ឯកឧត្តមរដ្ឋមន្ត្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ១៨ តុលា ២០២១ 3440

នៅព្រឹកថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២១ នៅក្នុងឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង រួចមក ឯកឧត្តម វេង សាខុន និងសហការី បានបន្តដំណើរមក ចូលរួមក្នុង “ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យ” ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ក្រោយពី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Kamei Haruko តំណាងអង្គការ JICA ប្រចាំនៅរាជាណាចក្រកម្ពុជា បានរាយការណ៍យ៉ាងក្បោះក្បាយពីប្រវត្ត និងសកម្មភាពការងារនានា រហូតបានកើតបានជារូបរាងហើយដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះ រួចមក ឯកឧត្តម វេង សាខុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់របស់ មន្ទីរ រដ្ឋបាលខេត្តព្រៃវែង និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានសហការបានល្អប្រសើរ ជាមួយក្រុមការងារអង្គការ JICA  រហូតទទួលបាននូវសមិទ្ធផលគួរជាទីមោទនៈ នាថ្ងៃនេះ។ សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះ គឺជាផ្នែកមួយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញការអនុវត្តគោលនយោបាយផលិតពូជដំណាំនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
តាមរយៈគម្រោងនេះ ឯកឧត្តមបានសង្កេតឃើញថា អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៤(ព្រៃវែង តាកែវ កំពង់ឆ្នាំង និងបាត់ដំបង) របស់គម្រោងបានទទួលការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផលិតកម្ម ការគ្រប់គ្រងផលិតកម្មគ្រាប់ពូជស្រូវ រៀបចំឱ្យមានប្រព័ន្ធត្រួតពិនិត្យគុណភាព និងការបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ដែលនឹងប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ លើសពីនេះទៀត ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតាមសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៤ ត្រូវបានបំពាក់ និងកែលម្អ ដែលទាំងអស់នេះនឹងជួយឱ្យដំណើរធុរកិច្ចគ្រាប់ពូជស្រូវនៅក្នុងសហគមន៍ និងការប្រើប្រាស់គ្រាប់ពូជស្រូវកាន់តែមានគុណភាព និងប្រសិទ្ធភាព។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបានកោតសរសើរ និងគាំទ្រចំពោះកិច្ចដំណើរការគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវនេះ ហើយសង្ឃឹមថា លទ្ធផលនៃគម្រោងអាចប្រើប្រាស់សម្រាប់លើកកម្ពស់ផលិតកម្មគ្រាប់ពូជស្រូវ និងធុរកិច្ចគ្រាប់ពូជស្រូវនៅក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ។ ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺពិតជាឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាយន្តការមួយក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលកសិករជួបប្រទះ ដោយមិនមើលរំលងអំពីការអនុវត្តកសិកម្មតាមកិច្ចសន្យា ក្រោមការជួយសម្របសម្រួលគាំទ្រពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានចូលរួមផ្តល់នូវមតិណែនាំ និងផ្តាំផ្ញើមួយចំនួនដូចតទៅ៖
ទី១  ស្នើអង្គការ JICA ជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រជាកសិករលើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបប្រកបដោយភាពជឿនលឿន និងនវានុវត្តន៍ដែលកំពុងអនុវត្តនៅក្នុងប្រទេសជប៉ុន ដើម្បីជាបទពិសោធន៍ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ប្រកបដោយភាពវៃឆ្លាត នៅកម្ពុជា។
ទី២    អគ្គនាយកដ្ឋានកសិកម្ម តាមរយៈគម្រោងនេះ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញការរៀបចំគោលការណ៍ណែនាំបច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ និងនីតិវិធីត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវតាមប្រព័ន្ធ QDS ឱ្យបានលឿន ដើម្បីក្រសួងរៀបចំជាប្រកាសដាក់ឱ្យអនុវត្តទូទាំងប្រទេស។ ដោយឡែក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តគាំទ្របច្ចេកទេស និងជួយសម្រួលដល់សហគមន៍កសិកម្មក្នុងការផលិត និងធ្វើអាជីវកម្មគ្រាប់ពូជស្រូវ ទោះបីគម្រោងនេះបញ្ចប់ក៏ដោយ ហើយសហគមន៍ផលិតគ្រាប់ពូជស្រូវ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទដ្ឋានបច្ចេក-ទេសផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធ QDS ដើម្បីទទួលបានគ្រាប់ពូជមានគុណភាពខ្ពស់ និងការទទួលបានការគាំទ្រ និងទទួលស្គាល់ពីកសិករដែលបានទិញយកទៅប្រើប្រាស់។
ទី៣   ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធ និងធុរកិច្ច សហគមន៍កសិកម្ម ឲ្យក្លាយជាសហគ្រាសកសិកម្មទំនើប តាមរយៈការបង្កើតយន្តការគ្រប់គ្រងសហគមន៍កសិកម្ម និងការបន្តធ្វើទំនាក់ទំនងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មធុនតូច និងមធ្យម ដើម្បីប្រមូលទិញកសិផល ការកែច្នៃ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់នានា ដើម្បីផ្សារភ្ជាប់កសិករខ្នាតតូចទៅនឹងទីផ្សារ។
ទី៤     ស្នើសហគមន៍កសិកម្ម ខិតខំស្វែងរកក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាបន្ថែមទៀតឱ្យបានច្រើនដើម្បីជួយតភ្ជាប់មុខជំនួញរវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានា តាមរយៈយន្តការនៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីនាំដល់ស្ថានភាព ឈ្នះ-ឈ្នះ ទាំងសហគមន៍កសិកម្ម និងក្រុមហ៊ុន។ 
ជាចុងក្រោយ ឯកឧត្តមមានក្តីសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលមានអង្គការ JICA ក៏ដូចជាអង្គការផ្សេងៗទៀតជាសេនាធិការ រួមទាំងវិស័យឯកជនពិតជានឹងបន្តនូវប្រពៃណីដ៏ល្អផូរផង់នេះតទៅទៀតដើម្បីរួមចំណែកបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ជាពិសេស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...