលសម្រេចដើម្បីនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចរបស់ក្រសួងក្នុងការអភិវឌ្ឍបែបខ្សែច្រវាក់ផលិតកម្មពេញលេញ គ្រប់ជ្រុងជ្រោយពី A to Z ក្នុងបំណងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព សេវាកម្ម បង្កើតការងារ បង្កើនតម្លៃបន្ថែមជំរុញការនាំចេញ បង្កើតស្តង់ដារ និងធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង និងបង្ហាញទីផ្សារអន្តរជាតិថាជាផលិតផលកម្ពុជា។ ទាំងនេះគឺជាឆន្ទ:របស់ក្រសួង ដូច្នេះក្រៅពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនទៀត ដើម្បីពង្រីកសក្តានុពលផលិត កែច្នៃ និងបង្កើនបរិមាណនាំចេញ ដោយត្រូវធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ផលិត ដោយត្រូវសហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ត្រូវខិតខំស្វែងរកប្រភពឥណទានពីធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម។ល។ ដើម្បីពង្រីកសមត្ថភាពផលិតនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសហការីបានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ
នៅព្រឹកថ្ងៃដដែល ចេញពីឃុំផ្តៅជុំ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រួមជាមួយឯកឧត្តម Pablo Kang ឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីសម័យកាលមួយមកសម័យកាលមួយ...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស ស្រុកស្ទឹងត្រង់ ដើម្បីពិនិត្យការងារបង្កបង្កើនផល ការវិវឌ្ឍន៍រីកចម្រើន និងបញ្ហាប្រឈបសំខាន់របស់សហគម...
កម្មវិធីទី២៖ ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ព្រមជាមួយសហការី បានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ដើម្បីចូលរួមដាំដំឡូងមីពូជ KU50
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម...
តាមកម្មវិធីដែលបានគ្រោងទុក នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវអភិបាលនៃគណអភិបាលខេត្ត រួមជាមួយសហការីបានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ...
នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែរបស់លោក...
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទៅពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក្រុមហ៊ុនស៊ីងបាយអូថេក
ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានជម្រុញឱ្យក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយឯកឧត្ដម អ៊ុង សំអាត លោក ប៉ែន លីណាត ឯកឧត្តម កែវ អូម៉ាលីស្ស បានអញ្ជើញទៅកាន់ទីតាំងចំការឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក...
ក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យមើលវឌ្ឍនភាពនៃការដាំដើមឈើដៃគូ ដើម្បីសម្រាប់ផ្គត់ផ្គង់ឱ្យដល់វិស័យសាងសង់និងរោងចក្រកែច្នៃផលិតគ្រឿងសង្ហារឹមប្រើប្រាស់ក្នុងស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានផ្តល់កិត្តិយសធ្វើជាវេគ្មិនកិត្តិយសក្នុងការថតសម្ភាសន៍ផ្ទាល់ សម្រាប់ផលិតខ្សែភាពយន្តឯកសារអំពីរ"អភូតហេតុកម្ពុជា (CAMBODIA MIRACLE) លើវិស័យកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន...
នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម អ៊ុន សំអាត ឯកឧត្តមអេង ជាសាន ឯកឧត្តម កែវ អូម៉ាលីស្ស លោក ង៉ាន់ ភិរុណ លោក ទា គឹមសុទ្ធ និងសហការីបានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ...
នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តម អេង ជាសាន លោក គង់ វីតាណ: និងសហការីបានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុន...
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា...