ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើក ទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកៅស៊ូ

ចេញ​ផ្សាយ​ ២៨ មករា ២០២២ 3852

ពេញមួយសប្តាហ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការមមាញឹករៀបចំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅលើអនុវិស័យធំៗចំនួន ៥ គឺអនុវិស័យព្រៃឈើ; ជលផល; កសិកម្ម(ដំណាំ); សុខភាពសត្វ និងផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ ជាបន្តបន្ទាប់ដើម្បីត្រៀមរៀបចំមហាសន្និបាទកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខ។ ដោយឡែកសម្រាប់ថ្ងៃសុក្រ ទី២៨ ខែមករានេះ អគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើក ទិសដៅអនុវត្តបន្តឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី និងមានវត្តមានឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោកប្រធានអង្គភាព លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករកៅស៊ូ និងមន្រ្តីក្រោមឱវាទក្រសួង-អគ្គនាយកដ្ឋានកៅស៊ូយ៉ាងច្រើនកុះករ។ មិនខុសពីអនុវិស័យធំៗចំនួន៤ ដែលទើបបានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលអគ្គនាយកដ្ឋានកៅស៊ូសម្រេចបាន។ ភាពជោគជ័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ក្រោមឱវាទ ដោយយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនទៅតាមចំណេះ ជំនាញ និងបទពិសោធន៍ ឈរលើមាគាររួមមួយគឺការអភិវឌ្ឍឧស្សាហ កម្មកៅស៊ូធម្មជាតិឱ្យកាន់តែរីកចម្រើន មានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែង ធានាបានគុណភាព និងតម្លៃ តាមរយៈការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ឱ្យសម្រេចជោគជ័យតាមគោលដៅ។ ពិតណាស់ សមិទ្ធផលដែលអគ្គនាយកដ្ឋានកៅស៊ូសម្រេចបាន គឺដោយមានការ ចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករកៅស៊ូ។ល។ ដោយឡែក កិច្ចប្រជុំ ២ថ្ងៃកន្លង មកថ្នាក់ដឹកនាំ មន្រ្តីជំនាញ តួអង្គពាក់ព័ន្ធបានជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យលើបញ្ហាប្រឈម ចំណុចខ្លាំង-ខ្សោយ និងរិះរកវិធានការដំណោះស្រាយ ផ្តល់ទស្សនទានថ្មីៗ ថែមទៀតដើម្បីអភិវឌ្ឍវិស័យកៅស៊ូឱ្យទទួលបានជោគជ័យ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០។ ជាមួយនឹងសមិទ្ធផលសម្រេចបាន វិស័យឧស្សាហកម្មកៅស៊ូនៅមានបញ្ហាប្រឈម ដែលចាំ បាច់ និងចាប់ផ្តើមបន្ទាន់ធ្វើការកែលម្អ និងដោះស្រាយ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល។ ដូច្នេះអគ្គនាយកដ្ឋានកៅស៊ូត្រូវខិតខំរិះរកមធ្យោបាយ វិធានការច្បាស់លាស់ និងបត់បែន ដើម្បីចូលរួមដោះស្រាយបញ្ហាសំខាន់ៗ ដោយត្រូវពង្រឹងកិច្ចសហការថែមទៀតជាមួយអន្តរស្ថាប័នពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ប្រកបដោយភាពម្ចាស់ការ និងឈរលើផលប្រយោជន៍រួម។ ជាមួយឆន្ទ:ប្តេជ្ញាចិត្ត តស៊ូពុះពារអនុវត្តការងារបន្តទៅតាមផែនការរបស់អគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះក្រើនរំលឹកបន្ថែមនូវអនុសាសន៍ដែលបានដាក់ចុះកន្លងមក និងផ្តល់ជូនទស្សនៈ និងវិធានការ សំខាន់ៗមួយចំនួនទៀត ដែលជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះអនុវត្តបន្តឲ្យទទួលបានជោគជ័យ ក្នុងនោះមានដូចជា ៖ ១) ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន វិនិយោគ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ រួមទាំងគ្រួសារ។ ២) យកចិត្តទុកដាក់ទីផ្សារនាំចេញផលិតផលកៅស៊ូ។ ៣) ពង្រឹងការងារគ្រប់គ្រងស្ថានីយ មជ្ឈមណ្ឌលស្រាវជ្រាវពូជ ជំងឺ សត្វ ល្អិតចង្រៃ និងការ កែច្នៃ ដោយត្រូវសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ៤) ជំរុញចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារ។ ៥) ជំរុញការអភិវឌ្ឍឧស្សាហកម្មកែឆ្នៃកៅស៊ូធម្មជាតិនៅកម្ពុជា។ ៦) ត្រូវបន្តកៀរគរ និងស្វែងរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាថ្មីៗពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីទទួលបានការរីកចម្រើនថ្មីៗទៀតក្នុងអនុវិស័យនេះ។ យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញឲ្យឃើញថា៖  គិតត្រឹមឆ្នាំ២០២១ មានផ្ទៃដីកៅស៊ូសរុបជាង ៤០៤ ០៤៤ហ.ត (កៅស៊ូឧស្សាហកម្ម ២៤០ ៣៤៦ហ.ត កៅស៊ូគ្រួសារ ១៦៣ ៦៩៣ហ.ត) ផៃ្ទដីកៅស៊ូចៀរជ័រ ៣១០ ១៩៣ ហ.ត។  ផលិតផលកៅស៊ូស្ងួតសម្រេចបានចំនួនជាង ៣៦៨,០០០តោន (១ ១៨៦ គ.ក្រ/ហ.ត)។  ចំណូលសរុបចំនួនប្រមាណ ៦១២,៣លានដុល្លារ (១ ៦៦៦ដុល្លារ/តោន)។  កម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១។  នាំចេញផលិតផលកៅស៊ូប្រមាណជាង ៣៧ម៉ឺនតោន ទទួលចំណូលជាថវិកាបានប្រមាណជាង ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...