ធ្វើ​កសិកម្ម កសិករ​និង​អ្នកបច្ចេកទេស​ត្រូវតែ​ពឹងនិង​ជួយ​គ្នា​ទៅវិញទៅមក

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2138

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​រំលឹក​ដល់​កសិករ និង​អ្នកជំនាញ​កសិកម្ម ថា​ទាំងពីរ​នេះ​ត្រូវតែ​ពឹងពាក់​គ្នា ​ទៅវិញទៅមក​ពិសេស​អ្នកជំនាញ​កសិកម្ម ​ត្រូវតែ​ជួយ​ទៅដល់​កសិករ​ ឲ្យ​សកម្មខណ:ដែល​កម្ពុ​ជា មាន​ការតាំង​ចិត្ត ​ប្រែ​ក្លាយខ្លួន​ឲ្យ​ទៅជា​ប្រទេស​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ២០១៥ខាងមុខ។

ខណ:ពេល​ចុះ​ពិនិត្យ​ ការធ្វើ​ស្រូវប្រាំង​ជា​លើក​ទី២ និង​ដំណាំ​ឪឡឹក ​នៅ​ភូមិ​ព្រៃ​ម្លប់ ឃុំ​ដូង​ខ្ពស់ ស្រុក​បុរី​ជលសា កាលពី​ចុង​សប្តាហ៍​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម ​ដែល​ចូលរួម​ថា កសិករ​ ត្រូវតែ​ផ្លាស់​ឥរិយាបថ ​​ក្នុង​ការធ្វើ​កសិកម្ម​ ដែល​ធ្វើតាម​ទម្លាប់តៗគ្នា​ ហើយ​ងាក​ទៅរក​ការណែនាំ​ របស់់​អ្នកជំនាញ​កសិកម្ម ​ពោលគឺ​ព្យាយាម​ទទួលយក​ចំណេះដឹង​ថ្មី។ ចំណែក​ជំនាញ ​ក៏ត្រូវ​សកម្ម​ក្នុង​ការចុះ​ពន្យល់​ផ្សព្វផ្សាយ​ណែនាំ​ និង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​កសិករ។

ដោយ​សម្លឹង ​ទៅរក​ស្រូវប្រាំង​ ដែល​កំពុង​លូតលាស់ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​មានប្រសាសន៍ថា​ មន្ទីរ​កសិកម្ម​ខេត្ត​ត្រូវធ្វើ​បង្ហាញជូន​កសិករ​នៅទីនេះ​ ក្នុងការ​ប្រើប្រាស់​ពូជ​អ៊ី​អ៊ែរ៦៦ ដែលជាពូជ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​សមស្រប ​សម្រាប់​ទីកន្លែង​នេះ។ ជាមួយគ្នានេះ​ក៏ត្រូវ​រៀបចំវេទិកា​កសិករ​ ដើម្បី​ឲ្យ​កសិករ​ និង​កសិករ​ បាន​ជួបគ្នា​ផ្លាស់ប្តូរ​បទពិសោធន៍ ​ទៅវិញទៅមក​ ដោយមាន​មន្ត្រី​ជំនាញ​ ជា​អ្នកសម្របសម្រួល​ និង​ផ្តល់​ការណែនាំ​បន្ថែម។

ឯ​កឧត្តម បានស្នើ​ឲ្យ​រៀបចំ​នូវ​សហគមន៍​កសិករ ​ផលិត​ពូជ​អ៊ី​អ៊ែរ៦៦ សម្រាប់​លក់​ចេញទៅ​តំបន់​ផ្សេងទៀត ពីព្រោះ​ស្រូវ​នេះ​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ។ ឯកឧត្តម​បាន​បន្ថែមថា ​កសិក​រ​ក៏ត្រូវ​ធ្វើការ​កត់ត្រា​រាល់​ចំណាយផ្សេងៗ ក្នុង​ការធ្វើ​កសិករ ដើម្បី​រក​ឲ្យ​ឃើញ​នូ​វច​ណូ​ល​ចំណាយ ។ បើ​មិនមាន​ការប្រៀបធៀប​ទេនោះ​ ការធ្វើ​កសិកម្ម​ដោយ​គ្មាន​ការ​ផ្អៀង​ផ្ទាត់​នោះ​ យើង​មិនអាច​រកឃើញ​នូវ​ការកែលម្អ​បានឡើយ។

ក្នុងពេលដែល​ពិនិត្យ​ស្រូវប្រាំង​ នៅ​ទីនោះ​អ្នកជំនាញ​បាន​រំលឹក​ដល់​កសិករ​អំពី​ការទិញពូជ​មកប្រើប្រាស់​ ត្រូវតែ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ និង​គួរ​សាកល្បង​ជាមុនសិន។ ចំណែកឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា  កសិករ​គប្បី​បញ្ឈប់​ការប្រើប្រាស់​ពូជស្រូវ​ ដែលមាន​ប្រភព​មិន​ច្បាស់   និង​ពេល​ដាំ​ដុះ​ត្រូវ​ចុះ​ពិនិត្យ​តាមដាន​សុខភាព​ស្រូវ​និង​ដំណាំ​ឲ្យ​បាន​ជាប់​ជាប្រចាំ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...