ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៩ ឧសភា ២០២០ 1909

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូតទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ដែលមានទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

យោងតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច បានបង្ហាញថា ក្រុមហ៊ុន បានទទួលការអនុញ្ញាតធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន ០៦៨ ហត នៅឆ្នាំ២០១៧ ដើម្បីធ្វើការដាំដុះដំណាំឧស្សាហកម្ម។ យោងលើលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃជារួមអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍ អគ្គលេខាធិការដ្ឋានយល់ឃើញថាក្រុមហ៊ុននៅមានការយឺតយ៉ាវលើការអនុវត្តផែនការសកម្មភាពដែលបានឯកភាពជាមួយក្រសួង និងមានជួបបញ្ហានៃការផ្លាស់ប្តូរមុខដំណាំដោយជួបនឹងបញ្ហាប្រឈមទាក់ទងទៅនឹងគុណភាពដី ហើយនិងការសំអាតដីធ្លី ដែលទាមទារឱ្យក្រុមហ៊ុនពិនិត្យពិចារណាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយឡើងវិញលើឯកសារ បច្ចេកទេស គតិយុត្ត សារាចរណែនាំ និងសេចក្តីសម្រេច និងការណែនាំដែលចេញដោយក្រសួង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយដែលអាចកើតមានឡើង និងជាពិសេសធ្វើឱ្យដំណើរការនៃគម្រោងវិនិយោគមានភាពយឺតយ៉ាវ។

ចំពោះករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមហ៊ុនឱ្យយកចិត្តទុកដាក់អនុវត្តន៍ផែនការសកម្មភាពដែលក្រសួងបានឯកភាពឱ្យបានពេញលេញ ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីចៀសវាងបាតុភាពអសកម្ម។ ក្រុមហ៊ុនត្រូវចូលរួមសហការឱ្យបានល្អប្រសើរជាមួយអគ្គលេខាធិការដ្ឋានដើម្បីបំពេញបែបបទស្នើសុំអនុវត្តន៍ផែនការសកម្មភាពអនុវត្តន៍គម្រោងបន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឲ្យខានតែបាននូវរាល់សកម្មណាដែលខុសច្បាប់។ ជាការឆ្លើយតប ក្រុមហ៊ុនរីករាយទទួលយកអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីទៅអនុវត្ត ហើយបានសន្យាថានឹងចូលរួមសហការអនុវត្តឱ្យបានពេញលេញលើឯកសារគតិយុត្ត ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...