ឆៃថាវជាដំណាំជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋស្រុកព្រៃកប្បាស

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2486

អនុវត្តតាម​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ថាបើ​ចង់​ឲ្យ​ជីវភាព​របស់​យើង​មានការ​រីកចម្រើន ចូរ​នាំគ្នា​ដាំ​ដំណាំ​រួមផ្សំ​បន្ទាប់ពី​ច្រូតកាត់​រួម ចៀសវាង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ចោល​ឥតប្រយោជន៍ ដី​ក៏​ទំនេរ​មនុស្ស​ក៏​គ្មាន​ការងារ​ធ្វើ។ យល់ច្បាស់​ពី​អនុសាសន៍​នេះ ផ្ទៃដី​ចំនួន ២១ ហ​ត នៅ​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស​គ្របដណ្តប់​ដោយ​ដំណាំ​ឆៃថាវ​បៃតងខ្ចី​និង​កំពុងផ្តល់​ផល​ឲ្យ​ម្ចាស់​យ៉ាង​គាប់ប្រសើរ។

កាលពី​ថ្ងៃទី១៣ ខែមករា ឯកឧត្តម​រដ្ឋមន្ត្រី​រួម​ដំណើរ ជាមួយ​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​ចុះទៅពិនិត្យ​ការប្រមូល​ផលដំណាំ​យក​មើម (ឆៃថាវ) និង​ជួប​សំណេះសំណាល​ជាមួយ​កសិករ ១៥០នាក់។ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹងថា នៅ​ភូមិ​ស្នោ​ប្រជាកសិករ​ចាប់ផ្តើម​បង្កើត​មុខ​របស់ បន្ថែម​ក្រៅពី​ដំណាំ​ស្រូវ គឺ​នាំគ្នា​ដំ​បន្ថែ​យក​មើម (ឆៃថាវ) ស្ទើរតែ​គ្រប់​គ្រួសារ​តាំងពី​ឆ្នាំ ២០១១ មក​ជាក់ស្តែង​បច្ចុប្បន្ន​នៅ​ទូទាំង​ភូមិ​ស្នើ​ផ្ទៃដី​ចំនួន ២១ ហ​ត បាន​គ្របដណ្តប់​ដោយ​ដំ​ណា​ឆៃថាវ។

ដើម្បី​ឲ្យ​ការដាំ​ដំណាំ​នេះ​ត្រឹម​មានការ​រីកចម្រើន​ត្រឹមត្រូវ​តាម​បច្ចេកទេស ធានា​គុណភាព​និង​សុវត្ថិភាព ក្រុមមន្ត្រី​ជំនាញ​បានផ្តល់​ការណែនាំ​បច្ចេក ទេស​ដល់​កសិករ​ដូចជា​ការដាំដុះ ការថែទាំង ការប្រើ​ទឹក ការប្រើ​ពូជ ជី ថ្នាំ ការធ្វើ​ដី បញ្ហា​ជំងឺ សត្វល្អិត​និង​វិធានការ​ការពារ។

នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ប​ង​ប្អូន​ប្រជាកសិករ ដែល​បាន​ខិតខំ​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ​តាមរយៈ​ការបង្កើត​មុខ​របស់​បន្ថែម​ក្រៅពី​ធ្វើស្រែ ហើយ​នេះ​មុខ​របស់  កសិកម្ម​ថ្មី​មួយ ជួយ​បន្ថែម​ប្រាក់ចំណូល​ដល់​គ្រួ​សារបាន​យ៉ាង​ប្រសើរ មិនតែប៉ុណ្ណោះ​ដំណាំ​នេះ​ជា​ស្បៀង​សម្រាប់​គ្រួសារ​ទៀតផង​ព្រោះ​កាលណា​លក់​មិន​អស់​អាចយ​កវា​មក​កែឆ្នៃ​ជា​ឆៃប៉ូវ​ទុក​បាន​ច្រើន​ខែ។ ដើម្បី​ឲ្យ​អាជីព​នេះ​មាន​និរន្តរភាព​ទៅ​ថ្ងៃ​អនាគត​លោក​បាន​ណែនាំ​ឲ្យ បងប្អូន​រួបរួមគ្នា​ចងក្រង​សហគមន៍​ផលិត​បន្ថែ ពីព្រោះ​ពាក្យ​សហគមន៍​មានន័យថា​ការរួបរួម​សាមគ្គី​គ្នា​ទាំង​កាយ​ចិត្ត ហិរញ្ញវត្ថុ និង​បច្ចេកទេស ជាពិសេស​ជួយ​ជំរុញ​កសិផល​ឲ្យ​ដល់ទី​ផ្សារ​ដោយ​មិនចាំបាច់​ឆ្លងកាត់​ឈ្មួញកណ្តាល។

មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​សាកវប្បកម្ម​និង​ដំណាំ​រួមផ្សំ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស ដំណាំ​បន្លែ​ដល់​បងប្អូន​កសិករ​នៅ​តំបន់​នេះ។ មន្ទីរ​ត្រូវ​ជ្រើសរើស​កសិករ​គំរូ​ទៅធ្វើ​ទស្សនកិច្ច​ដំណាំ​បន្លែ​ចម្រុះ​នៅ​ស្រុក​ស្អាង ភ្ជាប់​នឹង​រឿងនេះ​លោក​សុំ​ឲ្យ​កសិករ​ធ្វើ​ដំណាំ​ឆ្លះ ទើប​មិន​ជន់​លើ​ទីផ្សារ ចៀសវាង​ការឆ្លង​ជំងឺ និង​ជួយផ្តល់​ជីសរីរាង្គ​ឲ្យ​ដី​វិញ​ដូចជា​ការដាំ​សណ្តែក ដំឡូងជ្វា ឱ​ឡឹ​ក និង​ត្រសក់។ល។ សុំ​ឲ្យ​រៀនសូត្រ​ពី​ការកែច្នៃ​ជា​ឆៃប៉ូវ​ទុកជា​ស្បៀង​ក្នុង​គ្រួសារ ហើយ​ទីផ្សារ​ក៏ត្រូវ​ការ គួររៀបចំ​ស្តង់​លក់រាយ​នៅជាប់​ផ្លូវជាតិ​ចាត់​ទុកដូចជា​ការផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុក​របស់​យើង។ ត្រូវ​រៀនសូត្រ​ថែមទៀត​ពី​ការចាត់​ចំណាត់ថ្នាក់​មើម​របស់​វា​ថ្នាក់​លេខ ១ ២ និង​លេខ ៣ ដើម្បី​តម្រូវ​ទៅតាម​សេចក្តីត្រូវការ​ទីផ្សារ។ ចំពោះ​កសិករ​មិនទាន់បាន​ចាប់ផ្តើម គួរតែ​ធ្វើ​ពីព្រោះ​ទីផ្សារ​នៅ​ខ្វះ​បន្ថែ​គ្រប់​ប្រភេទ​ច្រើនណាស់ ហើយ​ដែល​ភាគច្រើន​ត្រូវបាន​នាំចូល​ពី​បរទេស។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...