ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ចុះពិនិត្យការប្រមូលផលត្រី ស្រុកពញ្ញាឮ ខេត្តកណ្តាល

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 2006

កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤នេះ​ ឯកឧត្តម​បណ្ឌិត ​អ៊ុក ​រ៉ាប៊ុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខ​ប្រមាញ់ និង​នេសាទ ​រួម​ដំណើរ​ដោយ​ឯកឧត្តម​អស់លោក​ជា​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន អនុប្រធាន​នាយដ្ឋាន និង​អង្គភាព​ជំនាញ​ ក្រោម​ឱ​វ៉ាទ​ ក្រសួងកសិកម្ម​ បាន​អញ្ជើញ​ទៅពិនិត្យ​វាយតម្លៃ សកម្មភាព​ការងារ​ប្រមូល​ផល​ត្រី ​នៅតាម​គន្លង​រាយ​ត្រី​ក្នុង​បឹង​ទន្លេសាប​ នៅក្នុង​ភូមិសាស្ត្រ​ ឃុំ​កំពុង​លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល។

ឯកឧត្តម​បណ្ឌិត ​ណៅ ​ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​មានប្រសាសន៍ថា នា​ខ្នើត​ទី២ ខែបុស្ស​នេះ ត្រី​ប្រភេទ​លេខ​បី​ សម្រាប់​កែច្នៃ​ធ្វើ​ប្រហុក​ផ្អក ចាប់ផ្តើម​ត្រូវ​ចាប់ពី​ថ្ងៃ៦កើត ​ខែបុស្ស​ ត្រូវ​នឹង​ថ្ងៃទី៦ ខែមករា ​ឆ្នាំ២០១៤នេះ​ ដោយ​នៅតាម​គន្លង​វាយ​ត្រី​ទាំង៦០នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ព​ញ្ជា​ឮ​ខេត្តកណ្តាល​ គឺ​ក្នុង​គន្លង​វាយ​ត្រី​និមួយៗ ចាប់បាន​ត្រី​ក្នុង​មួយថ្ងៃ​ប្រមាណ៣០តោន។

ឯកឧត្តម​បណ្ឌិត​ណៅ​ធួ​ក​ មានប្រសាសន៍​រាយការណ៍​ជូន​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ថា នៅក្នុង​កំឡុងពេល​ប្រមូល​ផល​ត្រី ​នា​ខ្នើត​ទី១ ខែ​មិគសិរ​កន្លងទៅនេះ លទ្ធផល​នៃ​ការចាប់​ត្រី​ប្រភេទ​លេខ៣ សម្រាប់​កែច្នៃ​ធ្វើ​ប្រហុក​ផ្អក ​គឺ​ទទួលបាន​ស​រុម​ប្រមាណ ៣,០០០តោន ហើយ​បើតាម​ការប៉ាន់ប្រមាណ​នៅ​កំឡុងពេល​ខ្នើត​ទី២ខែបុស្ស​នេះ បរិមាណ​ផល​ត្រី​ដែល​ចាប់បាន​នឹង​អាច​កើនឡើង​ទ្វេរ​ដង​ថែមទៀត។

ឯកឧត្តម​រដ្ឋមន្ត្រី ​អ៊ុក ​រ៉ា​ប៊ុន ​បាន​បន្តដំណើរ​អញ្ជើញ​ ទៅពិនិត្យ​ការធ្វើ​សិប្បកម្ម​ប្រហុក និង​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ប្រហុក​ផ្អក​មកពី​គ្រប់​តំបន់​ដោយ​ទឹក​មុន​សប្បាយរីករាយ​ព្រមទាំង​បាន​សំណូមពរ​ឱ្យ​តម្លៃ​ត្រី​ប្រភេទ​លេខ៣ចុះថ្លៃ​ជាង​នេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​អ៊ុក​រ៉ា​បុ​ន​មានប្រសាសន៍ថា ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង ឯកឧត្តម​រដ្ឋមន្ត្រី​សំណូមពរ​សូមឱ្យ​ការធ្វើ​សិប្បកម្ម​ផ្អាក​មួយរយ​សិន និង​សូមឱ្យ​គិតគូរ​ពី​តម្លៃ​ត្រី សូមឱ្យ​តម្លៃ​ចុះ​ជាង​នេះ​បន្ថែមទៀត​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​យើង​ធ្វើការ​កែច្នៃ​ត្រី​ធ្វើ​ប្រហុក ផ្អក​ឬ​ត្រីឆ្អើរ​បានគ្រប់ៗក្រុមគ្រួសារ ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​សូមមេត្តា​ជួយ​បង្ក​លក្ខ​ណះ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​មក​ធ្វើ​ប្រហុក​នេះ​ដើម្បី​ឆាប់​បាន​វិលត្រឡប់​ទៅ​បន្តការងារ​បង្កបង្កើន​ផល​នៅតាម​ភូមិ​ស្រុក​របស់គាត់​វិញ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...