ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ របស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច

ចេញ​ផ្សាយ​ ២៥ មេសា ២០២២ 3077

ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានវត្តមានអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមអភិបាលរងខេត្តកំពង់ស្ពឺ ឯកឧត្តមប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ លោកអគ្គនាយក លោកនាយកប្រតិបត្តិក្រុមហ៊ុន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ សហគមន៍ អ្នកចិញ្ចឹម សត្វ តំណាងលក់ចែកចាយ មកពីប្រទេសវៀតណាម ឥណ្ឌា និងភូមា ដៃគូអាជីវកម្មថ្នាក់ជាតិ និងអន្តរជាតិ បុគ្គលិក កម្មករ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។ មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងសម្តែងនូវបីតិ និងមោទកភាពចំពោះលោកអគ្គនាយក និងលោកនាយកប្រតិបត្តិក្រុមហ៊ុន ដែលបានសហការវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនេះឡើង។ យោងលើរបាយការណ៍យ៉ាងលម្អិតរបស់លោក Koen De Heus លោក ចាន់ គឹមរិទ្ធី អគ្គនាយក និងលោក Johan Vanden Ban នាយកប្រតិបត្តិ ដែលបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនរួមទុនថ្មីមួយ។ ជាឆន្ទ:ចំបងរបស់ក្រុមហ៊ុនគឺបង្កើតរោង ចក្រផលិតចំណីសត្វនៅកម្ពុជាមួយ ឆ្លើយតបតាមស្តង់ដាទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្មផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឲ្យអនុវិស័យផលិតកម្មសត្វនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ជូនអង្គពិធីបានជ្រាបថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលនេះពិតជាបានផ្តល់ឱកាសដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមជាមួយនឹងគោលនយោបាយដ៏ល្អប្រសើររបស់រាជ រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសល្អ បង្លលក្ខណ:អំណោយ ផលលើការវិនិយោគ។ ជាក់ស្តែង ថ្ងៃនេះ ពេលនេះ យើងទាំងអស់គ្នាកំពុងចូលរួមអបអរសាទរនូវសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យផលិតកម្មចំណីសត្វ គឺការសម្ពោធរោងចក្រផលិតចំណីសត្វដ៏មានសក្តានុពល ដែលប្រសូត្រចេញពីកិច្ចសហការដ៏រឹងមាំមួយរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ (ប្រទេសហូឡង់)។ ឯកឧត្តមរដ្ឋមន្ត្រីបានទាញអារម្មណ៍អង្គពិធីឲ្យយល់បន្ថែមថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ: គ្រួសារ ជារួមបាននិងកំពុងធ្វើការផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ។ ឧទាហរណ៍ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារបានប្តូរទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំ ដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។ មួយវិញទៀត ផ្ទៃដីចម្ការស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ-ក្របីត្រូវបានប្តូរតួនាទីពីការចិញ្ចឹមដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថាអនុវិស័យផលិតកម្មសត្វបាននិងកំពុងបោះជំហានឡើងជាបន្តបន្ទាប់ឆ្ពោះទៅគោលដៅមួយដែលរាជរដ្ឋាភិបាលកម្ពុជាចង់បានគឺជាការអភិវឌ្ឍអនុវិស័យនេះ សំដៅលើការលើកកម្ពស់ស្តង់ដាចិញ្ចឹមតាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និងមាត្រដ្ឋាននៃការគ្រប់គ្រងកសិដ្ឋានប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងភាតរបរិស្ថាន ហើយចុងក្រោយផលិតបានផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺពិតជាឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផលសម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់របស់ក្រសួងដែលត្រូវសហការចូលរួមបំពេញតួនាទីដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ភ្ជាប់ទៅនឹងភាពជោគជ័យដែលក្រុមហ៊ុនសម្រេចបានក្នុងវ័យជាង ១០ឆ្នាំនៃអាយុអាជីវកម្មនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ។ ដើម្បីជាធាតុចូលទាំងក្របខ័ណ្ឌច្បាប់ បច្ចេកទេស និងគោលនយោបាយគោលរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់សំខាន់ៗជាអាទិ៍ ៖ ក្រុមហ៊ុនគួរសិក្សា និងស្រាវជ្រាវបន្ថែមលើការផលិតចំណីត្រីឆ្តោរ ដើម្បីជំនួសឲ្យការប្រើវត្ថុធាតុដើមជាកូនត្រីដែលចាប់ពីប្រភពធម្មជាតិ។ ជំរុញ និងលើកទឹកចិត្តឲ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក តាមរយ:ការធ្វើកិច្ចសន្យាផលិត ប្រមូលទិញពីកសិករ ដើម្បីកាត់បន្ថយការនាំចូល។ ក្រុមហ៊ុនគួរបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬក៏ត្រូវចុះកិច្ចសន្យាជាមួយអ្នកផលិត ដើម្បីមួយផ្សព្វផ្សាយពូជ និងបច្ចេកទេស និងពីរដើម្បីធ្វើការពិសោធន៍គុណភាពចំណី។ ក្រុមហ៊ុនក៏ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព និងមិត្តភាពរវាងនិយោជិក និងនិយោជក់ដើម្បីរក្សាបាននូវសុខដុមនីយកម្ម "ក្រុមហ៊ុនជួយបុគ្គលិក-បុគ្គលិកជួយក្រុមហ៊ុនវិញ"។ រក្សាឲ្យបានល្អនូវកិច្ចសហការជាមួយអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីវិបុលភាព ចីរភាព និងនិរន្តរភាពនៃអាជីវកម្ម។ ត្រូវខិតខំពង្រីកសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទ ដើម្បីស្រូបយកឲ្យបានកាន់ តែច្រើនទាំងធនធានមនុស្ស ធនធានចំណេះដឹង បទពិសោធន៍ និងធនធានវត្ថុធាតុដើម។ ទាំងអស់នេះគឺដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ នាឆ្នាំ២០៣០។ តាមការបញ្ចាក់របស់លោកអគ្គនាយកបានឲ្យដឹងថា ៖ ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុម ហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិកបង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ សាងសង់រោងចក្រលើផ្ទៃដីចំនួន ៧១៥៤ម៉ែត្រការ៉េ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០តោន/ខែ ប្រើកម្មករ ៥២ នាក់។ មានផែនការផលិតចំណីសត្វ ១៨០ ០០០ តោន/ឆ្នាំ។ វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិត ភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប។ ២០% នៃឋាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ។ ទិសដៅអនាគត ក្រុមហ៊ុននឹងទៅបង្កើតរោងចក្រទៅខេត្តបាត់ដំបងមួយទៀតដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...